ព័ត៌មានទាន់ហេតុការណ៍៖

ដៃជើង​ក្រុម​ឧកញ៉ា​ អាន​ ម៉ារ​ឌី​ កំពុង​ប្រមូល​ទិញ​និង​ដឹក​ជញ្ជូន​ឈើ​ ល្មើសច្បាប់​ពី​តំបន់​ឧ​ទ្យា​នជាតិ​វរជ័យ​

ចែករំលែក៖

​ខេត្ដរតនគិរី​ ៖​ តំបន់​ព្រៃឈើ​ដែល​ត្រូវ​ អភិរក្ស​ការពារ​នៅ​តំបន់​ឧទ្យាន​ជាតិ​វរ​ជ័យ​ និង​តំបន់​ព្រៃ​សហគមន៍​ ស្ថិត​ក្នុង​ ព្រំប្រទល់​ស្រុក​អណ្ដូង​មាស​ និង​ស្រុក​ តា​វែង​ ខេត្ដរតនគិរី​ កំពុង​រង​នូវ​ការ​កាប់​ បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ បន្ទាប់​ពី​តំបន់​នោះ​ មាន​ក្រុម​ឈ្មួញ​មួយ​ចំនួន​ក្នុង​គំនិត​ទុ​ច្ច​ រិ​ត​ចាំ​ប្រមូល​ទិញ​ឈើ​ល្មើសច្បាប់​ដោយ​ ប្រើប្រាស់​រូបភាព​ជ្រក​ក្រោម​ឈើ​ស្រប​ ច្បាប់​របស់​ក្រុមហ៊ុន​ព្រៃ​សម្បទាន​សេដ្ឋ​ កិច្ច​នោះ​ ។​

​សកម្មភាព​បទល្មើស​ព្រៃឈើ​នៅ​ទី​ នោះ​ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ អាជ្ញា​ ធរ​ សមត្ថកិច្ច​ ជំនាញ​គ្រប់​ស្ថាប័ន​ ទទួល​ បានការ​បន្ដក់​ពី​ក្រុម​ឈ្មួញ​ល្មើសច្បាប់​ ពិសេស​ខាង​ជំនាញ​បរិស្ថាន​ប្រចាំការ​នៅ​ ទីនោះ​ ក៏​ដូច​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ ខេត្ដ​ពិតជា​បានឃើញ​សកម្មភាព​ល្មើស​ ច្បាប់​នេះ​ នៅ​នឹង​ក្រសែភ្នែក​របស់​ខ្លួន​ ប៉ុន្ដែ​ដើម្បី​ប្រយោជន៍​ ត្រូវ​បាន​គេ​រិះគន់​ ថា​ ពួក​គាត់​កំពុង​ដកខ្លួន​ពី​ការ​ទទួលខុស​ ត្រូវ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​គ្រប់គ្រង​ ។​

​គេ​បាន​រាយការណ៍​ទៀត​ថា​ ក្រុមហ៊ុន​ អាន​ម៉ារ​ឌី​ កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ ព្រៃឈើ​នៅ​ទីនោះ​ ។​ បើ​ទោះជា​ក្រុមហ៊ុន​ អាន​ម៉ារ​ឌី​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ គ្រប់គ្រង​ដី​ព្រៃ​សម្បទាន​ចំនួន​១​ម៉ឺន​ហិ​កតា​ ប៉ុន្ដែ​ក្រុមហ៊ុន​នេះ​ អាច​ឱ្យដៃ​ជើង​របស់​ ខ្លួន​ ក្នុង​នោះ​មាន​មេការ​ចំនួន​២​រូប​ គឺ​ ឈ្មោះ​ លាង​ និង​ឈ្មោះ​ តាំង​ អេ​ង​ បាន​ ចេញ​មុខ​ចំណាយ​ប្រាក់​ឱ្យ​ប្រជាពលរដ្ឋ​ ចូល​កាប់​ឈើ​ ក្នុង​ព្រៃ​សហគមន៍​និង​តំបន់​ ឧទ្យាន​ជាតិ​វរជ័យ​ ហើយ​ពួក​គេ​ចាំ​ទទួល​ ទិញ​ គ្រាន់តែ​ប្រើប្រាស់​ប្រមូល​ឈើ​ល្មើស​ ច្បាប់​ទាំងនេះ​ មក​ជ្រក​ក្រោម​ក្រុមហ៊ុន​ អាន​ម៉ារ​ឌី​តែ​ប៉ុណ្ណោះ​ ។​

