ព័ត៌មានទាន់ហេតុការណ៍៖

ជាងសំណង់​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ធ្លាយ​ភ្លៅ​មិនដឹង​មូលហេតុ​សង្ស័យ​គំនុំ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ មានការ​ផ្ទុះអាវុធ​២​គ្រាប់​ កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦៣​ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ កែង​ផ្លូវ​លេខ​៨០​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ ចក​ ខណ្ឌដូនពេញ​ ដែល​បង្ក​ឡើង​ដោយ​ ជន​មិន​ស្គាល់​មុខ​ម្នាក់​បណ្ដាល​ឱ្យ​បុរស​ ជាងសំណង់​ម្នាក់​រង​របួសធ្ងន់​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ ម៉ែ​ត​ភ្លាមៗ​ ។

​បើ​តាម​សម្ដី​ជន​រង​គ្រោះ​ឈ្មោះ​ ស៊ុន​ តៃ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ជាង​ សំណង់​ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ក្រេ​ន​ ភ្នំពេញ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ ហេតុរូប​គាត់​ធ្វើ​ដំណើរ​ចេញពី​រាំ​លេង​ នៅ​ក្លិប​មេគង្គ​ជាមួយ​មិត្ដភក្ដិ​៣​នាក់​ ទៀត​បន្ទាប់​ពី​ចុះ​ពីលើ​រ៉ឺ​ម៉ក​ម៉ូតូ​ដោយ​ធ្វើ​ ដំណើរ​តាម​ប​ណ្ដោ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ពី​ ត្បូង​មក​ជើង​ ។​ លុះ​ធ្វើ​ដំណើរ​មក​ដល់​ ចំណុច​កែង​ផ្លូវ​លេខ​៨០​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ស្រាប់តែ​មាន​ជនសង្ស័យ​ មិន​ស្គាល់​មុខ​ម្នាក់​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ ឃ្លី​គ​មិន​ចាំ​ស្លាក​១​គ្រឿង​ ប្រដាប់​ដោយ​ អាវុធ​ខ្លី​មិន​ស្គាល់​ម៉ាក​១​ដើម​បាន​ជិះ​មក​ អែប​ខ្លួន​គាត់​រួច​ស្រែ​កថា​ពួក​ឯង​ភ្លើៗ​ទេ​ឬ​បន្ទាប់​មក​ជន​នេះ​បាន​ជិះ​ម៉ូតូ​ត្រឡប់​ ក្រោយ​វិញ​រួច​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាន​ បាញ់​សំដៅ​ទៅ​គាត់​២​គ្រាប់​ដោយ​១​គ្រាប់​ ហោះ​ខុស​គោលដៅ​ និង​១​គ្រាប់​ទៀត​ បាញ់​ចំ​ភ្លៅ​ឆ្វេង​ធ្លាយ​ទៅ​ម្ខាង​រួច​ជន​នេះ​ បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ​ ។​

​ជន​រង​គ្រោះ​បាន​និយាយ​ទាំង​តក់ស្លុត​ គ្រា​ដែល​គេ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ កាល់​ម៉ែ​ត​ថា​ កន្លង​មក​រូប​គាត់​មិន​ដែល​ មាន​ទំនាស់​ជាមួយ​អ្នក​ណា​នោះ​ទេ​ រីឯ​ ជនសង្ស័យ​ម្នាក់​នេះ​ទៀត​សោត​ក៏​មិន​ ដែល​ស្គាល់​ដែរ​ចុះ​ហេតុ​អ្វី​គ្រាន់តែ​ដើរ​ តាម​ថ្នល់​សោះ​គេ​តាម​បាញ់​សម្លាប់​ យ៉ាង​ដូច្នេះ​ ។​
​បន្ទាប់​ពី​កើតហេតុ​រួច​សមត្ថកិច្ច​ នគរបាល​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​ កើតហេតុ​បាន​ត្រឹម​រុករក​សំបក​កា​ទុ​ស្ស​ កាំភ្លើង​របស់​ជនសង្ស័យ​ និង​បាន​បញ្ជូន​ ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ តែ​ប៉ុណ្ណោះ​ ។​

​ក្នុង​ករណី​នេះ​ សមត្ថកិច្ច​ជំនាញ​បាន​ សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា​ អាច​ជា​រឿង​ គំនុំ​ដោយសារ​ទាស់​ពាក្យ​សម្ដី​គ្នា​ពេល​ ធ្វើ​ដំណើរ​តាម​ផ្លូវ​ប៉ុណ្ណោះ​ ៕​ ស​.​ដា​រ៉ា​

Sor-dara-1

Sor-dara-1-(1)

Sor-dara-1-(2)


ចែករំលែក៖