ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ជិះ​ម៉ូតូ​ជែង​ប៉ះ​ដៃចង្កូត​ដួល​ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មក​ពីក្រោយ​កិន​ក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​

ចែករំលែក៖

​ខេត្តស្វាយរៀងៈ​ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ខ​ណះ​ដែល​ជិះ​ម៉ូតូ​វ៉ា​ជែង​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​អោយ​ប៉ះ​ដៃចង្កូត​ដួល​បោក​ទៅ​និង​ថ្នល់​ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​មក​ពីក្រោយ​កិន​ចំ​ក្បាល​ធ្លាយ​ខួរ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៧​ខែធ្នូ​ឆ្នាំ​២០១៥​ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ក្នុងភូមិ​ព្រៃ​ផ្ដៅ​សង្កាត់​ច្រក​ម្ទេស​ក្រុង​បា​វិត​។​

​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​បានអោយ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ យូ​ន​ ធី​ន​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ មាន​ទីលំនៅ​ក្នុងភូមិ​ទាហាន​លើ​ សង្កាត់​ស្វាយ​តឿ​ ក្រុង​ស្វាយ​រៀង​ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់ចាម​ ១C៧៩២៥​ ខូចខាត​យ៉ាងដំណំ​។​

​រីឯ​អ្នក​បើករថយន្ត​ដែល​ត្រូវ​សមត្ថកិច្ច​នគ​បាល​ឃាត់ខ្លួន​មានឈ្មោះ​ ពៅ​ ចំរើន​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​កណ្ដាល​ ឃុំ​ខ្សែ​ត្រ​ ស្រុក​កំពង់​រោទ៍​ បើកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ ព័ណ៌​ស​ ពាក់​ស្លាក​លេខ​ ស្វាយ​រៀង​ ៥A០០២៥​ ។​

​តាម​សាក្សី​បាន​ប្រាប់​ថា​ មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​២​គ្រឿង​ បើកបរ​ស្រប​ទិស​គ្នា​ពី​កើត​ទៅ​លិច​ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​ម៉ូតូ​ជន​រង​គ្រោះ​ជែង​ប៉ះ​នឹង​ដៃចង្កូត​មួយ​គ្រឿង​ទៀត​ក៏​ដួល​បោក​ទៅ​នឹង​ថ្នល់​ ខណៈនោះ​ក៏​មាន​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បើក​ពីក្រោយ​ស្រប​ទិស​គ្នា​កិន​ចំ​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​តែ​ម្ដង​។​

​ប្រភព​បន្ត​ថា​ ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​បាន​ចុះ​មក​វាស់វែង​ ព្រមទាំង​ឃាត់ខ្លួន​អ្នក​បើករថយន្ត​ភ្លាមៗ​បញ្ជូន​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត​ផង​ដែរ​ ។​

​រីឯ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគ​បាល​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុ​ណ​តាម​ប្រពៃណី​ ៕​ យឹ​ម​ សុ​ថា​ន​

dw (3)

dw (2)

dw (1)

dw

dw (4)


ចែករំលែក៖