​ជា​ទូទៅ​ការ​ប្រមូល​ទិញ​ឈើ​របស់​មេ​ ការ​ក្រុមហ៊ុន​អាន​ម៉ារ​ឌី​ ជា​ឈើ​ប្រណីត​ ប៉ុន្ដែ​គេ​បាន​បង្កប់​ជាមួយ​ឈើ​អារ​លេខ​២​ ស្របច្បាប់​របស់​ក្រុមហ៊ុន​ដើម្បី​ធ្វើ​អាជីវ​ កម្ម​យ៉ាង​អនាធិបតេយ្យ​ក្នុងស្រុក​អណ្ដូង​មាស​ និង​ស្រុក​តា​វែង​ ។​

​ពាក់ព័ន្ធ​ករណី​នេះ​ នគរវត្ដ​មិន​អាច​ ទាក់ទង​បាន​ទេពី​ឈ្មួញ​ឈ្មោះ​លាង​ និង​ ឈ្មោះ​ តាំង​ អេ​ង​ មេការ​ឱ្យ​ក្រុមហ៊ុន​ អាន​ម៉ារ​ឌី​ក្នុង​ការ​ប្រមូល​ទិញ​ឈើ​ខុស​ ច្បាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​ ២០១៥​ ប៉ុន្ដែ​កន្លង​ទៅ​លោក​ តាំង​ អេ​ង​ បាន​ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​ថា​ លោក​ មិនដឹង​មានច្បាប់​ ឬ​អត់​ច្បាប់​អី​ទេ​ អ្នក​ កាសែត​កុំមករ​វីរ​វល់​ នេះ​ជា​រឿង​របស់​ គេ​ ។​

​ដោយឡែក​លោក​ឧកញ៉ា​ អាន​ ម៉ារ​ឌី​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៥​ ពុំ​បាន​ធ្វើការ​បកស្រាយ​រាល់​សកម្មភាព​ ដៃជើង​របស់​គាត់​ប្រមូល​ទិញ​ឈើ​ល្មើស​ ច្បាប់​ទាំងនេះ​ទេ​ តាម​ទូរស័ព្ទ​លោក​ឧកញ៉ា​ គ្រាន់តែ​ឮ​ថា​អ្នកកាសែត​ ហាក់ដូចជា​ ជះ​កំហឹង​ទល់​កំហល់​ បំពង​ដោយ​សំឡេង​ ឮៗ​ថា​ “​កុំមក​រញ៉េរញ៉ៃ​ ពួក​អា​ក្រុម​ កាសែត​ អញ​មិន​ចូល​ចិត្ដ​ពួក​អ្ហែង​ទេ​”​ រួច​ក៏​បិទ​ទូរស័ព្ទ​ ។​

​លោក​ វង្ស​ សុខ​សេរី​ នាយ​ខណ្ឌ​រដ្ឋ​ បាល​ព្រៃឈើ​ខេត្ដរតនគិរី​ធ្លាប់​អះអាង​ថា​ ព្រៃឈើ​នៅ​តំបន់​សហគមន៍​ និង​តំបន់​ ឧទ្យាន​ជាតិ​វរជ័យ​ ស្ថិត​ក្រោម​ការ​គ្រប់​ គ្រង​របស់​ជំនាញ​បរិស្ថាន​ ហើយ​ខាង​រដ្ឋ​ បាល​ព្រៃឈើ​អនុញ្ញាត​ លុះត្រា​ណា​តែ​ ការ​ដឹក​ជញ្ជូន​មាន​ PC​ ត្រឹមត្រូវ​ ។​

​គួរ​រំ​ឮ​កថា​ លោក​រដ្ឋមន្ដ្រីក្រសួង​ បរិស្ថាន​ តែង​បាន​ក្រើន​រំ​ឮ​ក​ដល់​ថ្នាក់​ ដឹកនាំ​ក្នុង​ក្រសួង​ និង​មន្ដ្រី​មាន​ភារកិច្ច​ តួនាទី​ការពារ​ព្រៃឈើ​ តំបន់​អភិរក្ស​ត្រូវ​ ទទួល​ភារកិច្ច​ការពារ​ឱ្យ​ខាង​តែ​បាន​រាល់​ សកម្មភាព​បទល្មើស​ ប៉ុន្ដែ​មិន​ខិលខូច​ នៅ​តែ​ឆ្លៀតឱកាស​ទាញ​យក​ប្រយោជន៍​ ដោយ​បទល្មើស​ទាំងនេះ​ទៅ​វិញ​ ៕ ​អ៊ុ​ច​ សា​វុ​ធ​

Phol-1

Phol-1-(1)

Phol-1-(2)

Phol-1-(3)


ចែករំលែក៖