ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់​ដេក​ស្លាប់​ក្នុង​សណ្ឋាគារ​កូ​ហ្ស៊ី​ណា​

ចែករំលែក៖

​​ភ្នំពេញ​៖​ បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​សណ្ឋាគារ​កូ​ហ្ស៊ី​ណា​ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់​ ។​

​ហេតុការណ៍​នេះ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​7​ ខែធ្នូ​ ឆ្នាំ​2015​ វេលា​ម៉ោង​13​និង​00​នាទី​ ។​ របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ សព​ឈ្មោះ​ HASCH​ CHRISTOF​ K​ ARL​ ភេទ​ប្រុស​ អាយុ​51​ឆ្នាំ​កាន់​លិខិត​ឆ្ល​ ង​ដែន​លេខ​ C2ZVYVGH2​ (640320)​ ស្នាក់​នៅ​សណ្ឋាគារ​កូ​ហ្សី​ណា​(COZYN​ A​ HOTEL)​ បន្ទប់​លេខ​ 208​ ជាន់​ទី​ 02​ ដែល​មាន​ទីតាំង​ផ្ទះ​លេខ​1A​ផ្លូវ​ព្រះ​សី​សុ​វ​ត្តិ​ សង្កាត់​ផ្សារ​កណ្តាល​1​ ខណ្ឌដូនពេញ​ ។​

​ករណី​នេះ​សមត្ថកិច្ច​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​ ដោយ​រង់ចាំ​ការ​ពិនិត្យ​របស់​ការិយាល័យ​បច្ចេកទេស​កោសល្យវិច័យ​ និង​ពេទ្យ​សាលាដំបូង​រា​ធានី​ភ្នំពេញ​មក​ត្រួតពិនិត្យ​ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៃ​ការ​ស្លាប់​ ៕

dwe (1)

dwe


ចែករំលែក៖