ព័ត៌មានទាន់ហេតុការណ៍៖

អា​មេ​រិ​ក​ រុ​ស្ស៊ី​យល់ព្រម​គ្នា​ជួយ​ជំរុញ​​ដើម្បី​ឲ្យ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​

ចែករំលែក៖

us-secretary-of-state

​សហរដ្ឋអាមេរិក​ និង​រុ​ស្ស៊ី​បាន​យល់ព្រម​ជួយ​ជំរុញ​គ្នា​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឈាន​ដល់​បញ្ចប់​សង្គ្រាមស៊ីវិល​ នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ដោយ​ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ពិភាក្សា​គ្នា​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​នៅ​ទីក្រុង​ញូ​វ​យ៉​ក​ ស្តី​អំពី​វិបត្តិ​អន្តរជាតិ​មួយ​នេះ​ ។​

​បន្ទាប់​ពី​ការ​ជួប​គ្នា​រយៈពេល​៣​ម៉ោង​នៅ​ក្នុង​ទីក្រុង​មូ​ស្គូ​ ប្រទេស​រុ​ស្ស៊ី​ រវាង​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ នឹង​លោក​ច​ន​ ឃើ​រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​នោះ​ ភាគី​ទាំង​ពី​បាន​ព្រមព្រៀង​គ្នា​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា​បន្ថែម​ទៀត​ទាក់ទង​បញ្ហា​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ​ ភាគ​ទាំង​ពីរ​ នៅ​មិន​ទាន់​ចុះសម្រុង​គ្នា​ នៅឡើយ​ជុំវិញ​ជោគវាសនា​របស់​ប្រធានាធិបតី​ស៊ី​រី​ លោក​បា​សា​ អាល់​អាសា​ដ​ ។​

​ការ​ជួប​គ្នា​បន្ទាន់​រវាង​អា​មេ​រិ​ក​ នឹង​រុ​ស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​ ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​កន្លង​មកនេះ​ ត្រូវ​ក្រុម​អ្នក​សង្កេតការណ៍​លើក​ឡើង​ថា​ សង្ស័យ​ពាក់ព័ន្ធ​ករណី​ដែល​កងកម្លាំង​ទាហាន​ដែនអាកាស​រុ​ស្ស៊ី​បាន​វាយប្រហារ​ពីលើ​ដែនអាកាស​បណ្តាល​ឲ្យ​ស្លាប់​ពលរដ្ឋ​ស៊ី​វិល​ស៊ី​រី​យ៉ាងតិច​៣៤​នាក់​នោះ​ហើយ​ ។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុ​ស្ស៊ី​ លោក​ សឺ​ហ្គេ​យ៍​ ឡៅ​រ៉ូ​វ​ (Sergei​ Lavrov)​ បាន​ថ្លែង​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ បន្ទាប់​ពី​ជំនួប​ខាងលើ​នេះ​ថា​ យើង​គាំទ្រ​គំនិត​ដែល​មាន​លក្ខណៈ​សមរម្យ​គឺ​ការ​ចូលរួម​ប្រជុំ​នៅ​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក​ទាក់ទង​បញ្ហា​ស៊ី​រី​នា​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដែល​ជា​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​នោះ​ ។​ ជំនួប​ពិភាក្សា​ខាង​មុខ​នៅ​ទីក្រុង​ញូ​វ​យ៉​ក​នោះ​ ផ្តោត​ទៅ​លើ​បញ្ហា​ប្រឆាំង​ភេរវកម្ម​ និង​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន​ផង​ដែរ​ ។​

​លោក​ ឡៅ​រ៉ូ​វ​ និង​លោក​ ឃើ​រី​ បាន​ថ្លែង​ថា​ ការ​ពិភាក្សា​នៅ​ទីក្រុង​ញូ​វ​យ៉​ក​នេះ​អាច​នាំ​ឲ្យ​មាន​ដំណោះស្រាយ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ហើយ​ក៏​ជា​ទិស​ដៅ​ក្នុង​ដំណើរការ​ស្វែងរក​កិច្ចព្រមព្រៀង​ឈប់​បាញ់​ និង​បង្កើត​ឲ្យ​មានការ​ពិភាក្សា​ដោយ​ផ្ទាល់​រវាង​របប​រដ្ឋាភិបាល​លោក​អាល់​អាសា​ដ​ នឹង​ក្រុមប្រឆាំង​ក្នុង​ប្រទេស​ស៊ី​រី​ ។​

​មន្ត្រី​ការទូត​ជាន់ខ្ពស់​អា​មេ​រិ​កបាន​ថ្លែង​ថា​ យើង​បាន​ពិភាក្សា​ថ្ងៃនេះ​គឺជា​អ្វី​ដែល​យើង​ចង់បាន​បំផុត​ ។​ ប្រភព​បញ្ជាក់​ថា​ យើង​មិន​អាច​កម្ចាត់​ក្រុម​ Daesh​ ដោយ​មិន​មានការ​ធ្វើ​ឲ្យ​ស្ថានការណ៍​តានតឹង​នៅ​ស៊ី​រី​ធូរស្បើយ​បាន​ឡើយ​ គឺ​ចាំបាច់​យើង​ត្រូវ​តែ​រក​កិច្ច​អន្តរាគមន៍​ដើម្បី​ឲ្យ​ស្ថានការណ៍​នៅ​ស៊ី​រី​បាន​ល្អ​ប្រសើរ​ផង​ដែរ​ ទើប​យើង​អាច​មានឱកាស​ទទួល​ជ័យជម្នះ​ទៅ​លើ​ក្រុម​ភេរវកម្ម​ ៕​


ចែករំលែក៖