ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ​វ័យក្មេង​៤​នាក់​ឡើង​ប្រកួត​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​១​ ពានរង្វាន់​ទី​ហ្វី​

ចែករំលែក៖

​ភ្នំពេញ​៖​ សម្រាប់​ការ​ប្រកួត​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ វគ្គ​ទី​២​ដែល​មាន​សមាសភាព​កីឡាករ​ ៣២​នាក់​ មក​ពី​តាម​បណ្តា​ក្លិប​នានា​ ទូ​ទាំង​ប្រទេស​កម្ពុជា​ តម្រូវ​លើ​កីឡាករ​វ័យក្មេង​៤​នាក់​ គឺ​ទី​១-​ កីឡាករ​ គួ​ន​ ប៊ុ​ន​ហ៊ី​ម​ មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ ជួប​ជាមួយ​ ចាត​ ស៊ី​ចាន់​ មក​ពី​ក្លិប​អប់រំ​កាយ​និង​កីឡា​ខេត្តឧត្តរមានជ័យ​រីឯ​កីឡាករ​ ឯម​ សា​រ៉ា​ក់​ មក​ពី​ក្លិប​ឫ​ទ្ធី​ពោធិ៍​សែន​ជ័យ​ត្រូវ​ ប្រកួត​ជាមួយ​ សេន​ កុសល​ មក​ពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង​ ដើម្បី​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ពានរង្វាន់​ TIFFY​ SUPER​ FIGHT​ វគ្គ​២​ ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរ​ទស្ស​ប៉ុស្តិ៍​លេខ​ ៥​ អា​រី​ណា​ ចាប់ពី​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃអាទិត្យ​ ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​អ្នក​ប្រដាល់​វ័យក្មេង​របស់​កម្ពុជា​ទាំង​៤​នាក់​នេះ​ពួក​គេ​មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​កន្លង​ទៅ​ ហើយ​កីឡាករ​ ដែល​គេ​ស្គាល់​ថា​ ជា​កីឡាករ​ថ្មី​ជាងគេ​នោះ​គឺ​ សេន​ កុសល​ របស់​ ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង​ ។​ ការ​ប្រកួត​នេះ​បាន​ចែក​ចេញ​ ៤​ ដំណាក់កាល​នេះ​បើ​តាម​រូបមន្ត​ប្រកួត​គឺ​ដំណាក់​ទី​១-​ជា​ការ​ប្រកួត​ជម្រុះ​ក្នុង​ចំណោម​៣២​នាក់​ប្រកួត​ជម្រុះ​ទុក​១៦​នាក់​ ហើយ​ការ​ប្រកួត​មាន​តែ​៣​ទឹក​ប៉ុណ្ណោះ​ ក្នុង​មួយ​ទឹក​មាន​៣​នាទី​ សម្រាក​២​នាទី​ ។​ រីឯ​តម្លៃ​ខ្លួន​ក្នុង​ដំណាក់កាល​ទី​១​អ្នក​វាយ​ឈ្នះ​ទទួល​បាន​ថវិកា​ ចំនួន​១៥០​ដុល្លារ​ ចាញ់​១០០​ដុល្លារ​ ។​

​ដំណាក់កាល​ទី​២​ វគ្គ​សម្រាំង​យក​កីឡាករ​ជើង​ខ្លាំង​៨​នាក់​ក្នុង​ចំណោម​អ្នក​ប្រដាល់​១៦​នាក់​ ដែល​មាន​រូបមន្ត​ប្រកួត​ដូច​ដំណាក់កាល​ទី​១​ដែរ​ អ្នក​ដែល​ចាញ់​ធ្លាក់​ អ្នក​វាយ​ឈ្នះ​ត្រូវ​ឈរ​ចាំ​ ហើយ​ការ​ប្រកួត​មាន​ត្រឹម​៣​ទឹក​ដដែល​ក្នុង​ ១​ទឹក​មាន​៣​នាទី​ប៉ុន្តែ​តម្លៃ​ខ្លួន​ឡើង​ខ្ពស់​ជាង​ ដំណាក់កាល​ទី​១​បន្តិច​ គឺ​កីឡាករ​ដែល​ឈ្នះ​ទទួល​បាន​ថវិកា​ចំនួន​ ២០០​ដុល្លារ​ អ្នក​ចាញ់​ទទួល​បាន​ថវិកា​ចំនួន​១៥០​ដុល្លារ​។​

​សម្រាប់​ ដំណាក់កាល​ទី​៣​ ដែល​ជា​ការ​ប្រកួត​សម្រាំង​វគ្គ​៨​នាក់​ចុង​ក្រោយ​ដើម្បី​ឆ្លង​ទៅ​ ការ​ប្រកួត​ វគ្គ​ពាក់កណ្តាល​ផ្តាច់​ គឺ​ជម្រុះ​កីឡាករ​៤​ចេញ​បន្ត​ទៀត​ដោយ​ តែ​ទុក​៤​នាក់​ប៉ុណ្ណោះ​ទៅ​ប្រកួត​នៅ​ ដំណាក់កាល​ទី​៤​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​ ផ្ដាច់ព្រ័ត្រ​ ហើយ​ការ​ប្រកួត​ក៏​នៅ​បន្ត​ដំណាក់កាល​ខាង​ លើ​ដដែល​ គឹ​ប្រកួត​៣​ទឹក​ក្នុង​១​ទឹក​មាន​៣​នាទី​ សម្រាក​២​នាទី​ ។​ ដំណាក់កាល​ទី​៣​វគ្គ​៨​នាក់​មាន​តម្លៃ​ខ្លួន​រហូត​ដល់​២៥០​ដុល្លារ​សម្រាប់​អ្នក​ឈ្នះ​ រីឯ​អ្នក​ចាញ់​ទទួល​បាន​ថវិកា​ចំនួន​២០០​ដុល្លារ​។​

​ចំណែក​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ អ្នក​ឈ្នះ​បាន​ទទួល​បាន​ថវិកា​ចំនួន​៣០០​ដុល្លារ​ អ្នក​ចាញ់​ទទួល​បាន​ថវិកា​ចំនួន​២៥០​ដុល្លារ​ ហើយ​ វគ្គ​ផ្ដាច់ព្រ័ត្រ​ ម្ចាស់​ជ័យ​លា​ភី​លេខ​១​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​ ៤​ពាន់​ដុល្លារ​ អម​ដោយ​ពានរង្វាន់​១​ ចំណាត់ថ្នាក់​លេខ​២​ ទទួល​បាន​ថវិកា​ចំនួន​២​ពាន់​ដុល្លារ​ ចំណាត់​ ថ្នាក់​លេខ​៣​ទទួល​បាន​ថវិកា​ចំនួន​៧៥០​ដុល្លារ​និង​ចំណាត់ថ្នាក់​លេខ​៤​ ទទួល​បាន​ថវិកា​ចំនួន​៥០០​ ដុល្លារ​ ៕​ សារី​ម​

សកម្មភាព ប្រកីឡាជើងឯក FIFFY SUPER FIGHTរដូវកាលទី១ (1)

សកម្មភាព ប្រកីឡាជើងឯក FIFFY SUPER FIGHTរដូវកាលទី១


ចែករំលែក៖