ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារ​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម​ នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ចុះ​ពិនិត្យ​ការងារ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ជូន​បងប្អូន​ប្រជា​កសិករ​នៅ​ក្នុង​ឃុំ​កោះ​ថ្កូវ​ ស្រុក​ជល​គិរី​

ចែករំលែក៖

​កំពង់ឆ្នាំង​៖​ ក្រុមការងារ​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម​ នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៧​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ នេះ​ បាន​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​ ចុះ​ពិនិត្យ​ការងារ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ជូន​បងប្អូន​ប្រជា​កសិករ​នៅ​ក្នុង​ឃុំ​កោះ​ថ្កូវ​ ស្រុក​ជល​គិរី​ ខេត្តកំពង់ឆ្នាំង​ ។​

​លោក​ ឈា​ ប៊ុ​ន​រិ​ទ្ធ​ ប្រធាន​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម​ នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការងារ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​នៅ​ក្នុង​ឃុំ​កោះ​ថ្កូវ​ គឺ​ក្រុមការងារ​របស់​យើង​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ខ្នាត​មធ្យម​ (៦៥​ សេះ​)​ សរុប​ចំនួន​ ០៤​ គ្រឿង​ ដោយ​ធ្វើការ​បូម​យក​ទឹក​ពី​ទន្លេសាប​ទម្លាក់​ចូល​ព្រែក​ល្វា​ ហើយ​បូម​ពី​ព្រែក​ល្វា​ បញ្ជូន​បន្ត​តាម​ប្រឡាយ​មេ​មួយ​ខ្សែ​ ដើម្បី​ចែកចាយ​ទៅ​កាន់​តំបន់​ទំនប់​អាង​ទឹក​ខ្លាក្រាប​,​ ទំនប់​ថ្មី​,​ ទំនប់​ដីក្រហម​ និង​ទំនប់​អាង​ទឹក​សាមគ្គី​ ដែល​មាន​ផ្ទៃដី​ស្រូវប្រាំង​ប្រមាណ​ ៥៥០​ ហិ​កតា​។​

​លោក​ ដោក​ ប៊ុ​ន​ថុ​ន​ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​ ក៏​បានឱ្យ​ដឹង​ដែរ​ថា​ ជា​រៀង​រាល់​ឆ្នាំ​ ការងារ​បង្កបង្កើន​ផល​ស្រូវប្រាំង​នៅ​តំបន់​នេះ​ យើង​ជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​តែ​នៅ​ចុងរដូវ​ប៉ុណ្ណោះ​ ប៉ុន្តែ​ឆ្នាំ​នេះ​ ដោយសារ​ទឹកទន្លេ​តូច​ ហើយ​ទឹក​ដែល​យើង​បាន​បម្រុង​ទុក​ មិន​អាច​បំពេញតម្រូវការ​ជូន​បងប្អូន​ប្រជា​កសិករ​ដែល​ប​ច្ចប្ប​ន្ន​បាន​ និង​កំពុង​សម្រុក​ធ្វើការ​ដាំ​ដុះ​យ៉ាង​មមាញឹក​តាំង​ដើមរដូវ​ ដូចនេះ​ទាមទារ​ឱ្យ​យើង​ទាញ​យក​ទឹក​ពី​តំបន់​ផ្សេងៗ​មក​ផ្គត់ផ្គង់​បន្ថែម​ ។​

​លោក​ប្រធាន​មន្ទីរ​ បាន​បញ្ជាក់​បន្ថែម​ថា​ មក​ដល់​ពេល​នេះ​ ប្រជា​កសិករ​ក្នុង​ខេត្តកំពង់ឆ្នាំង​ អនុវត្ត​ការងារ​បង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវប្រាំង​ បាន​ចំនួន​ ១៤.៥២១​ ហិ​កតា​ ស្មើនឹង​ជាង​ ៥៣​ភាគរយ​ នៃ​ផែនការ​ដែល​បាន​ដាក់ចុះ​ ពោល​គឺ​លឿន​ជាង​ឆ្នាំ​មុន​ប្រមាណ​ជាង​ ៥.០០០​ ហិ​កតា​ ។​ ចំណែក​ការងារ​បង្កបង្កើន​ផល​ស្រូវ​វស្សា​វិញ​ ប្រជា​កសិករ​ បាន​ និង​កំពុង​ប្រមូល​ផល​ជា​បណ្តើរៗ​ បាន​ចំនួន​ ១៦.៣២៧​ ហិ​កតា​ ស្មើនឹង​ជាង​ ១៣​ ភាគរយ​ នៃ​ផ្ទៃដី​ផលិត​បាន​ ៕

de (6)

de (5)

de (4)

de (3)

de (2)

de (1)

de

de (8)

de (7)


ចែករំលែក៖