ព័ត៌មានទាន់ហេតុការណ៍៖

ប្រើ​កាំបិត​ភ្ជុង់​យក​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​បាន​ហើយ​ តែ​រត់​មិន​រួច​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​ភ្លាមៗ​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​បង្ក្រាប​បាន​ភ្លាមៗ​ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ប្រើ​កាំបិត​ភ្ជុង់​ប្លន់​យក​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​ ។​

​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ ថៃ្ង​ទី​១៥​ ខែ​ធ្នួ​ ២០១៥​ នៅ​ចំណុច​ផ្លូវលំ​ចូល​សាលា​វិចិត្រសិល្បៈ​ ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ដូង​ តារា​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរប​រត់​ម៉ូតូឌុប​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​៥៩៨​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫ​ស្សិ​កែវ​ រាជធានី​ភ្នំពេញ​ ។​

dwe (6)

​ចំណែកឯ​ជន​ស​ង្ស​យ័​ទី​១​ឈ្មោះ​ សាលី​ អា​រា​ហ្វា​ត​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​រៀន​ជួសជុល​ទូរ​សព្ទ័​ដែ​ស្នាក់​នៅ​សង្កាត់​ឫស្សី​កែវ​ ខណ្ឌឫស្សីកែវ​ និង​ទី​២​ឈ្មោះ​ រឿង​ វុ​ទ្ធី​ អាយុ​២៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ក្រហម​ ភូមិ​ស្រះ​ចក​ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ភ្នំពេញ​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​អង្គុយ​ចាំ​ឌុ​ប​ម៉ូយ​នៅ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ ពេល​នោះ​ក៏​មាន​ជនសង្ស័យ​២​នាក់​ខាងលើ​បាន​មក​ហៅ​អោយ​គាត់​ឌុ​បម​ក​ម្តុំ​សាលា​វិចិត្រសិល្បៈ​ លុះ​ឌុ​បម​ក​ដល់​ចំណុច​ខាងលើ​ ជន​ស្ស​យ័​ឈ្មោះ​ សាលី​ អា​រា​ហ្វា​ត​ បាន​ខ្ចី​ទូរ​សព្ទ័​គាត់​យក​មក​ខ​ល​ ហៅ​បងប្អូន​ ពេល​នោះ​ជន​ស្ស​យ័​ម្នាក់​ទៀត​ឈ្មោះ​ រឿង​ វុ​ទ្ធី​ បាន​យក​កាំ​បិទ​មក​ភ្ជង់​មក​លើ​ខ្លួន​(​ជន​រង​គ្រោះ​)​ហើយ​គំរាម​យក​លុយ​ បើ​គ្មាន​លុយ​ពួក​គេ​យក​ទូ​សព្ទ័​ដៃ​ ពេល​នោះ​ រូប​លោក​បាន​ឆ្លើយ​ថា​ គ្មាន​លុយ​ទេ​ ហើយ​ក្រុម​ជនសង្ស័យ​ក៏​យក​ទូរ​សព្ទ័​ដៃ​រត់គេច​ខ្លួន​ ពេល​នោះ​លោក​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ភ្នំពេញ​ថ្មី​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ ។​

​ក្រោយ​ពី​ទទួល​បាន​ថា​មាន​ករណី​ខាងលើ​ លោក​ ម៉ក់​ ហុង​ អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ និង​បញ្ជា​អោយ​កំលាំង​របស់​លោក​តាម​ស្រាវជ្រាវ​ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បាន​ភ្លាមៗ​ និង​វត្ថុ​តាង​ដើម្បី​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ភ្នំពេញ​ថ្មី​ ។​

​សមត្ថកិច្ច​បាន​ដក់ហូត​វត្ថុ​តាង​ ហើយ​ប្រគល់​ទូរស័ព្ទ​ដៃ​អោយទៅ​ជន​រង​គ្រោះ​វិញ​ ចំណែក​ជន​ស​ង្ស​យ័​ទាំង​២​នាក់​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕​ តុង​ សីហា​

dwe (4)


ចែករំលែក៖