ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះខណ្ឌឫស្សីកែវចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារសាំហាន់ទួលសង្កែ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចម្រុះរួមជាមួយនឹងជំនាញចុះរៀបចំសណ្តាប់ធ្នាប់ និងកំណត់ព្រំនៅជុំវិញផ្សារសាំហាន់ ស្ថិតក្នុងភូមិ-សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ក្នុងយុទ្ធនាការខាងលើនេះដឹកនាំដោយលោក កូប ស្លេះ អភិបាលរងខណ្ឌឫស្សីកែវ និងមានកម្លាំងជាច្រើននាក់រួមនឹងជំនាញសូរិយោដីផងដែរ ។

ទំហំផ្លូវដែលអាជ្ញាធរបានកំណត់មានទំហំ៨,៥០ម៉ែត្រ និងទុកចិញ្ចើមផ្លូវអមសងខាង២ម៉ែត្រសម្រាប់អ្នកថ្មើរជើង ។
ជាមួយគ្នានោះអាជ្ញាធរបានណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យរុះរើសំយាបនិងរោងចេញពីចិញ្ចើមផ្លូវ ដែលឱសានវាទរបស់សាលាខណ្ឌកំណត់ត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ខាងមុខនេះ ៕ អារុណរះ

ev8lwacm

acdg29tq

csg2xnbl


ចែករំលែក៖