ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំង​កិន​ថ្ម​៤​កន្លែង​នៅ​ស្រុក​កំពង់​ ត្រាច​កំពុង​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ច្បាប់​

ចែករំលែក៖

​ខេត្ដកំពត​ ៖​ ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ ថា​ ទីតាំង​កិន​ថ្ម​ចំនួន​៤​កន្លែង​កំពុង​ធ្វើ​ សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ដោយ​ គ្មាន​ច្បាប់​នៅ​តំបន់​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច​ ដែល​មាន​ទីតាំង​ក្នុង​ឃុំ​កំពង់ត្រាច​ និង​ឃុំ​អង្គ​សុ​ភី​នៃ​ស្រុក​កំពង់ត្រាច​ដោយ​ អាជ្ញាធរ​ហាក់​ពុំ​មាន​វិធានការ​ទប់ស្កាត់​ឡើយ​ ។​

​តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា​ ទីតាំង​បំបែក​ថ្មភ្នំ​ទាំង​៤​នោះ​ មាន​ម្ចាស់​ ឈ្មោះ​ ណុ​ក​ ,​ បារាំង​ និង​ ឈ្មោះ​បៀ​វ​ ។​

​លោក​ សោម​ វិ​ចិត្ដ​ ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ដកំពត​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ ដោយ​ទូរស័ព្ទ​ចូល​ ច្រើន​ដង​តែ​ពុំ​មាន​អ្នក​ទទួល​ ។​ រីឯ​លោក​ អ៊ុំ​ ស៊ី​ណាត​ អភិបាលស្រុក​កំពង់ត្រាច​ បាន​ថ្លែង​ទទួលស្គាល់​ថា​ ពិតជា​មាន​ អាជីវកម្ម​កិន​ថ្ម​ចំនួន​៤​កន្លែង​នៅ​តំបន់​ ខាងលើ​មែន​ ។​

​លោក​បន្ដ​ទៀត​ថា​ រហូត​មក​ទល់​ ពេល​នេះ​លោក​នៅ​មិន​ទាន់​ទទួល​បាន​ ឯកសារ​ណាមួយ​ស្ដី​ពី​ភាព​ស្របច្បាប់​ របស់​ទីតាំង​កិន​ថ្ម​ទាំង​៤​នោះ​នៅឡើយ​ទេ​ ដោយ​គ្រាន់តែ​ស្ដាប់​តាម​ការ​អះអាង​ របស់​ម្ចាស់​អាជីវកម្ម​ដែល​ថា​ គេ​បាន​ សុំ​ច្បាប់​ពី​ថ្នាក់​ខេត្ដ​រួចរាល់​ហើយ​ ហើយ​ លោក​ក៏​មិន​បាន​សួរនាំ​ឬ​ស្រាវជ្រាវ​អ្វី​ ទៀត​ដែរ​ ។​

​បើ​តាម​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ បានឱ្យ​ដឹង​ទៀត​ថា​សកម្មភាព​កិន​ថ្ម​ល្មើសច្បាប់​ទាំងនោះ​អាច​ជា​ការ​ឃុបឃិត​គ្នា​ រវាង​អាជ្ញាធរ​នឹង​ស្ថាប័ន​ជំនាញ​ ជា​ ពិសេស​មន្ទីរ​រ៉ែ​និង​ថាមពល​ ។​ ប្រជា​ពល​ រដ្ឋ​ធ្លាប់​សំណូមពរ​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​សកម្មភាព​កិន​ថ្ម​នេះ​ដែរ​ តែ​អាជ្ញា​ ធរ​ធ្វើ​មិនដឹង​ ៕​ ហេង​ ន​រិ​ន្ទ្រ​


a1


ចែករំលែក៖