ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន​បួង​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់បែក​អស់​៣​កង់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ ស៊ើ​ដេ​ស​ ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បោង​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់បែក​អស់​៣​កង់​ រីឯ​រថយន្ត​រង​ការ​ខូច​ខ​ត​យ៉ាងដំណំ​ ។​ ហេតុ​កាណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ រំលង​អា​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ទល់មុខ​ភោ​ជ្ច​នី​យ៍​ដ្ឋា​ន​ KTV168​ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ ។​

​បើ​តាម​សាក្សី​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​ម៉ាក​ស៊ើ​ដេ​ស​ ពណ៌​ស្ក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2D.5430​ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ ដែល​ទិស​ដៅ​ពី​ជើង​ទៅ​ត្បួ​ង​ ក្នុង​ល្បឿន​យ៉ាង​លឿន​(​ពី​ក្បាលថ្នល់​ ទៅ​ចាក់​អង្រែ​ក្រោម​)​ ខ​ណះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​បោង​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់បែក​អស់​៣​កង់​ ។​ រីឯ​រថយន្ត​បង្ក​បាន​រង​ការ​ខូចខាត​ខាង​មុខ​យ៉ាងដំណំ​ ហើយ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មិន​បង្ក​ឲ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ​។​

​ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ និង​ជំនាញ​បាន​ចុះ​មក​អន្តរាគមន៍​ និង​ធ្វើការ​វាស់វែង​ស្ទួ​ច​រថយន្ត​បង្ក​យក​ទៅ​រក្សា​ទុក​នៅ​ឯ​ការិយាល័យ​ចរ​រា​ចរណ៍​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់​ ៕​ ភា​រ៉ា​ ដង្កោ​

image3

image2

image1

image5

image7

image6


ចែករំលែក៖