ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ពេជ្រ​ សោភ័ណ​ និង​លោក​ ស្រី​ចូលរួម​ជាមួយ​ពុទ្ធបរិស័ទ​ដង្ហែ​ និមិត្ដសីមា​សាដក​ដាក់​តម្កល់​ក្នុង​ ព្រះ​វិហារ​វត្ដ​ធុតង្គ​ចំការ​ដូង​

ចែករំលែក៖

​ភ្នំពេញ​ ៖​ លោក​ ពេជ្រ​ សោភ័ណ​ និង​លោកស្រី​ត្រូវជា​ឪពុក​ម្ដាយក្មេក​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​បាន​ អញ្ជើញ​ចូល​ រួម​ជាមួយ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ដ​មក​ទី​ជិត​ឆ្ងាយ​ក្នុង​ពិធី​ដង្ហែ​និមិត្ដសីមា​សាដក​ឆ្ពោះទៅ​តម្កល់​លើ​ព្រះ​វិហារ​វត្ដ​ធុតង្គ​ ចំការ​ដូង​កាលពី​រសៀល​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុង​ ភូមិ​ខ្វា​ សង្កាត់​ ដង្កោ​ ខណ្ឌដង្កោ​ ។​

​លោក​ប្រធាន​ធម្មការ​ខណ្ឌដង្កោ​បាន​ ប្រាប់​ឱ្យ​ដឹង​ថា​ បើ​តាម​កម្មវិធី​ដែល​បាន​ គ្រោងទុក​នោះ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ៨​រោច​ ខែ​ផល្គុន​ ឆ្នាំមមី​ ឆស័ក​ ព​.​ស​ ២៥៥៨​ ត្រូវ​និង​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​ ២០១៥​គឺ​ប្រារឰ​ពិធី​ក្រុង​ពាលី​ដើម្បី​រំលឹក​ដល់​គុណ​បុព្វការី​ជន​និង​ម្ចាស់​ទឹកដី​។​ លុះ​ ដល់​រសៀល​ម៉ោង​២​គឺ​ជួបជុំ​ពុទ្ធបរិស័ទ​ មក​ពី​ទី​ជិត​ឆ្ងាយ​ដង្ហែ​និមិត្ដសីមា​ត្រៃ​ សាដក​ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​ ពេជ្រ​ សោភ័ណ​ រដ្ឋលេខាធិការ​ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​លោកស្រី​ឆ្ពោះទៅ​តម្កល់​លើ​ព្រះ​វិហារ​ នមស្ការ​ ព្រះ​រតនត្រ័យ​ សមាទាន​សិ​ល​ និង​វេរ​ដុំ​សីមា​។​ លុះដល់​ម៉ោង​៦​ល្ងាច​ លោកគ្រូ​អគ្គបណ្ឌិត​ ប៊ុត​ សា​វង្ស​ អញ្ជើញ​ដល់​ហើយ​គ្រូ​នឹង​ដឹកនាំ​ហែ​ប្រ​ ទីប​ប្រទក្សិណ​ព្រះ​វិហារ​បូជា​ព្រះ​រតន​ ត្រ័យ​ក្នុង​ព្រះ​វិហារ​បន្ទាប់​មក​ផ្ដើម​ នមស្ការ​ព្រះ​រតនត្រ័យ​ រួច​ហើយ​អញ្ជើញ​ លោកគ្រូ​សម្ដែងធម៌​ទេសនា​ចែក​ជា​ធម្មទាន​ ។​

លោក​ប្រធាន​ធម្មការ​ខណ្ឌ​ដដែល​បន្ដ​ថា​ នៅ​ថ្ងៃ​ដំបូង​នេះ​មាន​វត្ដមាន​ប្រជា​ ពលរដ្ឋ​ជា​ច្រើន​មក​ពី​ទី​ជិត​ឆ្ងាយ​ពុទ្ធ​ បរិស័ទ​ចំណុះ​ជើងវត្ដ​ជា​ពិសេស​ចាស់ៗ​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ចូលរួម​ក្នុង​ពិធី​នេះ​។​ ដោយឡែក​សមត្ថកិច្ច​នគរ​ បាល​មូលដ្ឋាន​ប្រជា​ការពារ​សង្កាត់​-​ខណ្ឌ​ក៏​បាន​បំពេញ​តួនាទី​ជា​អាជ្ញាធរ​ក្នុង​ ការពារ​សុវត្ថិភាព​ សន្ដិសុខ​ សណ្ដាប់​ ធ្នាប់​បាន​ល្អ​ប្រសើរ​ដល់​ពុទ្ធបរិស័ទ​ដែល​បាន​ចូលរួម​ធ្វើបុណ្យ​ទាន​នា​ឱកាស​នេះ​ ៕ ​តា​ឡឹម​

1IMG_0213

2IMG_0210

3IMG_0208

4IMG_0207


ចែករំលែក៖