ព័ត៌មានទាន់ហេតុការណ៍៖

(​វិភាគ​ព័ត៌មាន​អន្តរជាតិ​)៖​ ប្រធានាធិបតី​អូ​បា​ម៉ា​ ស្បថ​ថា​នឹង​ កម្ចាត់​ទាំង​ក្រុម​អ៊ិ​ស​ស្លា​ម​នឹង​អ្នក​ណា​ ដែល​គំរាមកំហែង​អា​មេ​រិ​ក​ (​រុ​ស្ស៊ី​)

ចែករំលែក៖

​សង្គ្រាម​វាយប្រហារ​ក្រុម​អិ​ស្លា​ម​ បង្កើត​រដ្ឋ​ពេល​នេះ​កំពុង​ប្រែ​ក្លាយទៅជា​សង្គ្រាម​វាយប្រហារ​រវាង​ប្រទេស​មហាអំណាច​ទី​មួយ​លើ​ពិភពលោក​រួម​ជាមួយ​សម្ពន្ធមិត្ដ​នឹង​រុ​ស្ស៊ី​ ក្រោយ​ពេល​ដែល​ អា​មេ​រិ​កបាន​មើលឃើញ​ថា​ បើ​មិន​រារាំង​ រុ​ស្ស៊ី​ឱ្យ​បាន​ទាន់​ពេល​ទេ​នោះ​មហាអំណាច​ ទី​មួយ​របស់​អា​មេ​រិ​ក​ត្រូវ​បាត់បង់​ ហើយ​ ប្រទេស​ដែល​ធ្លាប់​នៅ​ពីក្រោម​ស្ដាប់​តាម​ អា​មេ​រិ​ក​ប្រាកដជា​ងាក​ទៅ​ខាង​រុ​ស្ស៊ី​ជា​ មិន​ខាន​ ។​

​កាលពី​ថ្ងៃ​ទី​៧​ ខែធ្នូ​ ប្រធានាធិបតី​ អា​មេ​រិ​កបាន​ប្រកាស់​ថា​ អា​មេ​រិ​ក​នឹង​ធ្វើ​ គ្រប់យ៉ាង​ដើម្បី​ការពារ​ពលរដ្ឋ​អា​មេ​រិ​ក​គេច​ផុត​ពី​ការ​គំរាមកំហែង​ ។​ ប្រ​ធានា​ ធិ​បតី​អា​មេ​រិ​កបាន​ស​ម្ដៅ​ទៅ​លើ​ក្រុម​ អ៊ិ​េ​ស្លា​ម​បង្កើត​រដ្ឋ​ ក៏​ដូច​ជា​ប្រទេស​ណា​ ដែល​អាច​គំរាមកំហែង​ដល់​អា​មេ​រិ​ក​ ក្នុង​នោះ​មាន​រុ​ស្ស៊ី​ ។​

​គម្រោង​ច្បាប់​ស្ដី​ពី​កិច្ចការ​ការពារ​ ជាតិ​សម្រាប់​ឆ្នាំ​២០១៦​ ត្រូវ​បាន​អនុម័ត​ ដោយ​សភា​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​ កាលពី​១៥​ថ្ងៃមុន​នេះ​ ។​ ទើបតែ​នៅ​ថ្ងៃ​ នេះ​លោក​ប្រធានាធិបតី​ អូ​បា​ម៉ា​ បាន​ចុះ​ ហត្ថលេខា​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​ស្រប​ ទៅ​តាម​ការ​កំណត់​របស់​រដ្ឋធម្មនុញ្ញ​ ។​ ខ្លឹមសារ​មួយ​ផ្នែក​នៃ​ច្បាប់​ការពារ​ជាតិ​ ឆ្នាំ​២០១៦​ នេះ​គឺ​បាន​ហាមឃាត់​មិន​ឱ្យ​ ក្រសួងការពារជាតិ​អា​មេ​រិ​ក​ផ្ទេរ​អ្នកទោស​ ពី​មន្ទីរឃុំឃាំង​ Guantanamo​ ដែល​ស្ថិត​ នៅ​លើ​កោះ​គុយ​បា​មក​លើ​ដី​សហរដ្ឋ​អា​ មេ​រិ​ក​ទេ​ រហូត​ដល់​ដាច់​ឆ្នាំ​២០១៦​ ។​ មាន​ន័យ​ថា​ ក្នុង​ន័យ​នេះ​មន្ទីរឃុំឃាំង​ Guantanamo​ នឹង​ត្រូវ​រក្សា​ឱ្យ​ដំណើរ​ ការ​បន្ដ​ទៀត​ រហូត​ដល់​ដាច់​ឆ្នាំ​២០១៦​ ។​

