ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខណ្ឌចំការមន​ចុះ​រៀបចំ​ សណ្ដាប់ធ្នាប់​តាម​សេចក្ដីណែនាំ​ របស់​សាលា​រាជធានី​ភ្នំពេញ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បន្ទាប់​ពី​មាន​សេចក្ដីណែនាំ​ របស់​សាលា​រាជធានី​ភ្នំពេញ​តម្រូវ​ឱ្យ​ គ្រប់​ខណ្ឌ​ទាំងអស់​ក្នុង​រាជធានី​ត្រូវ​តែ​រៀប​ ចំ​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​ឱ្យ​ បាន​ល្អ​ប្រសើរ​ឡើង​វិញ​នោះ​ នៅ​ព្រឹក​ថ្ងៃ​ ទី​១២​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ខណ្ឌ​ចំការ​ មន​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ ផ្លូវ​សាធារណៈ​ក្នុង​សង្កាត់​ទ​នេ្ល​បា​សាក់​ជា​ លើក​ដំបូង​ និង​ធ្វើ្វ​ជា​គំរូ​ដល់​ខណ្ឌ​នានា​ ។​

​ការ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​ សាធារណៈ​នេះ​ ក្រោម​ការ​ចូលរួម​ពី​ គណៈ​ប​ពា្ជ​ា​ការ​ឯកភាព​សាលា​ខណ្ឌ​ និង​ សាលាសង្កាត់​ទ​នេ្ល​បា​សាក់​ ក្រោម​ការ​ ដឹក​របស់​លោក​ ព្រំ​ សំខាន់​ អភិបាល​នៃ​ គណៈ​អភិបាល​ខណ្ឌចំការមន​ និង​លោក​ ផាត់​ ណា​រិ​ទ្ធិ​ ចៅសង្កាត់​ទ​នេ្ល​បា​សាក់​រួម​ និង​មន្ដ្រី​ចម្រុះ​ជា​ច្រើន​នាក់​ទៀត​ ។​

​លោក​ផាត់​ ណា​រិ​ទ្ធិ​ ចៅសង្កាត់​ទ​នេ្ល​ បា​សាក់​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ ដោយ​ថ្នាក់​ ដឹកនាំ​បាន​មើលឃើញ​ការ​បាត់បង់​ សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​ដោយ​ សារ​បងប្អូន​អាជីវក​រដាក់​សម្ភារ​ និង​ឥ​វ៉ា​ន់​ លក់ដូរ​តាម​ចិ​ពោ្ច​ី​ម​ផ្លូវ​រក​កន្លែង​ដើរ​មិន​ បាន​ ក៏​ដូច​ជា​ធ្វើ​ឱ្យ​ខ្វះ​អនាម័យ​នោះ​ ទើប​ សាលា​រាជធានី​ភ្នំពេញ​តម្រូវ​ឱ្យ​សាលា​ ខណ្ឌ​ទាំងអស់​ត្រូវ​តែ​យកចិត្ដទុកដាក់​រៀប​ ចំ​សណ្ដាប់ធ្នាប់​ឡើង​វិញ​ ។​

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៥​នេះ​ គណៈ​ប​ពា្ជ​ា​ការ​ឯកភាព​ ខណ្ឌចំការមន​ និង​សង្កាត់​ទ​នេ្ល​បា​សាក់​ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​ សាធារណៈ​មួយ​ចំនួន​ ក្នុង​នោះ​ធ្វើ​នៅ​ភូមិ​ ទី​១​ ទី​៣​ ទី​៥​ ទី​៨​ និង​ទី​៩​ ប្រយោជន៍​ធ្វើ​ ឱ្យ​ផ្លូវ​សាធារណៈ​ងាយស្រួល​ធ្វើ​ដំណើរ​មិន​ កក់​ស្ទះចរាចរណ៍​ ។​ លើស​ពី​នេះ​ទៀត​ គឺ​ នឹង​ធ្វើ​ឱ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​ដល់​រាជធានី​ ភ្នំពេញ​របស់​យើង​ផង​ដែរ​ ខណៈ​ដែល​ មាន​ភ្ញៀវ​បរទេស​ទស្សនា​រាជធានី​ភ្នំពេញ​ ព្រឹកល្ងាច​ផង​នោះ​ ។​

​លោក​ចៅសង្កាត់​ថ្លែង​ឱ្យ​ដឹង​ទៀត​ថា​ អ្វី​ដែល​សង្កាត់​ទ​នេ្ល​បា​សាក់​យកចិត្ដ​ទុក​ ដាក់​ទៀត​នោះ​ គឺ​ផ្លូវ​មួ​ួ​យ​ចំនួន​ត្រូវ​បាន​ ថ្នាក់ដឹកនាំ​កំពូលៗ​បាន​ធើ្វ​ដំណើរ​ឆ្លង​ កាត់​ដូច​ជា​ ផ្លូវ​ឆ្ពោះទៅ​កាន់​មជ្ឈមណ្ឌល​ កោះ​ពេជ្រ​ សូ​ហ្វី​តែ​ល​ភូ​កេ​ត​ត្រា​ និង​ វិមាន​ឯកភាព​ជាដើម​ ។​ ដូ​ចេះ្ន​ហើយ​ ទើប​យើង​ចាប់ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់​ នៅ​ទីនោះ​មុនគេ​ ដើម្បី​កុំឱ្យ​កក់ស្ទះ​ ចរាចរណ៍​ និង​ធ្វើ​ជា​គំរូ​ល្អ​ដល់​សង្កាត់​ដ៏​ ទៃ​ទៀត​ ។​

​ទោះ​យ៉ាងណា​ក្នុង​ការ​រៀបចំ​សណ្ដាប់​ ធ្នាប់​របស់​អាជ្ញាធរ​ខណ្ឌចំការមន​នា​ពេល​ នេះ​ ឃើញ​ថា​ទទួលលទ្ធផល​ល្អ​ប្រសើរ​ បាន​៥០​ភាគរយ​ហើយ​ ។​ ប៉ុន្ដែ​ប្រជា​ពល​ រដ្ឋ​មួយ​ចំនួន​ដែល​ធ្វើ​តូប​ឬ​តាំង​លក់​ ទំនិញ​លើ​ចិ​ពោ្ច​ី​ម​ផ្លូវ​បាន​សំណូមពរ​ឱ្យ​ អាជ្ញាធរ​មានការ​អនុគ្រោះ​រយៈពេល​៣​ថ្ងៃ​ ទៀត​ ដើម្បី​ធ្វើការ​រុះរើ​តូប​ឬ​សំណង់​លក់​ ដូរ​អនាធិបតេយ្យ​ចេញពី​ក្នុងផ្ទះ​ ហើយ​ អាជ្ញាធរ​ក៏​មានការ​អនុគ្រោះ​តាម​សំណូម​ ពរ​នេះ​ដែរ​ ៕ ​ស​.​រស្មី​

JJ-1

JJ-1-(4)

JJ-1-(3)

JJ-1-(2)

JJ-1-(1)


ចែករំលែក៖