ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា​បើករថយន្ដ​ឈប់​ចាំ​ភ្លើងស្តុប​ច្រឡំ​ដាក់​លេខ​ថយក្រោយ​កិន​ម៉ូតូ​១​គ្រឿង​រង​ការ​ខូចខាត​

ចែករំលែក៖

Chan-Th-3-(2)

Chan-Th-3

Chan-Th-3-(1)​ភ្នំពេញ​៖​យុវជន​ម្នាក់​រង​របួសស្រាល​និង​ម៉ូតូ​រង​ការ​ខូចខាត​ផង​ដែរ​ ដោយសារ​តែ​រូបគេ​កំពុង​ឈប់​រង​ចាំ​ភ្លើងស្តុប​ពីក្រោយ​រថយន្ដ​មួយ​គ្រឿង​ហើយ​ត្រូវ​ម្ចាស់​រថយន្ដ​ច្រឡំ​ដាក់​លេខ​ថយក្រោយ​មក​កិន​ម៉ូតូ​របស់​គាត់​បណ្ដាល​អោយ​រង​ការ​ខូចខាត​តែ​សំណាងល្អ​ម្ចាស់​ម៉ូតូ​រង​របួសស្រាល​ព្រោះ​រូបគេ​បាន​លោត​ចុះ​ចេញ​ពីលើ​ម៉ូតូ​ទាន់​ ។​

​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម​ កែង​នឹង​ផ្លូវ​លេខ​២១៤​ ស្ថិត​ក្នុង​សង្កាត់​ បឹង​រាំង​ ខណ្ឌដូនពេញ​។​

​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​នឹង​កន្លែង​កើត​បានអោយ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​វ័យ​ប្រហែល​ជាង​៥០​ឆ្នាំ​បើករថយន្ដ​មួយ​គ្រឿង​មា​ក​សាំ​យ៉ុ​ង​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AA​ 9570​ បើកបរ​តាម​បណ្ដោយ​ផ្លូវ​ មហាវិថី​ ព្រះ​នរោត្តម​ ទិស​ដៅ​ពី​ជើង​ ទៅ​ត្បូង​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ឈប់​រង​ចាំ​ភ្លើងស្តុប​ ស្របគ្នា​នោះ​ក៏​មាន​យុវជន​ម្នាក់​ជឹះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ អាយ​ខន​ ពណ៌​ក្រហម​លា​យស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AB​ 2484​ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​មក​ឈប់​ពីក្រោយ​រថយន្ដ​នេះ​។​ ពេល​នោះ​ភ្លើងស្តុប​បាន​លោត​សញ្ញា​ព​ណ៍​ខៀវ​ដើម្បី​អោយ​គាត់​បន្តដំណើរ​ទៅ​មុខ​ទៀត​ តែ​គាត់​មិន​បាន​ដាក់​លេខ​ទៅ​មុខ​ទេ​បែរជា​ច្រឡំ​ដាក់​លេខ​ថយក្រោយ​បណ្ដាល​អោយ​រថយន្ដ​ថយ​ទៅ​បុក​ម៉ូតូ​ដួល​ចំណែក​យុវជន​ដែល​កំពង់​ជឹះ​លើ​ម៉ូតូ​ពេល​ឃើញ​រថយន្ដ​ថយក្រោយ​នោះ​ក៏​លោត​ចុះ​ចេញ​ពីលើ​ម៉ូតូ​រង​របួសស្រាល​រីឯ​ម៉ូតូ​រង​ការ​ខូចខាត​ ។​

​ក្រោយ​កើតហេតុ​កំលាំង​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​សំរបសំរួល​តែ​ដោយសារ​តែ​ម្ចាស់​រថយន្ដ​ស្រវឹង​ខ្លាំង​ពេក​និយាយ​គ្នា​មិន​ត្រូវ​ក៏​ហៅ​សាច់ញាតិ​មក​ធ្វើការ​ដោះស្រាយ​ដោយ​ព្រម​សង​ថ្លៃ​ការ​ខូចខាត​ទៅ​លើ​ភាគី​ខាង​ម៉ូតូ​ចំនួន​១០០$​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​តែ​ម្ដង​ ៕​ ចាន់​ ធឿ​ន​


ចែករំលែក៖