ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​២​គ្រឿង​ចេញ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង​ឆេះ​រថយន្ត​កាម​រី​១​គ្រឿង​កំពុង​បើក​លើ​ថ្នល់ជាតិ​មុខ​សាលាខេត្ត​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ចំនួន​២​គ្រឿង​បាន​ចេញ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទៅ​លើ​រថយន្ត​កាម​រី​ពណ៌​ស​១​គ្រឿង​កំពុង​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​មិនដឹង​មូលហេតុ​ខណៈ​រថយន្ត​កាម​រី​ពណ៌​ស​ ស៊េរី​ឆ្នាំ​១៩៩១​ ពាក់​ស្លាក​លេខ​ខេត្តកណ្តាល​2A2445​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ថ្នល់ជាតិ​លេខ​៥​ ខាង​មុខ​សា​សា​ខេត្តបន្ទាយមានជ័យ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៧​ ខែធ្នូ​ឆ្នាំ​២០១៥​ ។​ក្នុង​ហេតុការណ៍​នោះ​បើ​តាម​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា​គ្មាន​អ្នក​ទទួល​រង​បួស​រឺ​ស្លាប់​នោះ​ឡើយ​ ដោយ​អ្នក​បើករថយន្ត​ក្រោយ​ពី​ឃើញ​ហេតុ​បែ​បន​នោះ​ភ្លាម​បាន​បើកទ្វារ​រថយន្ត​រត់​ចេញ​មក​ខាងក្រៅ​ទាន់​ពេលវេលា​។​

​បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​ប្រាប់​ឱ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​កាម​រី​ខាងលើ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​កាត់​រង្វង់​មូល​ដៃ​៣២​ ខាង​មុខ​សាលាខេត្ត​ជា​ធម្មតា​ ។​លុះ​បន្ទាប់​មក​មិនដឹង​រថយន្ត​នោះ​គើ​ត​មាន​បញ្ហា​អ្វី​នោះ​ទេ​ ស្រាប់តែ​មាន​ផ្សែង​ហ៊ុយ​ចេញពី​ផ្នែក​ខាង​ក្បាល​រថយន្ត​ពេល​នោះ​គេ​ឃើញ​អ្នក​បើករថយន្ត​ដែល​គេ​ស្គា់​ឈ្មោះ​ ឡ​ន​ ឌី​ អាយុ​២៨​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​/​ឃុំ​ឫស្សី​ក្រោក​ ស្រុក​មង្គល​បូ​រី​ បាន​បើកទ្វារ​រថយន្ត​រត់​ចេញ​ក្រៅ​រថយន្ត​ ស្រែក​ឆោឡោ​ឱ្យ​គេ​ជួយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ចំណុច​ខាងលើ​។​បន្ទាប់​ពី​កើតហេតុ​ភ្លាម​គេ​ឃើញ​រថយន្ត​ទឹក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បន្ទាយ​មាន​ជ័យ​ចំនួន​២​គ្រឿង​បាន​ចេញ​មក​ជួយ​អន្តរាគមន៍​ ហើយ​បាញ់​ទឹក​ពន្លត់​ មិន​ឱ្យ​ភ្លើង​ ទៅ​រាលដាល​ឆាប​បន្ថែម​ទៀត​នោះ​ឡើយ​ដោយ​រថយន្ត​ឆេះ​ផ្នែក​ខាង​មុខខូច​ធ្ងន់ធ្ងរ​។​

​បើ​តាម​ការ​អង្កេត​របស់​សមត្ថកិច្ច​គឺ​រថយន្ត​កាម​រី​ខាងលើ​ប្រើ​ហ្កា​ស​ គេ​សង្ស័យ​ថា​អគ្គិភ័យ​បង្ក​ឱ្យ​ឆាបឆេះ​រថយន្ត​នោះ​ទំនងជា​ការ​ឆ្លង​ចរន្ត​ភ្លើង​ប៉ះ​និង​ហ្កា​ស​លិច​ជ្រាប​។​

​រថយន្ត​រង​ការ​ឆាបឆេះ​នោះ​បន្ទាប់​មក​សមត្ថកិច្ច​ឱ្យ​ម្ចាស់​យក​ទៅ​រក្សា​ទុក​ដោយ​ខ្លួនឯង​។​សូម​បញ្ជាក់​ថា​ មួយ​រយៈពេល​កន្លង​ទៅ​ថ្មី​នេះៗ​គេ​សង្កេត​ឃើញ​ មាន​រថយន្ត​ប្រើប្រាស់​ឧស្ម័ន​ហ្គា​ស​ចំនួន​២​គ្រឿង​រួច​មក​ហើយ​បាន​រង​ការ​ឆាបឆេះ​ជា​បន្តបន្ទាប់​បណ្តាល​ឱ្យ​អ្នកបើកបរ​២​នាក់​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ក្នុង​រថយន្ត​ ខណៈ​ដែល​រថយន្ត​ទាំង​២​គ្រឿង​នោះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ព្រះនេត្រព្រះ​ និង​ក្រុង​សិរី​សោភ័ណ​។​ការ​ប្រើប្រាស់​រថយន្ត​ហ្គា​ស​នៅ​ខេត្តបន្ទាយមានជ័យ​ត្រូវ​គេ​មើលឃើញ​ថា​កំពុង​តែ​មាន​ហានិភ័យ​ខ្លាំង​ឡើង​គ្រា​ដែល​អ្នក​ប្រើប្រាស់​រថយន្ត​ហ្កា​សបាន​ជួប​ហេតុការណ៍​ដោយ​អគ្គិភ័យ​ជា​បន្តបន្ទាប់​នោះ​៕​ សំ​វិច្ឆិកា​

de (1)

de


ចែករំលែក៖