ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​បឹង​កេ​ត​អង្គរ​ធ្វើ​ឱ្យ​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​ស្គាល់​ពី​ភាព​អាម៉ាស់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ជំនួប​ប្រកួត​វគ្គ​ពាក់​ កណ្ដាល​ផ្កា​ច់​ព្រ័ត្រ​រវាង​ក្រុម​កីឡាករ​ បាល់ទាត់​បឹង​កេ​ត​អង្គរ​នឹង​ក្រុម​ Mecamex​ Bingdoung​ កាលពី​រាត្រី​ថ្ងៃអាទិត្យ​ ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ បាន​ធ្វើ​ឱ្យ​ម្ចាស់​ជើងឯក​ Mecamex​ Bingdoung​ រង​ក្ដី​អាម៉ាស់​ ក្រោយ​ពី​ចាញ់​ក្រុម​បឹង​កេ​ត​អង្គរ​ ៣-២​។​

​លទ្ធផល​ដ៏​ធំធេង​របស់​ក្រុម​បឹង​កេ​ត​ អង្គរ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខាង​ លើ​បាន​មក​ពី​កីឡាករ​ឆ្នើម​របស់​ខ្លួន​ គឺ​ ចាន់​ វឌ្ឍនាការ​ ដែល​ធ្វើ​បាន​សម្រេច​ តែ​ម្នាក់ឯង​ចំនួន​៣​គ្រាប់​បន្ទាប់​ពី​មាន​ ការ​គាំទ្រ​ពី​ខ្សែប្រយុទ្ធ​រួម​ក្រុម​ ។​

​មុន​ឈាន​ដល់​ភាព​ជោគជ័យ​នេះ​ ក្រុម​បឹង​កេ​ត​អង្គរ​ទទួល​រង​នូវ​ការ​វាយ​សន្ធាប់​ពី​ម្ចាស់ផ្ទះ​ Mecamex​ Bin-gdoung​ ត្រឹមតែ​១៣​នាទី​ដំបូង​នៃ​តង់​ទី​១​ ប៉ុណ្ណោះ​ដែល​ធ្វើ​បាន​សម្រេច​ដោយ​ កីឡាករ​មាន​រហស្សនាម​ថា​ Chelsea​ of​ Vietnam​ ដែល​មានឈ្មោះ​ថា​ NSI​ Amougou​ ដោយ​ការ​តែ​ត​បញ្ចូល​ទី​ បន្ទាប់​ពី​កីឡាករ​ពាក់អាវ​លេខ​១៤​របស់​ វៀតណាម​បំ​ផ្លោង​ទៅ​ចំ​មុខ​ទី​បឹង​កេ​ត​ ។​

​ការ​ប្រកួត​នៅ​តែ​បន្ដ​សម្រុក​ដាក់​គ្នា​ យ៉ាង​ក្ដៅ​គគុក​ដដែល​ ខណៈ​ក្រុម​បឹង​ កេ​ត​អង្គរ​ព្យាយាម​បណ្ដើរ​បាល់​ចូល​ទៅ​តំបន់​គ្រោះថ្នាក់​ ស្រាប់តែ​មានការ​ រំខាន​ពី​ភាគី​វៀតណាម​ភ្លាម​នោះ​អាជ្ញា​ កណ្ដាល​បាន​ផ្លុំ​កញ្ចែ​ពិន័យ​ក្រុម​វៀតណាម​ ផ្ដល់​បាល់​ប៉េ​ណា​ល់​ទី​មក​ឱ្យ​កម្ពុជា​ទាត់​ ដោយ​កីឡាករ​ ចាន់​ វឌ្ឍនាការ​ ធ្វើ​បាន​ សម្រេច​តាម​ស្មើ​ក្រុម​ម្ចាស់ផ្ទះ​ក្នុង​លទ្ធផល​ ១-១​ នៅ​តង់​ទី​១​ ។​

