ព័ត៌មានទាន់ហេតុការណ៍៖

បង់​ក្លា​ដែ​ស​សម្រេចចិត្ត​ចូលរួម​ជាមួយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ប្រឆាំង​ក្រុម​ភេរវកម្ម​

ចែករំលែក៖

CT-29052014b

​កាលពី​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ប្រទេស​បង់​ក្លា​ដែ​ស​ បាន​ប្រកាស​ចូលរួម​ជាមួយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​នៅ​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​ភេរវកម្ម​អិ​ស្លា​ម​ជ្រុលនិយម​ ។​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​បង់​ក្លា​ដែ​សបាន​ប្រកាស​ថា​ បង់​ក្លា​ដែ​សបាន​សម្រេចចិត្ត​ចូលរួម​សកម្មភាព​ជាមួយ​ប្រទេស​មូ​ស្លី​ម​ដទៃ​ផ្សេង​ទៀត​ក្រោម​ការ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដើម្បី​សកម្មភាព​ប្រឆាំង​ជាមួយ​ក្រុម​ភេរវកម្ម​ ។​

​ក្រសួងការបរទេស​បង់​ក្លា​ដែ​សបាន​បញ្ជាក់​ថា​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​ស្នើ​សុំ​ឲ្យ​បង់​ក្លា​ដែ​ស​ចូលរួម​ជា​សម្ពន្ធមិត្ត​ជាមួយ​ប្រទេស​មូ​ស្លី​ម​ដទៃ​ផ្សេង​ទៀត​ដើម្បី​ប្រឆាំង​ក្រុម​ភេរវកម្ម​អិ​ស្លា​ម​ជ្រុលនិយម​ ។​ ហេតុ​ដូច្នេះ​ហើយ​ ដោយសារ​នយោបាយ​បង់​ក្លា​ដែ​ស​ អស់​ការ​អត់ធ្មត់​ទៅ​លើ​ក្រុម​ភេរវ​ករ​នោះ​ ទើប​នៅ​ពេល​នេះ​ សម្រេចចិត្ត​ចូលរួម​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ដែល​កាន់សាសនា​មូ​ស្លី​ម​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដើម្បី​សកម្មភាព​ប្រឆាំង​ក្រុម​ជ្រុលនិយម​ ។​

​ភារកិច្ច​នៅ​ក្នុង​ការ​ចូលរួម​ជា​សម្ពន្ធមិត្ត​នេះ​គឺ​ផ្តល់​ជំនួយ​ដូច​ជា​សម្ភារ​ ព័ត៌មាន​ និង​ទិន្នន័យ​។​ល​។​ និង​។​ល​។​ ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ និង​ការ​សម្រុះសម្រួល​ផង​ដែរ​ដើម្បី​ប្រឆាំង​ជាមួយ​ក្រុម​ឧទ្ទាម​ ។​

​សូម​បញ្ជាក់​ថា​ កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ បង់​ក្លា​ដែ​សបាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់​ ដោយសារ​តែ​ ការ​វាយប្រហារ​ភេរវកម្ម​នៅ​ទីតាំង​ព្រះ​វិហារ​សាសនា​អិ​ស្លា​ម​មួយ​កន្លែង​ ខណៈ​ដែល​មនុស្ស​ម្នា​កំពុង​កកកុញ​រៀបចំ​ពិធីបុណ្យ​បួងសួង​នោះ​បណ្តាល​ឲ្យ​ស្លាប់​ និង​រង​របួស​មនុស្ស​ជា​ច្រើន​នាក់​ ។​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ជ្រុលនិយម​ IS​ បាន​ប្រកាស​ទទួលស្គាល់​ថា​ ការ​វាយប្រហារ​នៅ​បង់​ក្លា​ដែ​ស​នោះ​ ជា​ទ​ង្វើ​របស់​ក្រុម​ខ្លួន​ ។​ ដោយ​មូលហេតុ​នេះ​ទើប​បង់​ក្លា​ដែ​ស​សម្រេច​ចូលរួម​ជាមួយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ភេរវកម្ម​នៅ​ពេល​នេះ​ជាមួយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ៕​


ចែករំលែក៖