ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ដូន​កែវ​ទាំងមូល​អស់ជំនឿ​លើ​អាជ្ញាធរ​ដែល​មិន​ហ៊ាន​បង្ក្រាបទីតាំង​ភ្នាល់​បាល់​កណ្ដាល​ក្រុង​

ចែករំលែក៖

​ខេត្តតាកែវ​ ៖​ មក​ទល់​ពេល​នេះ​សមត្ថកិច្ច​ និង​អាជ្ញាធរ​ខេត្តតាកែវ​បាន​ត្រឹមតែ​សន្យា​ខ្យល់​ជាមួយ​ប្រជាពលរដ្ឋ​ថា ​នឹង​បង្ក្រាប​ឲ្យ​ខាង​តែ​បាន​នៅ​មេបន​ល្បែងភ្នាល់​បាល់​ដ៏​ធំ​នៅ ​កណ្ដាល​ក្រុង​ដូន​កែវ​របស់​ឈ្មោះ​ ពូ​នី​ ជា​ម្ចាស់​អាហារ​ដ្ឋា​ន​អប្សរា​។​

​បើ​ទោះជា​ក្រុម​អាជ្ញាធរ​គ្រប់​ស្ថាប័ន ​ទាំងអស់​ក្នុង​ខេត្តតាកែវ​បាន​នាំ​គ្នា​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ជា​ច្រើន​ លើក​ច្រើន​សារ​យ៉ាងណា​ក៏​ដោយ​ក៏​ពូ​នី​ម្ចាស់​អាហារ​ដ្ឋា​ន​អប្សរា ​ដែល​មា​នទី​តាំងនៅ​ភូមិ​ផ្សារ​តា​កោ​ សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ នៅ​តែ​ដំណើរការ​បើក​លេង​ភ្នាល់​បាល់​បាន​យ៉ាង​រលូន​ដដែល​។​

មាន​សេចក្ដីរាយការណ៍​ថា​ថ្មីៗ​នេះ​បក្ខពួក​ពូ​នី​បាន​ដើរ​ពោល​ពាក្យ​តាម​ហាង​កាហ្វេ​ជា​ច្រើន​កន្លែង​ក្នុង​ខេត្តតាកែវ​ថាបើ​ទោះជា​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រឿង​ពូ​នី​បើក​លេង​ភ្នាល់​បាល់​ដ៏​ធំ​ក្នុង​ខេត្ត​យ៉ាងណា​ក៏​ដោយ​ក៏​គ្មាន​ស្ថាប័ន​សមត្ថកិច្ច​ណា​ហាន​ចុះ​ប​ង្រា្ក​ប​ដែរ​ព្រោះ​ពូ​នី​រត់រ​កជើង​ខ្លាំង​ទប់ទល់​រួច​អស់ហើយ​តាំងពី​មន្ត្រី​តុលាការ​ដល់​ថ្នាក់​អធិការ​ក្រុង​ដូន​កែវ​។​

ប្រជាពលរដ្ឋ​ដែល​បាន​តាមដាន​រាល់​ការ​សន្យា​របស់​សមត្ថកិច្ច​រួម​ទាំង​មន្ត្រី​ធំៗ​នៅ​ខេត្តតាកែវ​ផង​នោះ​ពួក​គាត់​លើក​ឡើង​ថា​នេះ​ជា​សន្យា​ខ្យល់​និយាយ​ឲ្យ​តែ​រួចពីមាត់​។​

ប្រភព​បន្ដ​ទៀត​ថា​កេរ្តិ៍ឈ្មោះ​ខេត្តតាកែវ​ទំនង​គ្មាន​ធ្វើ​អ្វី​អោយ​ល្បីល្បាញ​ក្រៅ​តែ​ពី​រឿង​ល្បែងស៊ីសង​នោះ​ទេ​ ពិសេស​មុខមាត់​ខេត្តតាកែវ​ត្រូវ​បាន​សមត្ថកិច្ច​ទុក​ឲ្យ​ពូ​នី​ជា​អ្នក​ធ្វើ​ឲ្យ​ល្បី​ច្រាស់ខ្យល់​ហើយ​មើលទៅ​ ។​ បើ​ដូច្នេះ​មែន​បេះដូង​ខេត្តតាកែវ​គួរ​ណាស់​តែ​ផ្ដល់​ឲ្យ​ពូ​នី​ជា​អ្នកគ្រប់គ្រង​ទៅ​ល្អ​ជាង​។​

ជុំវិញ​ករណី​ខាងលើ​លោក​ ឆុក​ អេ​ង​លី​ អធិការ​ក្រុង​ដូន​កែវ​ធ្លាប់​បាន​និយាយ​ឲ្យ​ដឹង​ថា​លោក​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​បង្ក្រាប​ព្រោះ​លោក​ទៅ​ចេញចូល​ហាង​អាហារ​ដ្ឋា​ន​អប្សរា​នេះ​រាល់ថ្ងៃ​គឺ​ទៅ​ហូប​គុយទាវ​។​

លោក​សួន​ ផុ​ន​ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ យុត្តិធម៌​កណ្ដាល​ថា​ លោក​កំពុង​រក​ភស្តុ​តាង​។​ ចំណែក​លោក​ ឡាយ​ វណ្ណៈ​ អភិបាលខេត្ត​តាកែវ​កន្លង​មក​លោក​បាន​សន្យា​ថា​នឹង​បង្ក្រាប​ឲ្យ​ខាង​តែ​បាន​តែ​ពេល​ថ្មីៗ​នេះ​អ្នក​យក​ព័ត៌មាន​នគរវត្ត​បាន​ទាក់ទង​សុំ​ការ​បំភ្លឺ​ លោក​ថា​ជាប់រវល់​ប្រជុំ​។​

បើ​យោង​តាម​មនុស្ស​ស្និត​នឹង​ពូ​នី​ជា​មេ​បើក​កន្លែង​ភ្នាល់​បាល់​ថា​វា​មិន​ពិបាក​ទេ​ក្នុង​ករ​បង្ក្រាប​ព្រោះ​ខាងក្នុង​ផ្ទះ​មិន​ខ្វះ​ទេ​ភស្តុ​តាង​ ៕​ ជី​ សូរ​កា​

10937585_415377805285113_847908105_n

11026377_415377801951780_712317600_n


ចែករំលែក៖