ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្តបាត់ដំបង​កំពុង​តាម​ប្រ​ម៉ា​ញ់​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ម្ចាស់ផ្ទះ​វេរ​ប្រាក់​វី​ង​នៅ​ស្រុក​មោង​ប្ញ​ស្សី​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ នគរបាល​ខេត្តបាត់ដំបង​ដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ជេ​ត​ វ​ណ្ណី​ ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​ អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍​ ស​ ថេ​ត​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ កំពុង​តែ​តាម​ប្រ​ម៉ា​ញ់​ស្វែងរក​ចាប់ខ្លួន​ក្រុម​ចោរប្លន់​ប្រដាប់​ អាវុធ​ម្ចាស់ផ្ទះ​វេរ​ប្រាក់​វី​ង​ នៅ​ស្រុក​មោង​ប្ញ​ស្សី​នោះ​ហើយ​។​ ក៏​ប៉ុន្តែ​ការ​ស្រាវជ្រាវ​ស្វែងរក​ចាប់​ឃាត់ខ្លួន​ក្រុម​ចោរប្លន់​ទាំងនោះ​ រហូត​មក​ដល់​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ មិន​ទាន់​រក​ឃាត់ខ្លួន​ ជនសង្ស័យ​ជោរ​ប្លន់​នៅឡើយ​នោះ​ទេ​។​

​សូម​រំលឹក​ថា​ផ្ទះ​វេរ​ប្រាក់​វី​ង​មួយ​កន្លែង​នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល​ពី​ទីប្រជុំជន​ ស្ថិត​ ក្នុង​នៅ​ក្នុងភូមិ​ចាមរ​អាម​ ឃុំ​ព្រៃ​ស្វាយ​ ស្រុក​មោង​ប្ញ​ស្សី​ ខេត្តបាត់ដំបង​ ជាប់​និង​ព្រំប្រទល់​ស្រុក​រុក្ខ​គី​រី​ ត្រូវ​បាន​ក្រុម​ចោរប្លន់​មាន​គ្នា​៣​នាក់​កាំភ្លើង​វែង​ខ្លី​២​ដើម​ គាស់​ចំរឹង​ប​ង្រួ​ច​ផ្ទះ​ ចូល​ទៅ​ភ្ជង់​និង​ចាប់​ម្ចាស់ផ្ទះ​ចង​ប្លន់​យក​ទ្រព្យសម្បត្តិ​បាន​សម្រេច​ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​កាលពី​វេលា​ម៉ោង​១២​និង​០៥​នាទី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៥​។​

​ជុំវិញ​នៃ​ហេតុការណ៍​អំពើ​ប្លន់​ប្រដាប់​អាវុធ​ខាងលើ​បើ​តាម​ការ​រៀបរាប់​ពី​ម្ចាស់ផ្ទះ​ដែល​ជា​ជន​រង​គ្រោះ​ ឈ្មោះ​ ទូច​ ងឿ​ន​ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​ គាត់​ និង​ប្រពន្ធ​កូន​នាំ​គ្នា​ដេក​លង់លក់​យ៉ាង​ស្កប់ស្កល់​នៅ​បន្ទប់​ខាងលើ​ផ្ទះ​ បន្ទាប់​មក​ស្រាប់តែ​មាន​មនុស្ស​១​ក្រុម​មាន​គ្នា​៣​នាក់​មិន​ពាក់​មុខ​នោះ​ទេ​ប្រដាប់​ដោយ​អាវុធ​ចំនួន​២​ដើម​កាំភ្លើងខ្លី​១​ដើម​ និង​កាំភ្លើង​AK​ស្វាយ​១​ដើម​ ហើយ​បាន​យក​ដែក​ស្បែង​១​ដើម​គាស់​ចំរឹង​បង្អួច​ផ្ទះ​នៅ​ជាន់​ខាងក្រោម​ ហើយ​ចូល​ទៅ​ភ្ជង់​និង​ចាប់​គាត់​និង​ប្រពន្ធ​កូន​ដោយ​គំរាម​កុំឱ្យ​ស្រែក​ហើយ​ពួក​វា​គាស់​ទម្លុះទម្លាយ​ទូ​រ៉ើ​កកាយ​ពេញ​ក្នុងផ្ទះ​ហើយ​ប្រមូល​យក​ទ្រព្យសម្បត្តិ​ក៏​ នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ទៅ​ទិស​ខាងជើង​។​ទ្រព្យសម្បត្តិ​ចោរប្លន់​យក​ទៅ​រួម​មាន​ប្រាក់​ខ្មែរ​ចំនួន​៣០​លាន​រៀល​ប្រាក់​ថៃ​ចំនួន​៣​ម៉ឺន​បាត​ ប្រាក់​ដុល្លារ​ចំនួន​៣០​ដុល្លា​ខ្សែដៃ​ប្លា​ទី​ន​មួយ​ខ្សែ​ទម្ងន់​៧​ជី​ កងដៃ​ប្លា​ទី​ន​៧​កង​ទម្ងន់​៧​ជី​ទូរស័ព្ទ​ដៃ​អិន​ណូ​គា​អិន​ចុច​ពិល​ចំនួន​២​គ្រឿង​ ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ស៊េរី​២០១២​ ស្លាក​លេខ​ បាត់ដំបង​១N-៤៨៥៦​ ចោរប្លន់​ទាំងនោះ​បាន​ជិះ​ម៉ូតូ​ប្លន់​បាន​សម្រាប់​ធ្យោ​បាយ​រត់គេច​ខ្លួន​ផង​ដែរ​។​

​ក្រោយ​ពី​ក្រុម​ចោរប្លន់​បាន​សកម្មភាព​ប្លន់​ម្ចាស់ផ្ទះ​នោះ​ហើយ​ សមត្ថកិច្ច​បាន​ដេញ​តាម​ប្រ​ម៉ា​ញ់​ក្រុម​ ពួក​ចោរប្លន់​ ហើយ​ពួក​វា​ទំនងជា​មានការ​ភ័យ​ស្លន់ស្លោ​ ក៏​បាន​ផ្តួល​ម៉ូតូ​ដែល​ប្លន់​បាន​ចោល​នៅ​កណ្តាល​វាលស្រែ​មួយ​កន្លែង​ស្ថិត​នៅ​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ជាង​២​គីឡូម៉ែត្រ​ម៉ូតូ​នោះ​ត្រូវ​បាន​ស​សមត្ថកិច្ច​យក​មក​រក្សា​ទុក​ហើយ​បាន​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​៕​សំ​ វិច្ឆិកា​

IMG_0424

IMG_0423


ចែករំលែក៖