ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយ​ឪពុក​ចេញ​ទៅ​ធ្វើការ​ទុក​កូន​ អាយុ​២​ឆ្នាំ​នៅ​ជាមួយ​ជីដូន​សង្ស័យ​ រើស​ថ្នាំ​ដាក់​កណ្ដុរ​ស៊ី​ពុល​ស្លាប់​

ចែករំលែក៖

dwe

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ ក្មេង​ប្រុស​ម្នាក់​បាន​ ស្លាប់​ដោយ​គេ​សង្ស័យ​ពុល​ថ្នាំ​កណ្ដុរ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​សង្កាត់​លេខ​១​ ក្រុង​-​ខេត្ដ​ ព្រះ​សីហ​នុ​ ។​ ក្មេង​ប្រុស​រង​គ្រោះ​បាន​ ស្លាប់​នៅ​រសៀល​ថ្ងៃ​ដដែល​ខណៈ​ក្រុម​ គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា​ ក្មេង​ប្រុស​រង​ គ្រោះ​ដែល​បាត់​បង់ជីវិត​ឈ្មោះ​ ចាន់​ សំណាង​ អាយុ​២​ឆ្នាំ​ មាន​ឪពុក​ឈ្មោះ​ ចាន់​ សុ​គ​ន្ធា​ និង​ម្ដាយ​ឈ្មោះ​ ម៉ា​ប់​ លាភ​ រស់នៅ​សង្កាត់​-​ក្រុង​កើតហេតុ​ ខាងលើ​ ។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ គេ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ឪពុក​ម្ដាយ​កុមា​រា​រង​គ្រោះ​បាន​ចេញ​ទៅ​ ប្រកបការងារ​ ហើយ​បាន​ទុក​កូនប្រុស​ឱ្យ​ ជីដូន​មើលថែ​ ។​ សង្ស័យ​ជីដូន​ជាប់រវល់​ ការងារ​ក្នុងផ្ទះ​ហើយ​កុមា​រា​រង​គ្រោះ​ដើរ​ លេង​ផ្ទះ​អ្នក​ជិតខាង​ រួច​បាន​រើស​ថ្នាំ​ដែល​ គេ​ដាក់​កណ្ដុរ​យក​មក​ស៊ី​បណ្ដាល​ឱ្យ​ពុល​ បែកពពុះមាត់​ស្លាប់​ពេល​ដែល​ក្រុម​គ្រួ​ សារ​បញ្ជូន​ទៅ​សង្គ្រោះ​ ។​

dwe (1)

​មន្ដ្រី​នគរបាល​ជំនាញ​បានឱ្យ​ដឹង​ដែរ​ ថា​ កុមា​រា​រង​គ្រោះ​បើ​តាម​ការ​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​ សមត្ថកិច្ច​សង្ស័យ​ កុមា​រា​រង​គ្រោះ​បាន​រើស​យក​ថ្នាំ​ដែល​គេ​ ដាក់​កណ្ដុរ​ ឬ​ក៏​សំបក​កំប៉ុង​ថ្នាំ​ពុក​យក​ ម​កលិត​លេង​ បណ្ដាល​ឱ្យ​ពុល​ស្លាប់​បែប​ នេះ​ ។​

​មន្ដ្រី​អាវុធហត្ថ​ខេត្ដ​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ដែរ​ថា​ នៅ​រសៀល​ថ្ងៃ​ដដែល​ លោក​ឧត្ដមសេនីយ៍​ ហេង​ ប៊ុ​នទី​ មេ​ បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​ព្រះ​សី​ ហ​នុ​ដោយ​មើលឃើញ​ក្រុម​គ្រួសារ​កុមា​រា​រង​គ្រោះ​មាន​ជីវភាព​ក្រីក្រ​ លោក​ក៏​ បាន​ជួ​ក​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដើម្បី​ ជា​បច្ច័យ​ក្នុង​ការ​រៀបចំ​ចាត់ចែង​ធ្វើ​ បុណ្យ​ដល់​សព​កុមា​រា​រង​គ្រោះ​ផង​ដែរ​ ៕​ ឆ្លាម​សមុទ្រ​


ចែករំលែក៖