​ចាប់ផ្ដើម​បន្ដ​ការ​ប្រកួត​ក្នុង​តង់​ទី​២​ រយៈពេល​ជិត​១០​នាទី​កីឡាករ​ពាក់អាវ​ លេខ​១១​ ចាន់​ វឌ្ឍនាការ​ មានឱកាស​ ទាត់​បាល់​ពី​ចម្ងាយ​១​គ្រាប់​ទៀត​ ក្រោយ​ ពី​ទទួល​បាន​បាល់​ពី​ស្លាប​ខាងស្ដាំ​បញ្ជូន​ ដោយ​កីឡាករ​ពាក់អាវ​លេខ​៣៥​មក​ រួច​ ចាន់​ វឌ្ឍនាការ​ បាន​ដក់​បាល់​បណ្ដើរ​ សំដៅ​ទៅ​ទី​គូប្រកួត​ហើយ​ក៏​បាន​ទាត់​ បំប៉ោង​សំណាញ់​ទី​វៀតណាម​នៅ​ទី​ទី​៥៤​ ធ្វើ​ឱ្យ​គ្រូបង្វឹក​របស់​បឹង​កេ​ត​លោក​ ប្រាក់​ សុ​វ​ណ្ណា​រ៉ា​ អរ​រហូត​លោត​ផុត​ពី​ដី​ ព្រោះ​ តែ​កូនក្រុម​របស់​លោក​លេង​បាន​ល្អ​ឥត​ ខ្ចោះ​ ។​

​មុន​បញ្ចប់​ការ​ប្រកួត​ជាង​១០​នាទី​ កីឡាករ​ក្រុម​ Mecamex​ Bingdoung​ ឈ្មោះ​ Nguyeng​ Anhduc​ ទទួល​បាន​ បាល់​ប៉េ​ណា​ល់​ទី​១​គ្រាប់​បង្ក​ដោយ​ភាគី​ កម្ពុជា​ធ្វើ​ឱ្យ​លទ្ធផល​ស្មើគ្នា​ ២-២​ នៅ​ នាទី​ទី​៨០​ ។​ ប៉ុន្ដែ​ប៉ុន្មាន​នាទី​ក្រោយ​ពី​ ក្រុម​ទាំង​២​មាន​ពិន្ទុ​ស្មើគ្នា​កីឡាករ​ពាក់​ អាវ​លេខ​៩៩​របស់​ក្រុម​បឹង​កេ​ត​អង្គរ​ មានឱកាស​បណ្ដើរ​បាល់​ឡើង​ទៅ​ដល់​ តំបន់​គ្រោះថ្នាក់​ស្លាប​ខាងស្ដាំ​ហើយ​បាន​ទាត់​បំ​ផ្លោង​ទៅ​ស្លាប​ខាងឆ្វេង​ដែល​មាន​ខ្សែប្រយុទ្ធ​លេខ​១១​ ចាន់​ វឌ្ឍនាការ​ ចាំ​នៅ​ទីនោះ​ស្រាប់​ក៏​ប្រើ​ក្បាច់​ទាត់​ផ្កាប់​ចាន​ចូល​ទី​ក្រុម​ Mecamex​ Bingdoung​ ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ ផ្ដាច់ព្រ័ត្រ​លទ្ធផល​កម្ពុជា​ ៣-២​ និង​ កីឡាករ​ ចាន់​ វឌ្ឍនាការ​ ទទួល​បាន​ រហស្សនាម​ថ្មី​មួយទៀត​ពី​អ្នកគាំទ្រ​ វៀតណាម​និង​កម្ពុជា​ដែល​ជា​និស្សិត​ អាហារូបករណ៍​រៀន​នៅ​ទីនោះ​ហៅ​ថា​ “Messi​ kampuchea”​។​

​គួរ​បញ្ជាក់​ថា​ ក្រុម​បឹង​កេ​ត​អង្គរ​ត្រូវ​ បន្ដដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​ជួប​ ប្រកួត​ជាមួយ​ក្រុម​ Buriram​ United​ របស់​ថៃ​នា​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ខាង​មុខ​ ៕​ សារី​ម​

lida 6 copy


ចែករំលែក៖