ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​ពលរដ្ឋ​ខេត្តបាត់ដំបង​៨​នាក់​ទៀត​ហើយ​រង​ការ​ពុល​មី​នាំ​ចូល​ពី​ប្រទេស​ថៃ​ក្រោយ​ពី​ពលរដ្ឋ​៩​នាក់​រង​ការ​ពុល​ស្ពៃជ្រក់​នៅ​ស្រុក​បាណ​ន់​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ ប្រជាពលរដ្ឋ​ចំនួន​៨​នាក់​ទៀត​ហើយ​នៅ​ខេត្តបាត់ដំបង​ត្រូវ​គេ​សង្ស័យ​បាន​រង​ការ​ពុល​មី​ នាំ​ចូល​ពី​ប្រទេស​ថៃ​ កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​។​ ការ​ពុល​នោះ​បន្ទាប់​ពី​គេ​មើលឃើញ​ថា​មាន​ប្រជាពលរដ្ឋ​៩​នាក់​នៅ​ស្រុក​បាណ​ន់​ទើបតែ​រង​ការ​ពុល​ស្ពៃជ្រក់​ ដែល​គេ​សង្ស័យ​នាំ​ពី​ប្រទេស​ថៃៗ​នោះ​ដែរ​។​

​បើ​តាម​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា​កាលពី​រសៀល​ថ្ងៃ​ទី​០៥​ ខែធ្នូ​ឆ្នាំ​២០១៥​ មាន​ប្រជាពលរដ្ឋ​ចំនួន​៨​នាក់​រស់នៅ​ក្នុងភូមិ​គោក​រកា​ និង​ភូមិ​កន្ទួត​ក្នុងស្រុក​គាស់​ក្រឡ​ ត្រូវ​គេ​សង្ស័យ​ថា​បាន​រង​ការ​ពុល​មី​នាំ​ចូល​ពី​ប្រទេស​ថៃ​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ទទួលទាន​មី​ឆុង​ជុំ​គ្នា​ខណៈ​ទៅ​ឃ្វាលគោ​ នៅ​វាលស្រែ​ហើយ​ក៏​មាន​អាកា​រៈ​ក្អួតចង្អោ​ធ្ងន់ធ្ងរ​ ត្រូវ​បាន​អ្នក​ភូមិ​ដឹក​យក​ទៅ​សង្គ្រោះ​ជីវិត​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ ស្រុក​គាស់​ក្រឡ​។​អ្នក​ភូមិ​ទាំង​៨​នាក់​រង​ការ​ពុល​មី​ត្រូវ​បាន​គេ​ស្គាល់​ ១.​ឈ្មោះ​ ជឿ​ម​ សារៈ​មុន្នី​ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ រស់នៅ​ភូមិ​កន្ទួត​ ឃុំ​ធិ​បតី​ ស្រុក​គាស់​ក្រឡ​ ២.​ឈ្មោះ​ ជឿ​ម​សុភា​រ៉ា​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​៣.​ឈ្មោះ​ ច​យ​ ចាប​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​៤.​ឈ្មោះ​ខ្លឹម​ សំណាង​ ភេទ​ប្រុស​ អាយុ​ ១១​ឆ្នាំ​៥.​ឈ្មោះ​ ពៅ​ ច​ន្ថា​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​៦.​ឈ្មោះ​ ភី​ ផល​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​៧.​ឈ្មោះ​ ធឿ​ន​ ផា​ន់​ណា​ ភេទ​ប្រុស​អាយុ​ ១៩​ឆ្នាំ​៨.​ឈ្មោះ​ គី​ បូ​ ភេទ​ប្រុស​ អាយុ​ ៤២​ឆ្នាំ​ ។​ ជន​រង​គ្រោះ​ទាំង​០៨​នាក់​រស់នៅ​ភូមិ​គោក​រកា​ ឃុំ​ដូន​បា​ ស្រុក​គាស់​ក្រឡ​។​

