ព័ត៌មានទាន់ហេតុការណ៍៖

​អភិបាល​ខេត្ដបន្ទាយមានជ័យ​ជំរុញ​ឱ្យ​សមត្ថកិច្ច​​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់​រួម​នឹង​បន​ល្បែង​​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​

ចែករំលែក៖

​ខេត្ដបន្ទាយមានជ័យ​ ៖​ លោក​គោ​ស៊ុំ​ សា​រឿ​ត​ អភិបាល​ខេត្ដបន្ទាយមានជ័យ​ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ឱ្យ​សមត្ថកិច្ច​ ខេត្ដបន្ទាយមានជ័យ​ត្រូវ​តែ​ត្រួតពិនិត្យ​និង​មាន​វិធានការ​ទៅ​លើ​ការ​បង្ក្រាប​និង​ទប់ស្កាត់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ ប្រភេទ​ដែល​កើត​មាននៅ​ក្នុង​ទឹកដី​ខេត្ដបន្ទាយមានជ័យ​ដែល​ល្បែងស៊ីសង​ខុសច្បាប់​គឺ​ផ្ទុយ​នឹង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ ។​ ការ​ផ្ដើម​ចេញ​អ្នក​ លេងល្បែង​ស៊ីសង​ចាញ់​គឺ​គេ​អាច​ទៅ​ ប្រព្រឹត្ដ​បទល្មើស​ខុសច្បាប់​ជា​ហេតុ​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​ ។​

​លោក​អភិបាល​ខេត្ដបន្ទាយមានជ័យ​បាន​លើក​ឡើង​ ជា​ពិសេស​ល្បែងស៊ីសង​ រីក​ដុះដាល​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​រួម​មាន​ ល្បែង​តាម​ Online​ និង​បន​ល្បែង​១​ កន្លែង​ដែល​ជួល​ផ្ទះ​គេ​ហើយ​បើក​ក្រោម​ស្លាក​សញ្ញា​កាស៊ីណូ​ជាដើម​នោះ​។​ ការ​ ថ្លែង​របស់​លោក​គោ​ស៊ុំ​ សា​រឿ​ត​ អភិ​ បាល​ខេត្ដបន្ទាយមានជ័យ​បាន​លើក​ឡើង​ក្នុង​ឱកាស​ពិធី​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៤​និង​លើក​ទិស​ដៅ​ការងារ​ ឆ្នាំ​២០១៥​របស់​ស្នងការដ្ឋាន​នគរបាល​ ខេត្ដបន្ទាយមានជ័យ​កាលពី​រសៀល​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៥​។​

សូម​បញ្ជាក់​ថា​ បន​ល្បែង​១​កន្លែង​ នៅ​ចំណុច​អតីត​ស្រះ​ទឹក​ចាស់​ស្ថិត​នៅ​ភូមិ​ ក្បាលស្ពាន​១​សង្កាត់​ប៉ោយ​ប៉ែ​ត​នៅ​ក្រុង​ ប៉ោយ​ប៉ែ​ត​ដែល​គេ​សង្ស័យ​ថា​ ជា​បន​ ល្បែង​បើក​ខុសច្បាប់​ប្រើប្រាស់​ក្រោម​ ស្លាក​កាស៊ីណូ​ហ្គោ​ល​ឌិន​ក្រោ​ន​ត្រូវ​គេ​ រាយការណ៍​ថា​បាន​បើក​ឱ្យ​មាន​អ្នក​ចូល​ លេងល្បែង​យ៉ាង​គ​គ្រឹ​គ​គគ្រេង​ជា​រៀង​ រាល់ថ្ងៃ​។​ក្នុង​នោះ​គេ​ឃើញ​មាន​ប្រជា​ ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ក្នុង​មួយ​ថ្ងៃៗ​បាន​ នាំ​គ្នា​សម្រុកចូល​លេងល្បែង​នៅ​ទីនោះ​ផង​ដែរ​ ។​ ល្បែង​មាន​ច្រើន​ប្រភេទ​រួម​ ល្បែង​បញ្ជល់មាន់​ អាប៉ោង​ បៀ​ និង​ ល្បែង​យូគី​ស្ទូច​ជាដើម​ ។​

បើ​តាម​សេចក្ដីរាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ កន្លង​មក​មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​ ចូល​លេងល្បែង​ចាញ់​នៅ​ទីនោះ​លង់ខ្លួន​មិន​ហ៊ាន​ចូល​ផ្ទះ​ អ្នកខ្លះ​ចេញ​មក​ចងក​ សម្លាប់​ខ្លួន​និង​អ្នកខ្លះ​ទៀត​ប្រើប្រាស់​អំពើ​ ហិង្សា​ក្នុង​គ្រួសារ​ និង​អ្នកមួយ​ចំនួន​ទៀត​ លេង​ចាញ់​ លក់​ដី​ លក់​ផ្ទះ​ សងបំណុល​ គេ​ហើយ​អ្នកខ្លះ​ចេញ​មក​បង្ក​ជា​អំពើ​ លួច​ឆក់​ប្លន់​ជាដើម​ ។​

កន្លង​មក​មាន​ប្រជាពលរដ្ឋ​រស់នៅ​ ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ត្អូញត្អែរ​និង​ភ័យ​ ខ្លាច​ចំពោះ​អំពើ​ចោរកម្ម​គាស់​ផ្ទះ​លួច​ យក​ទ្រព្យសម្បត្ដិ​ជា​ច្រើន​ករណី​នោះ​ផង​ ដែរ​ ។​ ម្ចាស់​បើក​បន​ល្បែង​នៅ​ចំណុច​ អតីត​ស្រះ​ទឹក​ចាស់​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​ ដឹង​ថា​មានឈ្មោះ​ហាក់​ អេ​ង​ ។​

បើ​តាម​សេចក្ដីរាយការណ៍​ពី​ក្រុង​ប៉ោយ​ ប៉ែ​ត​ឱ្យ​ដឹង​ទៀត​ថា​ បន​ល្បែងស៊ីសង​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​គេ​ឃើញ​កើត​មាន​ មួយ​កន្លែង​ទៀត​នៅ​ចំណុច​ទល់មុខ​សាលា​ សង្កាត់​ប៉ោយ​ប៉ែ​ត​ជ្រក​ក្រោម​ស្លាក​ហាង​លក់​គុយទាវ​និង​កាហ្វេ​ថៃ​អ៊ូ​ដែល​គេ​ សង្ស័យ​បាន​បើក​លេងល្បែង​ខុសច្បាប់​។​

ជុំវិញ​នៃ​បន​ល្បែង​ខាងលើ​អ្វី​ដែល​ជា​ចំណាត់ការ​របស់​លោក​អភិបាលខេត្ដ​ ដាក់​ចេញ​ឱ្យ​ត្រួតពិនិត្យ​និង​បង្ក្រាប​ល្បែង​ ស៊ីសង​ខុសច្បាប់​គេ​រង់ចាំ​មើល​ថា​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​នឹង​មាន​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​បែប​ណា​នោះ​ ៕​ វិច្ឆិកា​

bb1

bb2

bb3


ចែករំលែក៖