ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក​ សោម​ មុន​នៅ​តែ​ទារ​លុយ​ ពី​ក្រុម​អ្នក​រកស៊ី​ បង្ករ​ព្យុះ​ភ្លៀង​តាមតែ​អំពើ​ចិត្ត​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ក្រុម​មន្ត្រី​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ រាជធានី​ភ្នំពេញ​ បាន​អះអាង​ថា​ លោក​ សោម​ មុន្នី​ កំពុង​បង្ក​ព្យុះ​ភ្លៀង​តាម​អំពើ​ចិត្ត​ ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ ជា​ពិសេស​ ការ​ប្រមូល​លុយ​ ពី​ឃ្លាំង​ស្តុក​ទំនិញ​ ព្រោះ​ជា​ធម្មតា​តាម​បណ្តា​រោងចក្រ​ សហគ្រាស​ សិប្បកម្ម​ ឃ្លាំង​ស្តុក​ទំនិញ​ខុសច្បាប់​ រាប់​សិប​កន្លែង​ សុទ្ធតែ​ត្រូវ​បង់ប្រាក់​ ឲ្យ​លោក​ សោម​ មុន្នី​ ដើម្បី​ចៀស​ផុត​ពី​បញ្ហា​ កោសរូស​ផ្សេងៗ​ ហើយ​ជា​ទូទៅ​លោក​ សោម​ មុន្នី​ បាន​យកឈ្មោះ​មេ​ ទៅ​ប្រើប្រាស់​ពេញៗ​មាត់​ ក្នុង​ការ​កោសរូស​ទារ​លុយ​ ពី​ក្រុម​អ្នក​រកស៊ី​។​

​ប្រភព​បាន​ខ្សឹប​ថា​ លោក​ សោម​ មុន្នី​ ទទួល​បន្ទុក​ការងារ​ គ្រប់គ្រង​លុយកាក់​ ផ្នែក​វិនិយោគ​ និង​អាជីវកម្ម​ ដូច​ជា​ក្រុមហ៊ុន​ រោងចក្រ​ សហគ្រាស​ និង​ភោជនីយដ្ឋាន​ ជាដើម​ ។​ មាន​ទីតាំង​អាជីវកម្ម​ សិប្បកម្ម​ ឃ្លាំង​ស្តុក​ទំនិញ​ខុសច្បាប់​ រោងចក្រ​សហគ្រាស​តូច​ធំ​ រាប់​សិប​កន្លែង​សុទ្ធតែ​ត្រូវ​បង់ប្រាក់​ ឲ្យ​លោក​ សោម​ មុន្នី​ ជា​រៀង​រាល់​ខែ​ ហើយ​ប្រសិនបើ​ខកខាន​ ក្នុង​ការ​បង់ប្រាក់​ មុខជា​ត្រូវ​រំខាន​ការ​រកស៊ី​ មាន​បញ្ហា​មិន​ចេះ​ចប់​។​ ពោល​គឺ​សកម្មភាព​ របស់​លោក​ សោម​ មុន្នី​ បាន​និង​កំពុង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ ក៏​ដូច​ជា​អាជីវករ​ ទាំង​តូច​ទាំង​ធំ​ មិន​សប្បាយចិត្ត​ នោះ​ទេ​ សូម​ថ្នាក់លើ​ពិនិត្យ​ មើល​ឡើង​វិញ​ផង​៕


ចែករំលែក៖