ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថ​ក្រុង​បន្ត​ចាប់​មេខ្លោង​ជនជាតិ​ចិន​ដែល​បង្ខាំង​មនុស្ស​ខុសច្បាប់​បាន​ប្រុស​ម្នាក់​ ស្រី​ម្នាក់​

ចែករំលែក៖

dwe (1)

​ភ្នំពេញ​៖​ ជនសង្ស័យ​ដែល​ជា​ជនជាតិ​ចិន​ម្នាក់​ និង​ជា​មេខ្លោង​ចាប់ជំរិត​បង្ខាំង​មនុស្ស​ រួម​នឹង​នារី​ខ្មែរ​ម្នាក់​ត្រូវ​បាន​កងកម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្នុង​បុរី​ពិភព​ថ្មី​ ផ្ទះ​លេខ​២​ ផ្លូវ​លេខ​២​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

dwe

​ជនសង្ស័យ​មានឈ្មោះ​ Zhang​ Zhong​ Zheng​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជា​ជនជាតិ​ចិន​ និង​ជា​មេខ្លោង​ចាប់ជំរិត​ បង្ខាំង​មនុស្ស​ ទី​២​ ឈ្មោះ​ ម៉ី​ ដា​លី​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជា​ជនជាតិ​ខ្មែរ​ ត្រូវជា​សង្សារ​របស់​បុរស​សង្ស័យ​ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​ ។​

​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ជា​មេខ្លោង​ចាប់ជំរិត​ និង​បង្ខាំង​មនុស្ស​ ហើយ​ជនសង្ស័យ​ទាំង​២​នាក់​ជា​បក្ខពួក​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ខណ្ឌមានជ័យ​បាន​៥​នាក់​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​ ស​ ដា​រ៉ា​

dwe (2)


ចែករំលែក៖