ព័ត៌មានទាន់ហេតុការណ៍៖

​ស្នងការ​ខេត្ដមណ្ឌលគិរី​ប្រជុំ​ផ្សព្វផ្សាយ​ទិស​ដៅ​ការងារ​សន្និបាត​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ប្រចាំឆ្នាំ​២០១៥

ចែករំលែក៖

​ខេត្ដមណ្ឌលគិរី​ ៖​ នៅ​ស្នងការដ្ឋាន​ នគរបាល​ខេត្ដមណ្ឌលគិរី​ នា​ព្រឹក​ថ្ងៃ​ទី​ ១២​ ខែមីនា​ ឆ្នាំ​២០១៥​ បាន​បើក​កិច្ច​ ប្រជុំ​ផ្សព្វផ្សាយ​ទិស​ដៅ​ការងារ​សន្និបាត​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ប្រចាំ​ ឆ្នាំ​២០១៥​ក្រោម​អធិបតីភាព​លោក​ នាយ​ឧត្ដមសេនីយ៍​ ដាំ​ វុ​ទ្ធី​ អគ្គ​ស្នង​ ការ​រង​នគរបាល​ជាតិ​ជា​តំណាង​លោក​ នាយ​ឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​លោក​ ស្វាយ​ សំ​អ៊ា​ង​ អភិបាលរង​ ខេត្ដមណ្ឌលគិរី​លោក​ យ៉ា​ ណា​រិ​ន​ ប្រធាន​សាលាដំបូង​ខេត្ដ​ ។​

​ពិធី​នោះ​ក៏​មានការ​ចូលរួម​ពី​មេ​បញ្ជា​ ការ​តំបន់​ប្រតិបត្ដិការ​សឹក​រង​ខេត្ដ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​ លោក​ លោកស្រី​ ជា​ស្នងការ​រង​ លោក​ នាយ​ នាយ​រង​ការិយាល័យ​ជំនាញ​ លោក​ អធិការ​ អធិការ​ង​ ក្រុង​-​ស្រុក​ លោក​មេ​ បញ្ជាការ​បញ្ជ​ការ​រង​វរៈ​ការពារ​ព្រំដែន​ទាំង​ពីរ​ព្រមទាំង​នាយ​រង​រដ្ឋបាល​សរុប​ ១២៣​នាក់​ ។​

លោក​ឧត្ដមសេនីយ៍ត្រី​ ញ៉ែ​ម​ វ៉ា​ន់​នី​ ស្នងការ​នគរបាល​ខេត្ដ​បានឱ្យ​ដឹង​ថា​ ក្នុង​ ឆ្នាំ​២០១៤​សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌ​ក្នុង​ខេត្ដមណ្ឌលគិរី​កើត​មាន​ឡើង​ ចំនួន​២៥​លើក​លើ​៣១​លើក​បើ​ប្រៀប​ ធៀប​ជាមួយ​ឆ្នាំ​២០១៣​កន្លង​មក​ចំនួន​ បទល្មើស​មានការ​ថយ​ចុះ​ចំនួន​៦​លើក​ ស្មើនឹង​១៩,៣៥​ភាគរយ​។​ បទល្មើស​ ឧក្រិដ្ឋ​កើតឡើង​ចំនួន​៦​លើក​ឃាតកម្ម​២​លើក​លួច​ដោយ​ប្រើ​ហិង្សា​៤​លើក​ករណី​ នេះ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​២​នាក់​របួស​៥​នាក់​។​ បទល្មើស​មជ្ឈិម​កើតឡើង​ មាន​ចំនួន​១៩​លើកមនុស្ស​ឃាត​ដោយ​ ចេតនា​ចំនួន​២០​លើក​លួច​ដោយ​ចេ​ត​ នា​ចំនួន​៧​លើក​ហិង្សា​ដោយ​ចេតនា​ ចំនួន​៧​លើក​រំលោភ​លើ​សេចក្ដី​ទុកចិត្ដ​មាន​ចំនួន​១​លើក​ប្រទូស្ដ​កេរ​ខ្មាស​១​ លើក​ប្រើប្រាស់​អាវុធ​ខុសច្បាប់​១​លើក​ ករណី​នេះ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​២​នាក់​ របួស​៨​នាក់​ បាត់​ម៉ូតូ​ចំនួន​៧​គ្រឿង​ ។​

