ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិក​សណ្ឋាគារ​ភ្នំពេញ​ម្នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​២​នាក់​ ម្នាក់​ជា​បុគ្គលិក​របស់​សណ្ឋាគារ​ភ្នំពេញ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ច្រកចូល​អូរ​តែ​ល​ភ្នំពេញ​ខាង​ជេ​ី​ង​ និង​ដកហូត​ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់​ផង​ដែរ​ ។​

​ករណី​ចុះ​បង្ក្រាប​ទីតាំង​គ្រឿ​ញៀន​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០១​និង​២៥​នាទី​រំលង​អ​ធា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​៨៦(​ច្រកចូល​អូរ​តែ​ល​ភ្នំពេញ​ខាងជើង​)​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ។​

​ម​ន្ត្រូ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ដែរ​ឃាត់ខ្លួន​២​នាក់​នេះ​ ទី​ ១.​ឈ្មោះ​ គង់​ ច័ន្ទ​ដា​រា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​បុគ្គលិក​សណ្ឋាគារ​ភ្នំពេញ​ ស្នាក់​នៅផ្ទះ​លេខ​១២​ ផ្លូវ​៩៣​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ (​ជា​ម្ចាស់​ថ្នាំ​)​ ទី​ ២.​ឈ្មោះ​ ចាប​ សាមី​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ឬ​ស្សី​ស្រស់​ សង្កាត់​និរោធ​ន៍​ ខណ្ឌមានជ័យ​(​ជា​អ្នក​រារាំង​មិន​អោយ​កំ​លាំ​យេ​ី​ង​មិន​អោយ​ចូល​ឆែក​ផ្ទះ​)​ និង​វត្ថុ​តាង​ចាប់​យក​មានៈ​ -​ក្រាម​ពណ៌​ស​ថ្លា​ ចំនួន​១០​កញ្ចប់​តូច​ -​ទូរស័ព្ទ​ដៃ​ ម៉ាក​ណូ​គា​ ចំនួន​០១​គ្រឿង​។​

​ប​ច្ចប្ប​ន្ន​ វត្ថុ​តាង​ និង​ជនសង្ស័យ​ ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដើម្បី​កសាង​សុំ​ណុំ​រឿង​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​ ៕​ ស​ ដា​រ៉ា​

IMG_3212

IMG_3213


ចែករំលែក៖