ព័ត៌មានទាន់ហេតុការណ៍៖

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង​ បាន​ ប្រារ​ព្វ​ ទិវា​អ្នក​ស្ម​គ្រ័​ចិត្ត​ ៥​ធ្នូ​

ចែករំលែក៖

​ខេត្តព្រៃវែង​៖​ នា​ព្រឹក​ថ្ងៃ​ទី​ ០៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៥​ នៅ​ស្នាក់​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង​ បាន​ ប្រារ​ព្វ​ ទិវា​អ្នក​ស្ម​គ្រ័​ចិត្ត​ ៥​ធ្នូ​ ក្រោម​ប្រធានបទ​ “​ សំឡេង​អ្នក​ស្ម​គ្រ័​ចិត្ត​ ឮ​គ្រប់​ទិស​ទី​ “​ ក្រោម​អធិបតីភាព​ លោក​ យូ​ ឡា​ណា​ អគ្គ​លេខា​ ធិ​ការ​រង​ទី​២​ កាកបាទក្រហមកម្ពុជា​ និង​ លោក​ ហាស់​ សា​រ៉េ​ត​ ប្រធាន​គណៈកម្មាធិការ​ សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តព្រៃវែង​ កញ្ញា​ឡាក់​ មុន្នី​រស្មី​ តំណាង​ សហ​ព​ន្ធ័​អន្តជាតិ​កាកបាទ​ ក្រហម​ អឌ្ឍចន្ទ​ក្រហម​ ដែល​មាន​ អ្នក​ស្ម​គ្រ័​ចិត្ត​ និង​យុវជន​ មក​ពី​អនុ​សាខា​ ចំនួន​ ១៣​សរុប​ចំនួន​ ៣០១​ នាក់​ ក្នុង​នោះ​ដែរ​ក័​មាន​អំណោយ​ ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប្រធាន​កាកបាទក្រហមកម្ពុជា​ មាន​រួម​មាន​ ឃី​ត​១(​សារុង​១,​ក្រមា​១,​ មុង​១,​ ភួយ​១)​ និង​មួក​សុ​វត្ថ​ភាព​១​ ថវិកា​ ៥០,០០០​រៀល​ ។​

​ក្នុង​ឱកាស​នោះ​ លោក​អគ្គលេខាធិការ​រង​ទី​ ២​ បាន​នាំ​យក​ប្រសាសន៍​ សួរសុខទុក្ខ​ និង​ផ្តាំផ្ញើ​ក្តី​នឹករលឹក​ ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ និង​សូម​ថ្លែងអំណរគុណ​ យ៉ាង​ជ្រាលជ្រៅ​ ដល់​អ្នក​ស្ម​គ្រ័​ចិត្ត​ និង​យុវជន​ ដែល​ចូលរួម​សកម្ម​ក្នុង​សកម្មភាព​មនុស្សធម៌​ កាកបាទក្រហមកម្ពុជា​ ដោយ​ការ​ស្ម​គ្រ័​ចិត្ត​ មិន​គិត​កំរៃ​ និង​ជូនពរ​ឲ្យ​ពួក​គាត់​ជួប​ប្រទះ​តែ​សេចក្តីសុខ​ និង​សុខភាព​ល្អ​ ៕​ ហេង​ សូ​រិ​យា​

scd

as

bc


ចែករំលែក៖