ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រសា​ចាក់​ឪ​ក្មេក​៥​កាំបិត​ព្រោះតែ​មិន​អាច​ឈរ​ទ្រាំ​មើល​គាត់​វាយ​ម៉ែក្មេក​បាន​

ចែករំលែក៖

​ខេត្ដ​កំពង់​ស្ពី​ ៖​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ មួយ​បាន​កើតឡើង​ធ្វើ​ឱ្យ​ឪពុកក្មេក​ចូល​ ក្នុង​មន្ទីរពេទ្យ​ឯ​កូនប្រសា​ជាប់​ខ្នោះ​ព្រោះ​ តែ​កូនប្រសា​ទ្រាំ​មើល​ឪពុកក្មេក​វាយ​ ម្ដាយក្មេក​មិន​បាន​ក៏​ស្ទុះ​យក​កាំបិត​ត្នោត​ចាក់​ពីក្រោយ​៥​កាំបិត​របួស​ជា​ទម្ងន់​ ។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ថ្លុក​ព្រាល​ ឃុំ​ព្រះ​និព្វាន​ ស្រុក​ គងពិសី​ ។​ ជនសង្ស័យ​ឈ្មោះ​ ជា​ ប៉ី​ អាយុ​ ២៥​ឆ្នាំ​ ចំណែក​ឪពុកក្មេក​ដែល​រង​គ្រោះ​ ឈ្មោះ​ឃិ​ន​ ឌឿ​ន​ អាយុ​៤៧​ឆ្នាំ​ ។​

​លោក​អនុសេនីយ៍ត្រី​គឹ​ម​ តុ​ន​ នាយ​ ប៉ុស្ដិ៍​ព្រះ​និព្វាន​បានឱ្យ​ដឹង​ថា​ មុន​ពេល​ កើតហេតុ​ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង​ និង​បាន​រករឿង​វាយ​ប្រពន្ធ​ ។​ ពេល​នោះ​ ជន​ដៃដល់​ដែល​ជា​កូនប្រសា​ទ្រាំ​មើល​ មិន​បាន​ក៏​ស្ទុះ​ទៅ​យក​កាំបិត​មក​ចាក់​ពី​ ក្រោយ​ឪពុកក្មេក​បណ្ដាល​ឱ្យ​រង​របួស​ជា​ ទម្ងន់​ ។​

ក្រោយ​កើតហេតុ​ជន​ដៃដល់​ បាន​រត់គេច​ខ្លួន​ ដល់​ស្ពាន​ជង្រុក​ ឃុំ​ដើម​ ឫស​ ស្រុក​កណ្ដាលស្ទឹង​ ក៏​ត្រូវ​ប្រជា​ការ​ ពារ​និង​កម្លាំង​នគរបាល​ខ្លួន​នៅ​ទីនោះ​ តែ​ម្ដង​ ។​ ចំណែកឯ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ដ​ សា​មុ​យ​ដឹក​សង្គ្រោះ​ស្រុក​កណ្ដាលស្ទឹង​ យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ ភ្នំពេញ​ ។​

​លោក​វរសេនីយ៍ត្រី​ ឃឹម​ សុ​ផា​ន់​ណា​រ៉ា​ អធិការ​នគរបាល​ស្រុក​បានឱ្យ​ដឹង​ថា​ ជន​ ដៃដល់​ក្រោយ​ពី​ឃាត់ខ្លួន​ហើយ​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​ នគរបាល​ខេត្ដ​ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ដ​ ៕ ​ សេនា​សក្ដិ​

Tra-1

Tra-1-(1)


ចែករំលែក៖