ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​ប្រុស​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួន​ បន្ទាប់​ពី​ទទួល​ដំណឹង​ថា​សង្សារ​របស់​ខ្លួន​ស្លាប់​ដោយសារ​ចង​.​ក​

ចែករំលែក៖

20151215221514 (1)

​ខេត្តកណ្តាលៈ​ ក្មេង​ប្រុស​វ័យ​១៧​ឆ្នាំ​ម្នាក់​បាន​សម្រេចចិត្ត​ចង​.​ក​បញ្ចប់ជីវិត​នៅ​លើ​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​លោកតា​អាចារ្យ​ប្រកាស​តាម​មេក្រូ​ថា​ សង្សារ​របស់​ខ្លួន​បាន​ស្លាប់​ដោយសារ​ចង​.​ក​ធ្វើ​អត្តឃាត​ កាលពី​វេលា​យប់​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​សាកសព​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​ស្ត្រី​ជា​ម្តាយ​ដើរ​បេះ​បន្លែ​ប្រទះ​ឃើញ​ចង​.​ក​ ស្លាប់​នៅ​លើ​ដើម​ស្វាយ​ក្នុង​ចម្ការ​ខាងក្រោយ​ផ្ទះ​ប្រមាណ​១០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ព្រែក​អំបិល​ ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែល​អំបិល​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ សុខា​ សុ​លី​ម​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ជា​សិស្ស​រៀន​ថ្នាក់​ទី​១០F​ នៃ​វិទ្យាល័យ​ ហ៊ុន​ សែន​ ព្រែក​អំបិល​ មាន​ឪពុក​ឈ្មោះ​ មាន​ សុខា​ អាយុ​៤៨​ឆ្នាំ​ មុខរបរ​ ជា​ជាង​ជួសជុល​នាឡិកា​ ម្តាយ​ឈ្មោះ​ ដុ​ង​ ទូច​ អាយុ​៤៦​ឆ្នាំ​ មុខរបរ​ ជា​កសិករ​ មានកូន​៤-​ស្រី​២​នាក់​ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​-​ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ក្មេង​ស្រី​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​អះអាង​ថា​ ជាស​ង្សា​ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​នេះ​មានឈ្មោះ​ ហាន​ គី​ម​ឆេ​ង​ អាយុ​១៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ជា​សិស្ស​រៀន​ថ្នាក់​ទី​១០F​ នៃ​វិទ្យាល័យ​ ហ៊ុន​ សែន​ ព្រែក​អំបិល​ មាន​ឪពុក​ឈ្មោះ​ យឿ​ន​ ហាន​ អាយុ​៤៦​ឆ្នាំ​ មុខរបរ​កសិករ​ ម្តាយ​ឈ្មោះ​ សុខ​ ស្រី​ អាយុ​៤៥​ឆ្នាំ​ មុខរបរ​ ជា​កសិករ​ មានកូន​២​នាក់​ស្រី​១​នាក់​ ក្មេង​ស្រី​រង​គ្រោះជា​កូនពៅ​ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​-​ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង​ ។​

​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​អំបិល​បាន​បញ្ជាក់​ថា​ ក្មេង​ស្រី​ខាងលើ​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ចង​.​ក​ ស្លាប់​នៅ​ក្បែរ​កាំជណ្តើ​ផ្ទះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១១​យប់​ ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ ក្រោយមក​ក្រុម​គ្រួសារ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ បន្ទាប់​ពី​ពិនិត្យ​សាកសព​មិន​មាន​ជាប់​ពាក់ព័ន្ធ​ករណី​អ្វី​ផ្សេង​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សាកសព​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ លុះដល់​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹក​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ លោកតា​អាចារ្យ​បាន​ប្រកាស់​តាម​រយៈ​មេក្រូ​ ពី​ដំណឹង​មរណភាព​របស់​ក្មេង​ស្រី​រង​គ្រោះ​ ។​