​ជុំវិញ​បញ្ហា​នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​អភិបាលស្រុក​គាស់​ក្រឡ​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧​ ខែធ្នូ​ឆ្នាំ​២០១៥​ ជន​រង​គ្រោះ​ទាំង​៨​នាក់​មាន​អាកា​រៈ​ធូ​ស្បើយ​ បាន​ចេញពី​មន្ទីរ​ត្រឡប់​ទៅ​ផ្ទះ​រៀងខ្លួន​វិញ​អស់នោះ​ហើយ​។​មូលហេតុ​នៃ​ការ​ពុល​នោះ​ មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​នោះ​ទេ​ដោយ​គេ​ចាត់​មន្ត្រី​ជំនាញ​ចុះ​ទៅ​ស្រាវជ្រាវ​ពិនិត្យ​ទៅ​លើ​ករណី​ទឹក​ដែល​អ្នក​ភូមិ​ទាំងនោះ​ ដាំ​ឆុង​មី​ យក​មក​គ្មាន​ប្រភព​ច្បាស់លាស់​ និង​ពិនិត្យ​ទៅ​លើ​មី​ ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​នៅ​ខេត្តបាត់ដំបង​នោះ​ដែរ​ក៏​មាន​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ក្មេង​ចាស់​៩​នាក់​រស់នៅ​ក្នុងភូមិ​ក្រឡាពាស​ឃុំ​បាយដំរាំ​ស្រុក​បាណ​ន់​ ខេត្ត​ បាត់ដំបង​ បាន​រង​ការ​ពុល​ស្ពៃជ្រក់​ដែល​គេ​ដឹក​តាម​កង់​លក់​ក្នុងភូមិ​។​ក្រោយ​ពី​ពួក​គាត់​ទទួលទាន​បណ្តាល​ឱ្យ​រង​ការ​រាគ​រុះ​ក្អួតចង្អោរ​ធ្ងន់ធ្ងរ​ហើយ​ត្រូវ​បាន​គេ​ដឹង​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បង្អែក​ខេត្តបាត់ដំបង​កាលពី​រសៀល​ថ្ងៃ​ទី​៣​ ខែធ្នូ​ឆ្នាំ​២០១៥​ ប្រជាពលរដ្ឋ​ដែល​រង​ការ​ពុល​ទាំង​៩​នាក់​ បើ​តាម​លោក​មេឃុំ​បាយដំរាំ​ ប្រាប់​ឱ្យ​ដឹង​ថា​មក​ដល់​ពេល​នេះ​បានជា​សះស្បើយ​ត្រឡប់​មក​ផ្ទះ​វិញ​៧​នាក់​ នៅ​សម្រាក​ក្នុង​មន្ទីរពេទ្យ​២​នាក់​ទៀត​នៅឡើយ​ ករណី​នេះ​លោក​មេឃុំ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ មន្ត្រី​ជំនាញ​ស្រាវជ្រាវ​ទំនងជា​មក​ពី​ស្ពៃ​ដែល​នាំ​ពី​ប្រទេស​ថៃ​ត្រូវ​បាន​គេ​បាញ់ថ្នាំ​ហើយ​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ជ្រក់ស្ពៃ​ទិញ​យក​មក​ជ្រក់​លក់​ចែកចាយ​ឱ្យ​ប្រជាពលរដ្ឋ​ទទួលទាន​។​

​ក៏​ប៉ុន្តែ​ករណី​ពុល​ស្ពៃជ្រក់​ខាងលើ​ត្រូវ​បាន​ប្រធាន​សាខា​កាំ​ង​កុងត្រូល​ខេត្តបាត់ដំបង​អះអាង​ថា​ បណ្តាល​មក​ការ​ធ្វើ​ស្ពៃជ្រក់​នោះ​ខ្វះ​អនាម័យ​ទៅ​វិញ​៕​សំ​ វិច្ឆិកា​
​ ​

IMG_0646

IMG_0647


ចែករំលែក៖