លោកស្នងការ​បន្ដ​ថា​ ករណី​គ្រោះ​ ថ្នាក់​ចរាចរណ៍​ទូ​ទាំង​ខេត្ដមណ្ឌលគិរី​កើតឡើង​មាន​ចំនួន​៥៦​លើក​គ្រោះថ្នាក់​នេះ​បណ្ដា​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​២៤​នាក់​ក្នុង​ នោះ​ស្រី​ចំនួន​៣​នាក់​ របួសធ្ងន់​ចំនួន​ ៧៨​នាក់​ ស្រី​ចំនួន​១៨​នាក់​ របួសស្រាល​ ចំនួន​២៧​នាក់​ ស្រី​ចំនួន​១០​នាក់​ រថយន្ដ​ ខូច​ធ្ងន់​ចំនួន​២២​គ្រឿង​ រថយន្ដ​ខូច​ ស្រាល​ចំនួន​៥​គ្រឿង​ ម៉ូតូ​ខូច​ធ្ងន់​ចំនួន​ ២៩​គ្រឿង​ ម៉ូតូ​ខូច​ស្រាល​ចំនួន​ ៦​គ្រឿង​ ។​ បើ​ប្រៀ​ធៀប​ជាមួយ​ឆ្នាំ​២០១៣​កន្លង​មក​ គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​ ចំនួន​២០​លើក​ស្មើ​ត​នឹង​២៦​ភាគរយ​ ។​

លោក​ ស្វាយ​ សំ​អ៊ា​ង​ អភិបាលរង​ ខេត្ដមណ្ឌលគិរី​បាន​សំដែង​នូវ​ការ​អបអរសាទរ​ចំពោះ​មន្ដ្រី​នគរបាល​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​អនុវត្ដ​នូវ​តួនាទី​ភារកិច្ច​ ខ្លួន​បាន​ល្អ​និង​សូម​ឯកភាព​ទៅ​លើ​របាយការណ៍​ឆ្នាំ​២០១៤​របស់​ស្នងការ​នគរ​ បាល​ខេត្ដ​ព្រមទាំង​បទ​អន្ដរាគមន៍​របស់​អធិការដ្ឋាន​ក្រុង​ស្រុក​ស្ដី​ពី​ការ​លំបាក​ កន្លង​មក​ក្នុង​ការ​ការពារ​សន្ដិសុខ​ សណ្ដាប់ធ្នាប់​ ។​

លោក​អភិបាលរង​ខេត្ដ​ក៏​បាន​ជំរុញ​ឱ្យ​មន្ដ្រី​នគរបាល​ទាំងអស់​ត្រូវ​យកចិត្ដទុកដាក់​ទៅ​តាម​ជំនាញ​និ​មួយៗ​ពិសេស​ការ​ផ្ដល់​អត្ដសញ្ញាណប័ណ្ណ​និង​ការ​ផ្ដល់​សៀវ​ ភៅ​ស្នាក់​នៅ​ជូន​ប្រជាពលរដ្ឋ​នេះ​ជា​ គោលការណ៍​របស់​ក្រសួងមហាផ្ទៃ​និង​សុំ​ឱ្យ​លោក​មេ​ប៉ុស្ដិ៍​រដ្ឋបាល​ត្រូវ​យកចិត្ដទុកដាក់​អនុវត្ដ​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ ។​

លោកនាយ​ឧត្ដមសេនីយ៍​ដាំ​វុ​ទ្ធី​អគ្គ​ រង​នគរបាល​ជាតិ​បាន​កោតសរសើរ​ដល់​កម្លាំង​នគរបាល​ទាំងអស់​ដែល​បាន​យកចិត្ដទុកដាក់​ខិតខំ​អនុវត្ដ​ការងារ​ឆ្នាំ​២០១៤​ និង​បន្ដ​លើក​ទិស​ដៅ​អនុវត្ដ​ការងារ​ឆ្នាំ​២០១៥​នេះ​ទៀត​។​ក្នុង​នោះ​លោក​អគ្គ​រង​ បាន​ជម្រុញ​ឱ្យ​កម្លាំង​នគរបាល​វរៈ​ការពារ​ ព្រំដែន​ត្រូវ​តែ​បន្ដ​ការ​ល្បាត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ឱ្យ​បាន​ញឹក​ញា​ុ​ប់​ជា​បន្ដ​ ទៀត​ដើម្បី​ទប់ស្កាត់​រាល់​សកម្មភាព​បទ​ ល្មើស​ឆ្លង​ដែន​ផ្សេងៗ​និង​យកចិត្ដ​ទុក​ ដាក់​លើ​ការងារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ខ្សែបន្ទាត់​ព្រំ​ ដែន​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​ ៕ ឦសាន​

20150312003450

20150312184725


ចែករំលែក៖