​ដំណឹង​នេះ​បានដឹង​ដល់​ក្មេង​ប្រុស​រង​គ្រោះ​ដែល​រៀន​ថ្នាក់​ និង​ មាន​លំនៅ​ដ្ឋា​ន​ក្នុងភូមិ​ជាមួយ​គ្នា​ ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ សុខា​ សុ​លី​ម​ បាន​ស្រែកយំ​នៅ​លើ​ផ្ទះ​មិត្ត​ភ័​ក្រ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ។​ រំពេច​នោះ​មិត្ត​ភ័​ក្រ​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ សុវណ្ណ​ បាន​ព្យាយាម​សួរនាំ​ក្មេង​ប្រុស​រង​គ្រោះ​ដែរ​ តែ​សួរនាំ​មិន​ចេញ​សោះ​ ពោល​គឺ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ត្រឹមតែ​ប្រាប់​មិត្ត​ភ័​ក្រ​ថា​ “​ឲ្យ​អញ​គិត​ម៉េច​ទៅៗ​ៗ​ៗ​..?”​ ។​ ក្រោយ​ពី​និយាយ​ចប់​ក្មេង​ប្រុស​រង​គ្រោះ​បាន​ដើរ​ចុះពីលើផ្ទះ​មិត្ត​ភ័​ក្រ​ឈ្មោះ​ សុវណ្ណ​ ដោយ​ប្រាប់​ថា​ ចុះ​ទៅ​ងូតទឹក​ ។​ លុះ​បាន​រយៈ​ពែ​ល​ប្រមាណ​មួយ​ម៉ោង​ក្រោយមក​ទើប​ស្ត្រី​ជា​ម្តាយ​ប្រទះ​ឃើញ​ក្មេង​ប្រុស​រង​គ្រោះ​ចង​.​ក​ ស្លាប់​នៅ​លើ​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​និយាយ​តៗ​ៗ​គ្នា​ថា​ ក្មេង​ប្រុស​ឈ្មោះ​ សុខា​ សុ​លី​ម​ និង​ក្មេង​ស្រី​ឈ្មោះ​ ហាន​ គី​ម​ឆេ​ង​ ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​គ្នា​ ទើប​បានជា​ក្មេង​ប្រុស​ឈ្មោះ​ សុខា​ សុ​លី​ម​ ចង​.​ក​ធ្វើ​អត្តឃាត​ គ្រា​ដែល​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​លោកតា​អាចារ្យ​ប្រកាស់​តាម​មេក្រូ​ថាស​ង្សា​របស់​ខ្លួន​បាន​ស្លាប់​ដោយសារ​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ ។​ ពាក់ព័ន្ធ​ការ​លើក​ឡើង​ថា​ ក្មេង​ប្រុស​-​ស្រី​ទាំង​២​នាក់​ដែល​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នេះ​ជាស​ង្សា​និង​គ្នា​ គ្មាន​ប្រភព​ច្បាស់ការ​ណា​ចេញ​មុខ​អះអាង​នោះ​ទេ​ ។​

​សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ស្រុក​ស្អាង​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នគរវត្ត​តាម​ទូរស័ព្ទ​ថា​ ក្រុម​គ្រួសារ​មិន​បានដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ហាន​ គី​ម​ឆេ​ង​ ធ្វើ​អត្តឃាត​ចង​.​ក​នោះ​ទេ​ ហើយ​ក៏​មិន​បានដឹង​ថា​ ក្មេង​ស្រី​រង​គ្រោះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ សុខា​ សុ​លី​ម​ ដែរ​ ។​ ដោយឡែក​ក្រុម​គ្រួសារ​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ សុខា​ សុ​លី​ម​ ក៏​មិន​បានដឹង​ថា​ ក្មេង​ប្រុស​រង​គ្រោះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ហាន​ គី​ម​ឆេ​ង​ ដែរ​ ។​ សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ទោះបីជា​សមត្ថកិច្ច​ជំនាញ​ខិតខំ​ស្រាវជ្រាវ​ និង​សាកសួរ​មិត្ត​ភ័​ក្រ​ គ្រូ​បន្ទុក​ថ្នាក់​ ក្មេង​រង​គ្រោះ​ទាំង​២​នាក់​យ៉ាងណា​ក្តី​ក៏​នៅ​តែ​មិន​មាន​ពន្លឺ​ពាក់ព័ន្ធ​និង​ស្នេហា​រវាង​ក្មេង​ទាំង​២​នាក់​នេះ​ដែរ​ ។​ បច្ចុប្បន្ន​សាកសព​ក្មេង​ទាំង​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​រៀងៗ​ខ្លួន​ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ស្អាង​ជ័យ​


ចែករំលែក៖