ព័ត៌មានទាន់ហេតុការណ៍៖

ឈើ​ធ្នង់​ដែល​ត្រូវប៉ាន់​នៅ​ទីផ្សារ​វៀតណាម​ត្រូវ​បាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​វ៉ើ​ន​សៃ​បង្ក្រាប​បាន​

ចែករំលែក៖

​ខេត្ដរតនគិរី​ ៖​ ឈើ​ប្រណីត​ប្រភេទ​ ធ្នង់​ដែល​ឈ្មួញ​ដឹក​ពី​ត្រើយ​ទន្លេ​ម្ខាង​មក​ ត្រើយ​ទន្លេ​ម្ខាង​ទៀត​ត្រូវ​បាន​កម្លាំង​ចម្រុះ​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ ស្រុក​វ៉ើ​ន​សៃ​បង្ក្រាប​បាន​នៅ​ចំណុច​កំពង់​ ចម្លង​មាត់ទន្លេ​ម៉ោង​៤​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​កំពង់ចម្លង​មាត់ទន្លេ​ ស្ថិត​ ក្នុងភូមិ​បាន​ហ្វាំ​ង​ ឃុំ​ប៉ុង​ ស្រុក​វ៉ើ​ន​សៃ​ ខេត្ដរតនគិរី​។​ ករណី​ចុះ​បង្ក្រាប​នោះ​ ដឹកនាំ​ដោយ​លោក​ម៉​ម​ វណ្ណ​ដា​ ព្រះរាជ​ អាជ្ញា​រង​អម​សាលាដំបូង​ខេត្ដ​សហការ​ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បង្ក្រាប​បាន​ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​២​គោ​យន្ដ​ កែ​ច្នៃ​ ។​

​លោក​ ជា​ កុ​ណា​រ៉ា​ នាយ​ផ្នែក​ព្រៃ​ ឈើ​ថ្មី​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ឈើ​ប្រភេទ​ ធ្នង់​ដែល​ត្រូវ​បង្ក្រាប​បាន​នោះ​ដោយសារ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​និង​កម្លាំង​សម្ងាត់​ព្រមទាំង​អ្នក​សារព័ត៌​មានបាន​ រាយការណ៍​មក​លោក​ផង​ដែរ​ទើប​អាច​ បង្ក្រាប​បាន​ ។​

​លោក​បន្ដ​ថា​ ឈើ​ដែល​បង្ក្រាប​បាន​ ក៏​ត្រូវ​ដឹក​យក​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​ បាល​ព្រៃឈើ​ខេត្ដ​ភ្លាមៗ​។​ លោក​ កែប​ កត់​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដែល​ទើប​ ផ្ទេរ​ពី​ខេត្ដមណ្ឌលគិរី​កំពុង​តែ​ចាត់វិធានការ​ក្ដៅ​គគុក​ទៅ​លើ​ឈ្មួញ​ជើង​ខ្លាំង​ដែល​កាប់​បំផ្លាញ​ព្រៃឈើ​និង​បង្អួតខ្លួន​ជា​អ្នកមាន​លុយ​ដោយសារ​បទល្មើស​ព្រៃឈើ​ នោះ​ផង​ដែរ​ ។​

​ទាក់ទិន​នឹង​ករណី​បង្ក្រាប​ឈើ​ខាងលើ​នេះ​នៅ​មិន​ទាន់​ដឹង​ចំនួន​តួលេខ​ពិតប្រាកដ​ នៅឡើយ​ទេ​ព្រោះ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មិន​ទាន់​ធ្វើការ​វាស់វែង​នៅឡើយ​ ៕​ អ៊ុ​ច​ សា​វុ​ទ្ធ​

de (1)

de

de (3)

de (2)


ចែករំលែក៖