ព័ត៌មានទាន់ហេតុការណ៍៖

ស្រលាញ់​គេ​មិន​បាន​ពេល​ឃើញ​ជិះ​ម៉ូតូ​ជាមួយ​សង្សារ​នាំ​គ្នា​ដេញ​វាយ​បណ្តាល​ឲ្យ​របួស​ម្នាក់​

ចែករំលែក៖

ភ្នំពេញ​ ៖​ យុវជន​ម្នាក់​បាន​រង​របួសស្រាល​បន្ទាប់​ពី​មាន​ក្រុម​យុវជន​ម្ខាង​ទៀត​មាន​គ្នា​ជាង​១០​នាក់​ព្រួត​ដេញ​វាយ​ ដោយសារ​ខឹង​តាម​ស្រលាញ់​នារី​ម្នាក់​មិន​បាន​ ត្រូវ​នាង​បដិសេធ​ ខណៈ​ឃើញ​នាង​ជិះ​ម៉ូតូ​មក​ពី​ដើរ​លេង​ជាមួយ​ និង​សង្សា​r​នាង​ក៏​ទ្រាំ​មិន​បាន​ក៏​លើកគ្នា​ជាង​១០​នាក់​ជិះ​ម៉ូតូ​៤​ទៅ​៥​គ្រឿង​មក​ស្ទាក់​ចាំ​វាយ​បណ្តាល​ឲ្យ​របួស​ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​សូន្យឈឹង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២៦​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៣​ ខែ​មិ​នា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​ឡាក់​គី​ តាម​បណ្តោយ​ផ្លូវ​សីហ​នុ​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​។​

​យោង​តាម​សំដី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រួប​គេ​និង​មិត្ត​ភ័​ក្ត​មាន​គ្នា​៤​នាក់​(​ស្រី​២​ប្រុស​២)​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BB-0663​ បាន​មក​ពី​ដើរ​លេង​នៅ​កោះ​ពេ​ជ្យ​ក្នុង​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ក្រុម​បង្ក​មាន​គ្នា​ជាង​១០​នាក់​ ជិះ​ម៉ូតូ​៤​ទៅ​៥​គ្រឿង​ប្រដាប់​ដោយ​ខ្សែក្រវាត់​និង​ដំ​ថ្ម​ បាន​ជិះ​ម៉ូតូ​ស្ទាក់​វាយ​ពួក​គេ​បណ្តាល​ឲ្យ​រង​របួស​ហើយ​ភ្លាមៗ​ពួក​គេ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​

​សាក្សី​ដដែល​បាន​បន្ត​ថា​ ក្រុម​បង្ក​ពួក​គេ​ស្គាល់​ព្រោះ​នៅ​ក្នុង​ចំណោម​បក្ខពួក​គេ​ម្នាក់​ធ្លាប់​សារភាព​ស្នេហ៍​ទៅ​លើ​នារី​រង​គ្រោះ​តែ​នាង​បាន​បដិសេធ​ដោយសារ​តែ​នាង​មាន​សង្សា​រួច​ទៅ​ហើយ​ ខណៈ​ដែល​ឃើញ​នាង​ជិះ​ម៉ូតូ​ជាមួយ​សង្សា​បែប​នេះ​ពួក​គេ​ក៏​បាន​នាំ​បក្សពួក​មក​វាយ​តែ​ម្តង​ទៅ​។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍​ តែ​ជន​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទេ​ដោយ​រង​ចាំ​ព្រឹក​បាន​មក​ដាក់​ពាក្យបណ្តឹង​ម្តងទៀត​ដើម្បី​កំណត់​មុខសញ្ញា​ប្រគល់​អោយ​សមត្ថកិច្ច​តាម​ចាប់​ក្រុម​ជន​បង្ក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ ៕​​ ចាន់​ធឿ​ន​

4x3pdop3

8nfb8yiy


ចែករំលែក៖