ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​បញ្ជូន​ខ្លួន​ក្មេង​ទំនើង​២​នាក់​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​ជិះ​ម៉ូតូ​ដេញ​កាប់​ទៅ​លើ​ក្មេង​ទំនើង​១​ក្រុម​ទៀត​បណ្ត​ល​ឱ្យ​រង​របួសធ្ងន់​២​នាក់​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ក្មេង​ទំនើង​ដែល​ជា​ជន​ដៃដល់​២​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​ចាប់​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​

ក្មេង​ទំនើង​ដៃដល់​ទាំង​២​នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​ ចុះ​ទៅ​ឃាត់ខ្លួន​ពួក​គេ​កាលពី​វេលា​ម៉ោ​ហ​៩​យប់​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ទំនប់​ដាច់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​។​បន្ទាប់​ពី​ពួក​គេ​រត់គេច​ខ្លួន​ទៅ​សម្ងំ​លាក់ខ្លួន​ទៅ​នោះ​។​

ការ​ចាប់​ឃាត់ខ្លួន​ពួក​គេ​នោះ​ដែរ​ ក្រោយ​ពី​ជន​ដៃដល់​និង​បក្ខពួក​មាន​គ្នា​៣​នាក់​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ប្រើ​ដាវ​សាំ​ម៉ូតូ​រ៉ៃ​ដេញ​កាប់​ទៅ​លើ​ក្មេង​ទំនើង​១​ក្រុម​ទៀត​មាន​គ្នា​២​នាក់​កំពុង​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវជាតិ​លេខ​៥​ក្នុង​សង្កាត់​ទឹកថ្លា​ក្រុង​សិរី​សោភ័ណ​កាលពី​យប់​ថ្ងៃ​ទី​យប់​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ទាំង​២​នាក់​។​ ​

លោក​ឧត្តមសេនីយ៍​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​បង្ហាញមុខ​ជន​ដៃដល់​ទាំង​២​នាក់​ចំពោះ​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​ពួក​គេ​បាន​ហើយ​នោះ​។​យុវជន​ដៃដល់​ទាំង​ពីរ​ មានឈ្មោះ​ យុំ​សុ​ផាត​ហៅ​តាក់​ អាយុ​២២​ឆ្នាំ​ និង​ឈ្មោះ​សុ​ភ័ក្ត្រ​ អា​ណុ​ន​ អាយុ​១៨​ឆ្នាំ​ ចំណែក​បក្ខពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​ អ៊ា​ន​ ប៊ុ​ន​រុង​ អាយុ​១៥​ឆ្នាំ​ ពួក​គេ​រស់នៅ​ភូមិ​អូរ​អំបិល​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​។​

​ចំណែក​អ្នក​រង​របួស​ទាំង​២​នាក់​មានឈ្មោះ​លី​ ចិត្ត​ ភេទ​ប្រុស​អាយុ​២៨​ ឆ្នាំ​ រង​របួស​ជា​ច្រើន​កាំបិត​ចំ​ក្បាល​ និង​ឈ្មោះ​ភិន​លាន​ ភេទ​ប្រុស​អាយុ​១៨​ ឆ្នាំ​រង​របួស​ខ្វះ​ភ្នែក​ ខាងស្តាំ​អ្នក​ទាំង​២​មាន​ទីលំនៅ​ ក្នុងភូមិ​បាណ​យ​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ខេត្ត​បន្ទា​មាន​ជ័យ​។​ជន​ដៃដល់​ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ​ដោយសារ​តែ​ច្រឡំ​ទៅ​នឹង​ក្រុម​ក្មេង​មួយ​ក្រុម​ទៀត​ ដែល​ជា​គូរ​ទំនាស់​របស់​ខ្លួន​។​
​ ​
​គួរ​បញ្ជាក់​ថា​ កាលពី​យប់​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​មាន​ក្មេង​ទំនើង​២​ក្រុម​បាន​ជិះ​ម៉ូតូ​ទាញ​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​គ្នា​នៅ​លើ​ថ្នលជាតិ​លេខ​៥​ នៅ​ចំណុច​ទល់​និង​ខ្លោងទ្វារវត្ត​ភ្នំ​ជញ្ជាំង​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។​ ជន​ដៃដល់​ក្រោយ​ពី​ធ្វើ​សកម្មភាព​បាន​រត់គេច​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​។​លុះ​នៅ​យប់​ថ្ងៃ​ទី​៥​ ខែធ្នូ​ ទើប​កម្លាំង​នគរបាល​ចុះ​ទៅ​ជាប់​ឃាត់ខ្លួន​ពួក​គេ​បាន​២​នាក់​ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​ សមត្ថកិច្ច​បច្ចុប្បន្ន​កំពុង​តែ​ស្វែងរក​ចាប់​ឃាត់ខ្លួន​បក្ខពួក​ដែល​រត់គេច​ខ្លួន​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ ផ្លូវច្បាប់​បន្ថែម​ទៀត​។​

​សូម​ព្ជា​ក់ថា​ នៅ​ខេត្ត​ន្ទា​យ​មាន​ជ័យ​ក្មេង​ទំនើង​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ត្រូវ​គេ​មើលឃើញ​ថា​ហាក់បីដូច​កំរើក​ឡើង​វិញ​។​ពាក់ព័ន្ធ​និង​ក្មេង​ទំនើង​នោះ​ដែរ​កាលពី​កន្លង​ទៅ​នេះ​ ក៏​ធ្លាប់​កើត​មាន​ក្មេង​ទំនើង​ឈ្លោះ​គ្នា​ចេញពី​ក្លឹ​បរាំ​ហ្គោ​ល​ថោ​ន​ និង​ក្លឹ​ប​វិមាន​រៀម​បាន​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​គ្នា​ដាច់​ដៃ​រហូត​ដល់​២​នាក់​ ទៀត​ផង​។​ ក៏​ប៉ុន្តែ​រាល់​ការ​ប្រព្រឹត្ត​បទល្មើស​របស់​ជន​ដៃដល់​ជា​ក្មេង​ទំនើង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ ជា​បន្តបន្ទាប់​នោះ​ហើយ​ផង​ដែរ​៕​សំ​ វិច្ឆិកា​

IMG_0151

IMG_0135

IMG_0133

IMG_0661


ចែករំលែក៖