ព័ត៌មានទាន់ហេតុការណ៍៖

ឆេះ​បន្ទប់​ផ្ទះ​អ្នកលក់​ចាប់ហួយ​អស់​១​បន្ទប់​អស់ទ្រព្យ​សម្បត្ដិ​មួយ​ចំនួន​តូច​

ចែករំលែក៖

​ខេត្តសៀមរាប​៖​ ផ្ទះ​អ្នកលក់​ចាប់ហួយ​អស់​មួយ​បន្ទប់​ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់ទ្រព្យ​សម្បត្ដិ​មួយ​ចំនួន​ ខណៈ​ដែល​ម្ចាស់​ ផ្ទះ​កំពុង​ធ្វើ​ហូប​ ដាំបាយ​នៅ​ខាងក្រោយ​ ប៉ុន្ដែ​សំណាងល្អ​មិន​បាន​រាលដាល​ដល់​ផ្ទះ​ជិតខាង​នោះ​ទេ​ដោយសារ​ មាន​គេ​ជួយ​ពន្លត់​ទាន់​ពេល​។​

​ហេតុ​ការ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆេះ​ផ្ទះ​ នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​០៧​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ស្ថិត​នៅ​ខាងក្រោយ​ផ្សា​រលើ​ធំ​ថ្មី​ ភូមិ​តា​វៀន​ សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប​ មូលហេតុ​។​

​តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​ឈ្មោះ​ សិ​ត្យ​ ហឿ​ន​ ភេទ​ប្រុស​អាយុ​ ៥៣​ឆ្នាំ​មុខរបរ​លក់ដូរ​និង​ប្រពន្ធ​ឈ្មោះ​ ហួ​ន​ ហាត​ អាយុ​៤៧​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ បាន​រៀបរាប់​ប្រាប់​ដឹង​ថា​ មុន​ពេល​ ប្រពន្ធ​របស់​គាត់​បាន​ទៅ​ធ្វើ​ម្ហូប​នៅ​ខាងក្រោយ​ផ្ទះ​ បាន​មួយសន្ទុះ​ គាត់​ក៏​ស្រែក​ឆោឡោ​ហៅ​ខ្ញុំ​ឱ្យទៅ​មើល​ ឃើញ​ផ្សែងហុយ​ចេញពី​ក្នុង​បន្ទប់​។​ប្រភព​ពី​ម្ចាស់ផ្ទះ​បាន​បន្ត​ថា​ ក្រោយ​ពី​នាំ​គ្នា​ដើរទៅ​មើល​បន្ទប់​ ក៏​ឃើញ​ភ្លើង​ឆេះ​ហុយ​ទ្រលោម​ចេញពី​ក្នុង​បន្ទប់​នោះ​តែ​ម្តង​ ទើប​ ពួក​គាត់​នាំ​គ្នា​ស្រែកហៅ​បងប្អូន​អ្នក​ជិតខាង​ឱ្យមក​ជួយ​ពន្លត់​បាន​ទាន់​ពេលវេលា​ ។​ប្រភព​បាន​ឲ្យ​ដឹ​ងា​ មូលហេតុ​ដែល​ឆាបឆេះ​ ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង​ចេញ​ម៉ាស៊ីនត្រជាក់​។​ប្រភព​បាន​បន្ត​ថា​ ការ​ឆេះ​នេះ​ធ្វើ​ឱ្យ​ខូចខាត​អស់ទ្រព្យ​សម្បត្តិ​រួម​មាន​ម៉ាស៊ីនត្រជាក់​១​ និង​ពួក​អស់​១​ ក្រៅពី​នោះ​គ្មាន​ខូចខាត​អ្វី​ទេ​៕​ ជា​និរន្ដរ៍​

20151207_114534

20151207_114449

20151207_114328

20151207_115320


ចែករំលែក៖