ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​បើក​ម៉ូតូ​អូស​ទឹកកក​ លឿន​ជាន់​ហ្វ្រាំង​មិន​ក៏​ជ្រុល​ទៅ​បុក​កូន​ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​ស្លាប់​ភ្លាមៗ​

ចែករំលែក៖

​ភ្នំពេញ​៖​ ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើតហេតុ​ ខណៈ​ដែល​បុរស​ម្នាក់​បាន​បើក​ម៉ូតូ​អូស​ទឹកកក​ ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ជាន់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ក្មេង​ប្រុស​រង​គ្រោះ​កំពុង​តែ​ដើរ​លេង​នៅ​លើ​ចិញ្ចឹម​ផ្លូវ​ ពេល​ឪពុក​ម្តាយ​កំពុង​រវល់​អូស​បន្លែ​នៅ​ផ្សារ​នាគ​មាស​ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ខាងលើ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣១​ ផ្លូវ​២៧២​ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ មុ​ល​ ដា​រ៉ា​ ភេទ​ប្រុស​ អាយុ​ជាង​២​ឆ្នាំ​ ស្នាក់​នៅ​ជាមួយ​ម្តាយ​ ។​ ឪពុក​ក្មេង​ឈ្មោះ​ អាន​ និ​មុ​ល​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ កម្មករ​ផ្សារ​នាគ​មាស​ ស្នាក់​នៅ​ម្តុំ​ក្បាល​មានចែ​ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌ​ ទួល​គោក​ មានស្រុក​កំណើត​នៅ​ស្រុក​ស្អាង​ ខេត្តកណ្តាល​។​ ចំណែក​ម្តាយ​ក្មេង​ឈ្មោះ​ ជា​ ស្រី​រី​ ភេទ​សហ​រី​ អាយុ​២២​ឆ្នាំ​ មុខរបរ​កម្មករ​ផ្សារ​នាគ​មាស​ស្នាក់​នៅ​ម្តុំ​ក្បាល​មាន់ចែ​ ផ្សារ​ដើម​គ​ ខណ្ឌទួលគោក​ស្រុក​កំណើត​ស្រុក​ស្អាង​ ខេត្តកណ្តាល​។​
​រីឯ​ជន​បង្ក​ឈ្មោះ​ ស៊ា​ សូ​រិ​យា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​ កម្មករ​សិប្បកម្ម​ទឹកកក​ ស្នាក់​នៅ​ម្តុំ​ផ្សារ​អូ​ឡាំ​ពិ​ក​ សង្កាត់​ទួល​ស្វាយព្រៃ​១​ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​ ត្រូវ​នគរបាល​ឃាត់ខ្លួន​ផង​ដែរ​ ។​

​តាម​ប្រភព​ព័​ត៍​មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ពី​នាក់​ប្ដី​ប្រពន្ធ​បាន​មក​ធ្វើការ​អូស​បន្លែ​នៅ​ផ្សារ​នាគ​មាស​ដូច​ធម្មតា​ ខណៈ​ដែល​កំពុងធ្វើការ​កូនប្រុស​របស់​ជន​រង​គ្រោះ​ បាន​ដើរ​លេង​នៅ​និង​ចិ​ញ្ជឹ​ម​ផ្លូវ​២៧២​ ពេល​នោះ​ក៏​មាន​បុរស​ម្នាក់​បើក​ម៉ូតូ​អូស​ទឹកកក​ បើក​ក្នុង​ល្បេ​ឿ​ន​លេ​ឿ​ន​ជាន់​ប្រាំង​មិន​ក៏​ជ្រុល​ទៅ​បុក​កូន​ក្មេង​ប្រុស​អាយុ​
​ជាង​២​ឆ្នាំ​ បណ្ដាល​អោយ​ស្លាប់​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​តែ​ម្ដង​ ។​ បន្ទាប់​មក​ម្ដាយកូន​ក្មេង​ប្រុស​ មិន​អស់ចិត្ត​ក៏​បានអោយ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​បញ្ជូន​យក​ទៅ​ដល់​មន្ទីរពេទ្យ​គ​ន្ធៈ​បុ​ផា​ ពេល​ទៅ​ដល់​គ្រូពេទ្យ​ក៏​បាន​ប្រាប់​ថា​ ក្មេង​ប្រុស​រង​គ្រោះ​ បាត់បង់​ជីវិត​ទៅ​ហើយ​។​

​បច្ចុប្បន្ន​សព​ក្មេង​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​។​ ចំណែក​ជន​បង្ក​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​ឃាត់ខ្លួន​បណ្ដោះអាសន្ន​ ដើម្បី​ប្រគល់​ឲ្យ​មន្ត្រី​នគរបាល​ជំនាញ​ចាត់ការ​តាម​នីតិវិធី​ ៕​ស​ ដា​រ៉ា​

IMG_3185

IMG_3188

IMG_3186

IMG_3187


ចែករំលែក៖