ព័ត៌មានទាន់ហេតុការណ៍៖

​ធ្លាយ​ទុយោ​ហ្គា​ស់​ឆេះ​រទេះ​មីឆា​ ផ្អើល​ភ្ញៀវ​រត់​ជាន់​ជើង​គ្នា​

ចែករំលែក៖

DSC00179

​ខេត្តកំពង់ឆ្នាំង​ ៖​ភ្ញៀវ​ដែល​ចូល​ហូប​មីឆា​ដែល​លក់​នៅ​មុខ​មន្ទីរ​ព័ត​មាន​ខេត្តកំពង់ឆ្នាំង​ ផ្អើល​រត់​ចោល​មីឆា​ដែល​កំពុង​ហូប​ ខណៈ​ដែល​ទុយោ​ហ្គា​ស់​ដែល​ភ្ជាប់​ពី​ធុង​ហ្គា​ស់​ក្បាលចង្ក្រាន​ហ្គា​ស់បាន​ដាច់​ធ្លាយ​ហើយ​ឆាបឆេះ​ចេញ​ជា​អណ្តាតភ្លើង​ឡើង​ បណ្តាល​អោយ​ឆេះ​រទេះ​មីឆា​និង​ធុង​ហ្គា​ស់​ តែ​ត្រូ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ពន្លត់​ទាន់​ ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៥​ ខែធ្នូ​ឆ្នាំ​២០១៥​ ជិត​សួនច្បារ​វិមាន​ឯករាជ​ ស្ថិត​ក្នុងភូមិ​កណ្តាល​ សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​។​

DSC00175

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ម្ចាស់​លក់​មីឆា​នេះ​មានឈ្មោះ​ ទូច​ សំភាស់​ អាយុ​២៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ផ្សា​រលើ​ សង្កាត់​ផ្សារឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​។​

​ម្ចាស់​អ្នកលក់​មីឆា​បាន​ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ខ្លួន​បាន​យក​ធុង​ហ្គា​ស់​ដែល​អស់​ យក​ទៅ​ដូរ​ធុង​ហ្គា​ស​ថ្មី​ រួច​បាន​ដាក់​ប្រើ​តាំងពី​ល្ងាច​មក​ម្ល៉េះ​ ស្រាប់តែ​ នៅ​វេលា​ម៉ោង​ជិត​១០​យប់​ហើយ​នោះ​មាន​ ភ្ញៀវ​២​នាក់​មក​ទិញ​មីឆា​ ហើយ​ខ្លួន​បាន​បើក​ហ្គា​ស​ឆា​ដូច​រាល់ដង​ ពេល​ដែល​បើក​ហ្គា​ស់​ភ្លាម​ស្រាប់តែ​ដាច់​ក្បាល​បើក​បិទ​ហ្គា​ស់​ បណ្តាល​អោយ​ឆាបឆេះ​ជា​អណ្តាតភ្លើង​តែ​ម្តង​ ចំណែកឯ​ភ្ញៀវ​ដែល​អង្គុយ​ចាំ​ហូប​មីឆា​បាន​រត់​អស់​ ភ្លាមៗ​នោះ​ បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ មក​ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ ហើយ​បាន​ពន្លត់​រលត់​អស់ទាំង​ស្រុង​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ករណី​នេះ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ធ្ងន់​នោះ​ទេ​ គ្រាន់​របួស​ម្ចាស់​លក់​មីឆា​តែ​ប៉ុណ្ណោះ​ ចំណែកឯ​ការ​ខូចខាត​គឺ​ឆេះ​រទេះ​មីឆា​ សម្ភារៈ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​ ៕ ច​ន្ថា​

DSC00181


ចែករំលែក៖