ព័ត៌មានទាន់ហេតុការណ៍៖

អធិការ​ក្រុង​ដូន​កែវ​និង​អភិបាល​ខេត្តតាកែវ​រិះគន់​សាលាដំបូង​ខេត្ត​ថា​ពូកែ​ខាង​ដោះ​លែង​ជនសង្ស័យ​ចែកចាយ​ថ្នាំ​ញៀន​

ចែករំលែក៖

​ខេត្តតាកែវ​ ៖​ លោក​ ឆុក​ អេ​ង​លី​អធិការ​ក្រុង​ដូន​កែវ​បាន​និយាយ​រិះគន់​ចំៗ​នៅ​ចំពោះ​មុខ​លោកស្រី​ អ៊ិ​ន​ ម៉ា​និ​ត​ប្រធាន​សាលាដំបូង​ខេត្តតាកែវ​ថា​កុំ​ពូកែ​ដោះ​លែង​ជនសង្ស័យ​ចែកចាយ​ថ្នាំ​ញៀន​ខ្លាំង​ពេក​ ព្រោះ​ពួក​គាត់​ពិបាក​ចាប់​ខ្លាំង​ណាស់​។​

​ការ​លើក​ឡើង​របស់​លោក​អធិការ​ខាងលើ​នៅ​ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៤​និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៥​របស់​ស្នងការ​នគរបាល​ខេត្តតាកែវ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ខែមីនា​ឆ្នាំ​២០១៥​ក្រោម​វត្តមាន​លោក​ឧត្ដមសេនីយ៍ឯក​ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ លោក​ ឡាយ​ វណ្ណៈ​ អភិបាលខេត្ត​តាកែ​វប្រ​ធា​សាលាដំបូង​ខេត្ត​ប្រធាន​មន្ទី​ជុំវិញ​ខេត្ត​និង​កងកម្លាំង​នគរបាល​ចូលរួម​ជាង​២០០​នាក់​ទៀត​។​

ក្នុង​ចំណោម​អធិការ​ចំនួន​១០​ស្រុក​មាន​តែ​លោក​ ឆុក​ អេ​ង​លី​ អធិការ​ក្រុង​ដូន​កែវ​ម្នាក់​គត់​ដែល​ហ៊ាន​និយាយ​រិះគន់​ត្រង់ៗ​ថា​ កម្លាំង​របស់​លោក​បាន​ឃាត់ខ្លួន​ជន​ស​ង្ស័​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​ច្រើន​ករណី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ តែ​មិន​ហួស​៣​ថ្ងៃ​ផង​ជនសង្ស័យ​ទាំងនោះ​ត្រូវ​បាន​ ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ទាំងអស់​ដោយ​លើក​ហេតុផល​ថា​ជនសង្ស័យ​ទាំងនោះ​ជា​អ្នក​ប្រើប្រាស់​។​

លោក​អធិការ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​កម្លាំង​របស់​លោក​លែង​មាន​ទឹកចិត្ត​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​តទៅ​ទៀត​ហើយ​បើ​គ្មាន​ការ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ខេត្តតាកែវ​។​

ទន្ទឹម​នឹង​លោក​ ឆុក​ អេ​ង​លី​ អធិការ​ក្រុង​ដូន​កែវ​លើក​ឡើង​បញ្ហា​ខាងលើ​លោក​ ឡាយ​ វណ្ណៈ​ អភិបាល​ខេត្តតាកែវ​ក៏​បាន​គាំទ្រ​ពេញទំហឹង​ចំពោះ​លោក​អធិការ​រូប​នេះ​ដែល​ហ៊ាន​រិះគន់​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ដោយ​លោក​អភិបាលខេត្ត​មាន​ប្រសា​ស៍​ថា​ ជនសង្ស័យ​ចែកចាយ​ថ្នាំ្ញ​ញៀន​ដែល​ត្រូវ​បាន​តុលាការ​ដោះ​លែងអោយ​នៅ​ក្រៅ​ឃុំ​ពេល​ចេញ​ទៅ​វិញ​បាន​ឌឺដង​ផ្លែផ្កា​ដល់​សមត្ថកិច្ច​ថែម​ទៀត​ផង​។​

លោក​បាន​បន្ដ​ថាបើ​និយាយ​ឲ្យ​ចំ​ទៅ​សមត្ថកិច្ច​នគរបាល​ដូច​ជា​អ្នក​ប្រមូល​លុយ​ទៅ​ឲ្យ​តុលាការ​អ៊ីចឹង​បើ​ពួក​គាត់​ខំ​ចាប់​ខំ​បង្ក្រាប​បញ្ជូន​មក​តុលាការ​តែ​មិន​បាន​មួយ​ដង្ហើម​ច​ង្រឹ​ត​ផង​ជន​ទាំងនោះ​ចេញពី​ពន្ធនាគារ​យ៉ាង​រំភើយ​។​

ក្នុង​ឱកាស​នោះ​ផង​ដែរ​លោក​ ឡាយ​ វណ្ណៈ​ បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​នគរបាល​ដែល​បង្ក្រាប​រាល់​បទល្មើស​ក្នុង​មូលដ្ឋាន​បាន​ល្អ​ប្រសើរ​ និង​ទទួល​ទឹកប្រាក់​ឧបត្ថម្ភ​ពី​លោក​ចាប់ពី​១​លាន​រៀល​ដល់​៣​លាន​រៀល​ ជា​ពិសេស​បទល្មើស​គ្រឿងញៀន​ ៕​ ជី​ សូរ​កា​

DSC00556

20150312_083450[1]

20150312_113135[1]

20150312_113200[1]


ចែករំលែក៖