​អា​មេ​រិ​ក​យល់​យ៉ាង​ច្បាស់​ពី​ឥទ្ធិពល​ របស់​រុ​ស្ស៊ី​នា​ពេល​នេះ​ ទាំង​វិស័យ​យោធា​ និង​សេដ្ឋកិច្ច​ ទាំងនោះ​ហើយ​ទើប​ធ្វើ​ឱ្យ​ អា​មេ​រិ​ក​រួម​ដៃ​ជាមួយ​សម្ពន្ធមិត្ដ​វាយ​ ប្រហារ​ទៅ​លើ​សេដ្ឋកិច្ច​រុ​ស្ស៊ី​ឱ្យទាន់​ ពេលវេលា​ បើ​មិន​ដូច្នោះ​ទេ​តំណែង​ ទី​មួយ​របស់​អា​មេ​រិ​ក​នឹង​ត្រូវ​បាត់បង់​ទៅ​ក្នុង​ដៃ​រុ​ស្ស៊ី​ជា​មិន​ខាន​ ។​

​កន្លង​មក​ថ្មីៗ​នេះ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ប្រកាស​ថា​ គោលនយោបាយ​របស់​រុ​ស្ស៊ី​ជា​ហេតុផល​ មួយ​ក្នុង​ចំណោម​ហេតុផល​៣​ដែល​ពល​ រដ្ឋ​អា​មេ​រិ​ក​បង្ហាញ​ការ​ព្រួយបារម្ភ​ បន្ទាប់​ ពី​វីរុស​អេ​បូ​ឡា​ និង​ក្រុម​ភេរវកម្ម​អ៊ិ​េ​ស្លា​ម​ បង្កើត​រដ្ឋ​(IS)​ ។​

​បច្ចុប្បន្ន​ពលរដ្ឋ​អា​មេ​រិ​ក​ព្រួយបារម្ភ​ បំផុត​នោះ​គឺ​ ទី​១-​នៅ​លើ​ពិភពលោក​ យើង​បានឃើញ​ភាព​ចលាចល​នៅ​មជ្ឈិម​ បូព៌ា​ និង​វិបត្ដិ​នៅ​អ៊ុយ​ក្រែ​ន​ ។​ ទី​២-​វីរុស​ អេ​បូ​ឡា​ដែល​កំពុង​តែ​គំរាមកំហែង​ដល់​ ពលរដ្ឋ​ជា​ច្រើន​ជុំវិញ​ពិភពលោក​ និង​ទី​ ៣​គឺ​ការ​គំរាមកំហែង​វាយប្រហារ​ភេរវកម្ម​របស់​ក្រុម​ឧទ្ទាម​អ៊ិ​ោ​ស្លា​ម​បង្កើត​រដ្ឋ​ ។​

​នេះ​ជា​លើក​ទី​១​ហើយ​ដែល​ប្រ​ធានា​ ធិ​បតី​ អូ​បា​ម៉ា​ ប្រៀបធៀប​គោ​លន​យោ​ បាយ​ប្រទេស​រុ​ស្ស៊ី​ជាមួយនឹង​វីរុស​អេ​បូ​ឡា​និង​ក្រុម​IS​ គឺ​មានការ​គំរាមកំហែង​ ដូច​គ្នា​ ។​ ក្រោយ​ការ​ប្រៀបធៀប​ខាង​ លើ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ក៏​មាន​ប្រតិកម្ម​ យ៉ាង​ខ្លាំង​ ។​ ក្រសួងការបរទេស​រុ​ស្ស៊ី​បាន​ ចាត់​ទុក​ការ​ប្រកាស​របស់​ប្រធានាធិបតី​អូ​បា​ម៉ា​ ជា​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​ សមរម្យ​ និង​ការ​ឃោសនា​អាក្រក់​ទៅ​ លើ​ប្រទេស​រុ​ស្ស៊ី​ ។​

​នៅ​ក្នុង​ព្រឹត្ដិការណ៍​មួយ​ផ្សេង​ទៀត​ ដែល​ពាក់ព័ន្ធ​នោះ​ផង​ដែរ​ រុ​ស្ស៊ី​បាន​ ព្រមាន​ថា​ ការ​ដែល​លោក​ខាងលិច​នៅ​ តែ​បន្ដ​ចងគំនុំ​គុំកួន​អាច​នឹង​បង្ក​ឱ្យ​មាន​ បញ្ហា​អាក្រក់​កើតឡើង​ ។​

​តាម​លទ្ធផល​ស្ទាបស្ទង់​មតិ​ថ្មី​បំផុត​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ការ​ដាក់​ទណ្ឌកម្ម​ របស់​លោក​ខាងលិច​អាច​នឹង​នាំ​មក​នូវ​ផលប្រយោជន៍​ជា​ច្រើន​ដល់​សេដ្ឋកិច្ច​ រុ​ស្ស៊ី​ក្នុង​រយៈពេល​យូរ​ ។​

