ព័ត៌មានទាន់ហេតុការណ៍៖

កូនភ្លោះ​៣​កើត​ក្នុង​គ្រួសារ​ក្រីក្រ​នៅ​ភូមិ​អង្គ​របា​នទី​២​ស្រុក​កងមាស​

ចែករំលែក៖

​ខេត្ដកំពង់ចាម​ ៖​ កូនភ្លោះ​៣​បាន​កើត​ នៅ​គ្រួសារ​ក្រីក្រ​មួយ​ក្នុង​មណ្ឌល​សុខ​ ភាព​អង្គរ​បាន​ស្រុក​កងមាស​កាលពី​ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ តែ​ដោយសារ​កូនភ្លោះ​ទី​៣​ សន្លប់​និង​សុខភាព​ម្ដាយ​ខ្សោយ​គ្រូពេទ្យ​ បា​នប​ញ្ជូ​មក​មន្ទីរពេទ្យ​ខេត្ដ​ ។​

​តាម​គ្រូពេទ្យ​ឱ្យ​ដឹង​ថា​ មក​ដល់​ រសៀល​ថ្ងៃ​ដដែល​ទារក​ទាំង​៣​នោះ​ផុត​ពី​គ្រោះថ្នាក់​ដោយ​ដាក់​ចិញ្ចឹម​ក្នុង​កែវ​ ដែល​ទម្ងន់​ទារក​ម្នាក់ៗ​មិន​ដល់​២​គីឡូ​ ក្រាម​។​ ឪពុក​ទារក​ឈ្មោះ​ ហ៊ា​ង​ ឈុ​ន​លី​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​អង្គ​របា​នទី​២​ ឃុំ​អង្គរ​បាន​ ស្រុក​កងមាស​ប្រាប់​ឱ្យ​ដឹង​ ថា​ រូប​លោក​មានកូន​៥​នាក់​រួម​ទាំង​ កូនភ្លោះ​៣​នាក់​ខាងលើ​ពេលទំនេរ​ពី​ធ្វើ​ ស្រែ​បាន​ទៅ​ធ្វើ​ជាងសំណង់​ដើម្បី​ដោះ​ ស្រាយ​ជីវភាព​ ។​

​ឪ​ពុ​យក​ទារក​បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ កូន​ ស្រី​ទី​១​បង​គេ​អាយុ​១១​ឆ្នាំ​ កូនស្រី​ទី​២​ អាយុ​៧​ឆ្នាំ​ និង​កូន​ទី​៣​ភ្លោះ​ប្រុស​ទាំង​ អស់​ គឺ​ទី​១-​ឈ្មោះ​ លី​ ចំរុង​ ២-​ឈ្មោះ​ លី​ ចំរើន​ ទី​៣-​ឈ្មោះ​ លី​ ពិសិដ្ឋ​ ។​

​ឪពុក​កូនភ្លោះ​បាន​បញ្ជាក់​ថា​ ប្រពន្ធ​របស់​គាត់​នៅ​តែ​ខ្សោយកម្លាំង​ ព្រមទាំង​មិន​ទាន់​បាត់​ឈឺក្បាល​នៅឡើយ​ទេ​ហើយ​សុំ​ការ​សណ្ដោស​ពី​សម្ដេច​តេ​ ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​ជួយ​ផ្ដល់​ថវិកា​ទិញ​ ទឹកដោះគោ​ដល់​កូន​ទាំង​៣​នាក់​របស់​ គាត់​ផង​ ​៕​​ សហការី​


ចែករំលែក៖