ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ចាត់​ទុក​សិល្បៈ​អា​យ៉ង​ចិន​ជា​ជ្រុង​មូ​យ​នៃ​វប្បធម៌​

ចែករំលែក៖

​ភ្នំពេញ​ ៖​ លោកស្រី​ ម៉ិ​ញ​ កុស​នី​ រដ្ឋលេខាធិការ​តំណាង​ឱ្យ​លោកស្រី​ភឿ​ង​ ស​កុ​ណា​ រដ្ឋមន្ដ្រីក្រសួង​វប្បធម៌​និង​វិចិត្រ​ សិល្បៈ​បាន​ថ្លែង​ថា​ ពិធី​សម្ដែង​សិល្បៈ​ អា​យ៉ង​របស់​ក្រុម​សិល្បៈ​ខេត្ដ​ហុ​ក​គាង​ ប្រទេស​ចិន​គឺជា​ការ​យល់​ដឹង​ពី​ជ្រុង​មួយ​ នៃ​វប្បធម៌​ចិន​ ។​ នា​អតីតកាល​ប្រទេស​ យើង​ទាំង​២​ កម្ពុជា​-​ចិន​ ជា​ប្រទេស​ដែល​មាន​ភូមិ​ផង​របង​ជាប់​គ្នា​ ជា​អ្នក​ជិតខាង​ ល្អ​នឹង​គ្នា​ដែល​ជា​កត្ដា​នាំ​ឱ្យ​វប្បធម៌​ប្រទេស​ ទាំង​២​បាន​ត្របាញ់​ចូល​គ្នា​ផង​ដែរ​ ។​ លោកស្រី​ថ្លែង​បែប​នេះ​ក្នុង​ពិធី​សម្ដែង​ សិល្បៈ​អា​យ៉ង​ចិន​របស់​ក្រុម​សិល្បៈ​ហុ​ក​ គាង​ ប្រទេស​ចិន​ កាលពី​រសៀល​ថ្ងៃ​ទី​ ១២​ ខែមីនា​ នៅ​សាកលវិទ្យាល័យ​អាស៊ី​ អឺរ៉ុប​ ។​

​លោកស្រី​រដ្ឋលេខាធិការ​បន្ដ​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ក្រោម​ការ​ដឹកនាំ​របស់​រាជ​ រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច​ តេ​ជោ​ ហ៊ុន​ សែន​ ប្រមុខ​ដឹកនាំ​ប្រទេស​ យើង​ទាំង​២​បាន​ក្លាយជា​មិត្ដ​ជិត​ស្និទ្ធ​និង​ជា​មិត្ដ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ​ទៀត​ ផង​ ។​ ដោយឡែក​នៅ​ក្នុង​វិស័យ​វប្បធម៌​ ក្រសួង​វប្បធម៌​បាន​និង​កំពុង​បំពេញ​ បេសកកម្ម​ជា​ច្រើន​ដើម្បី​ពង្រឹង​និង​ពង្រីក​ ចំណងមិត្ដភាព​រវាង​ប្រទេស​ទាំង​២​ ។​

លោក​ជា​ មុនី​ឫទ្ធិ​ នាយក​វិទ្យាស្ថាន​ ខុ​ង​ជឺ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​គូស​ បញ្ជាក់​ថា​ ក្នុង​ចំណោម​បេសកកម្ម​ សំខាន់ៗ​របស់​វិទ្យាស្ថាន​ខុ​ង​ជឺ​ការ​ផ្សព្វ​ ផ្សាយ​វប្បធម៌​ចិន​ជា​បេសកកម្ម​ចម្បង​ មួយ​ ។​ ការ​រៀបចំ​ឱ្យ​មាន​ពិធី​សម្ដែង​ សិល្បៈ​អា​យ៉ង​ជា​ការ​រួមចំណែក​ពង្រឹង​ និង​ពង្រីក​ចំណងមិត្ដភាព​រវាង​ប្រទេស​ ទាំង​២​ កម្ពុជា​-​ចិន​ ដើម្បី​ចែករំលែក​ បទ​ពិសោធន៍​ផ្នែក​សិល្បៈ​ជូន​ដល់​សិស្ស​និស្សិត​ ។​

លោក​បន្ដ​ថា​ ដោយ​មានការ​ឧបត្ថម្ភ​ ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​និង​មជ្ឈមណ្ឌល​ បណ្ដុះបណ្ដាល​អន្ដរជាតិ​សម្រាប់​បេ​តិក​ ភណ្ឌ​អរូបី​នៃ​អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​តំបន់​ អាស៊ី​ប៉ា​សី​ហ្វិ​ក​និង​វិទ្យាស្ថាន​ខុ​ង​ជឺ​រាជ​ បណ្ឌិត្យសភា​បាន​រៀបចំ​កម្មវិធី​សម្ដែង​ សិល្បៈ​អា​យ៉ង​ដែល​សម្ដែង​ដោយ​ក្រុម​ សិល្បៈ​ ខេត្ដ​ហុ​ក​គាង​ ប្រទេស​ចិន​ ។​
​លោកស្រី​ស៊ី​ យ៉ុ​ង​ ប្រធាន​មជ្ឈមណ្ឌល​ បណ្ដុះបណ្ដាល​អន្ដរជាតិ​សម្រាប់​បេ​តិក​ ភណ្ឌ​អរូបី​នៃ​អង្គការ​យូ​ណេ​ស្កូ​ ប្រចាំ​តំបន់​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​ប​បញ្ជាក់​ថា​ ពិធី​ សម្ដែង​សិល្បៈ​អា​យ៉ង​ចិន​ក៏​បាន​ចាត់​ ចូល​ជា​សម្បត្ដិ​បេតិកភណ្ឌ​អរូបី​ផង​ដែរ​។​ មជ្ឈមណ្ឌល​របស់​លោកស្រី​នឹង​ចូលរួម​ បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​សិស្ស​និស្សិត​នៅ​ខេត្ដសៀមរាប​នា​ស​ប្ដា​ហ៍​ក្រោយ​ទៀត​ ៕ អរិ​យា​

IMG_0387

IMG_0375

IMG_0381

IMG_0386


ចែករំលែក៖