​ប្រធានាធិបតី​ ពូ​ទី​ន​ ធ្លាប់​បាន​ប្រកាស​ ថា​ ការ​ធ្វើ​រដ្ឋប្រហារ​នៅ​អ៊ុយ​ក្រែ​ន​បាន​ បញ្ជាក់​ពី​របប​ហ្វា​ស៊ី​ស​ថ្មី​កំពុង​តែ​កើត​ ឡើង​នៅ​តំបន់​អឺរ៉ុប​ខាងកើត​ ។​ លោក​ ពូ​ទី​ន​ បាន​បន្ដ​ទៀត​ថា​ ការ​បាត់បង់​តុល្យ​ ភាព​បរមាណូ​រវាង​អា​មេ​រិ​ក​នឹង​ដៃគូរ​នៅ​ តំបន់​អឺរ៉ុប​នឹង​ធ្វើ​ឱ្យ​សម្ពន្ធមិត្ដ​លោក​ខាង​ លិច​មិន​អាច​ទុកចិត្ដ​គ្នា​ ។​ មេដឹកនាំ​រុ​ស្ស៊ី​ ក៏​បាន​លើក​ឡើង​ពី​ឃ្លាំង​អាវុធ​បរមាណូ​និង​សមត្ថភាព​ទប់ទល់​វាយប្រហារ​ជា​ មួយ​មហាអំណាច​អា​មេ​រិ​ក​ ។​

​លោក​ ពូ​ទី​ន​ បន្ដ​ទៀត​ថា​ ការ​ដាក់​ទណ្ឌ​ កម្ម​របស់​លោក​ខាងលិច​គឺជា​ឱកាស​ដ៏​ល្អ​ប្រសើរ​សម្រាប់​បណ្ដា​ក្រុមហ៊ុន​របស់​រុ​ស្ស៊ី​ពង្រីក​ការ​ផលិត​ និង​ប្រើប្រាស់​ ផលិតផល​របស់​ខ្លួន​ ។​ ពលរដ្ឋ​រុ​ស្ស៊ី​នៅ​តែ​ គាំទ្រ​គោលនយោបាយ​ដឹកនាំ​របស់​លោក​ ពូ​ទី​ន​ ហើយ​ថ្កោលទោស​លោក​ខាងលិច​ ដែល​ជា​អ្នក​បង្ក​ឱ្យ​មាន​វិបត្ដិ​កើតឡើង​ នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ ។​

​សហគមន៍​អឺរ៉ុប​បាន​ប្រកាស​ថា​ ការ​ ដាក់​ទណ្ឌកម្ម​ធ្វើ​ឱ្យ​រុ​ស្ស៊ី​ខាតបង់​ទឹកប្រាក់​៧៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤​ ផ្ទុយ​ ទៅ​វិញ​អឺរ៉ុប​ជា​អ្នក​ខាតបង់​ច្រើន​ជាងគេ​ដោយ​ការ​ដាក់​ទណ្ឌកម្ម​ទាំងនោះ​ ។​

​តាម​របាយការណ៍​អឺរ៉ុប​នឹង​ត្រូវ​ខាតបង់​ ទឹកប្រាក់​រហូត​ដល់​៤០​ពាន់​លាន​អឺ​រ៉ូ​ នៅ​ ក្នុង​ឆ្នាំ​២០១៤​ ហើយនឹង​កើនឡើង​រហូត​ ដល់​៥០​ពាន់​លាន​អឺ​រ៉ូ​នៅ​ក្នុង​ឆ្នាំ​២០១៥​ ដោយសារ​តែ​ការ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅ​ វិញ​ទៅ​មករ​វាង​អឺរ៉ុប​នឹង​រុ​ស្ស៊ី​ ។​

​រដ្ឋមន្ដ្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​ សឺ​ហ្គេ​យ៍​ ឡាវ​រ៉ូ​វ​ នា​ពេល​កន្លង​មក​បាន​ប្រកាស​ ថា​ វិស័យសេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ នឹង​ត្រូវ​ខាតបង់​យ៉ាងច្រើន​ទាក់ទង​នឹង​ការ​ ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​រុ​ស្ស៊ី​ពាក់​ ព័ន្ធ​នឹង​វិបត្ដិ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ ។​ មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​អាច​បញ្ជាក់​ ពី​ការ​ខាតបង់​លើ​វិស័យ​ណាមួយ​ច្រើន​ ជាងគេ​នោះ​ឡើយ​ ៕​ ម៉ែ​វ​ សា​ធី​

dew


ចែករំលែក៖