ព័ត៌មានទាន់ហេតុការណ៍៖

លោក​អភិបាល​ខណ្ឌដង្កោ​ សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ និង​ពិនិត្យ​មើលផ្លូវ​ នៅ​ក្នុងភូមិ​បុរី​កម្មករ​ សង្កាត់​ជើងឯក​

ចែករំលែក៖

​ភ្នំពេញ​៖​ ព្រឹក​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ បាន​ដឹកនាំ​មន្ត្រីរាជការ​សាលា​ខណ្ឌ​ និង​សង្កាត់​ចុះ​សួរសុខទុក្ខ​ ប្រជាពលរដ្ឋ​ និង​ពិនិត្យ​មើលផ្លូវ​ បេតុង​ និង​លូ​ ស្ថិត​ក្នុងភូមិ​បុរី​កម្មករ​ សង្កាត់​ជើងឯក​។​

image2

​លោក​អភិបាល​ខណ្ឌ​ក្នុង​ឱកាស​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ បាន​ធ្វើការ​សាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ ភូមិ​បុរី​កម្មករ​ ដែល​ជា​អ្នក​ទទួលផល​ដោយ​ផ្ទាល់​ និង​ប្រើប្រាស់​ផ្លូវ​០១​ខ្សែ​នេះ​ប្រចាំ​ថ្ងៃ​ ដែល​ផ្លូវ​ថ្មី​ ០១​ខ្សែ​នេះ​ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ ប្រកប​របរ​ចិញ្ចឹមជីវិត​ មិន​ប៉ះពាល់​ដល់​សុខភាព​ និង​មាន​ផា​សុខភាព​ក្នុង​ការ​រស់នៅ​ យ៉ាងណា​ម៉ិ​ញ​ លោក​អភិបាល​ ក៏​បាន​ផ្តាំផ្ញើរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​រួម​គ្នា​ថែរក្សា​ផ្លូវ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​ និង​បាន​យូរអង្វែង​ ដើម្បី​ប្រើប្រាស់​។​ លោក​អភិបាល​ក៏​បាន​ផ្តាំផ្ញើរ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក​សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ពីរ​តែង​បាន​គិតគូរ​ពី​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​មូលដ្ឋាន​។​ លោក​អភិបាល​ក៏​បាន​លើក​ឡើង​អំពី​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​ មាន​ផ្លូវ​ មាន​ស្ពាន​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​វិស័យ​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

image1

​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ការ​អបអរ​សារ​ទរ​ និង​គាំទ្រ​ ព្រមទាំង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ដែល​តែងតែបាន​គិតគូរ​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាក់ស្តែង​ផ្លូវ​បេតុង​ថ្មី​ ដែល​ជា​សមិទ្ធផល​ដែល​គាត់​ទទួល​បាន​នា​ពេល​នេះ​ដែល​កន្លង​មក​ផ្លូវ​នេះ​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ ជា​ពិសេស​ការ​ប្រកប​រប​ចិញ្ចឹមជីវិត​របស់​ពួក​គាត់​ និង​ទៅ​ធ្វើបុណ្យ​ទាន​ទៀត​ផង​ ព្រោះ​ផ្លូវ​នេះ​ជា​ផ្លូវ​សំខាន់​ភ្ជាប់​ទៅ​វត្ត​ព្រះបាទ​ជាន់​ឯក​។​

​គួរ​បញ្ជា​ក់ថាៈ​ ផ្លូវ​បេតុង​០១​ខ្សែ​នេះ​ ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ ប្រវែង​ ៥២៥​ម៉ែត្រ​ ទទឹង​០៥​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​បុរី​កម្មករ​ ស្ថិត​ក្ន​ង​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខណ្ឌ​ ឆ្នាំ​២០១៥​ និង​លូ​ ដែល​មានមុខ​កាត់​ ០,៦​ម៉ែត្រ​ តាម​បណ្តោយ​ផ្លូវ​បេតុង​ បាន​ស្ថាបនា​រួច​នា​ពេល​ថ្មីៗ​នេះ​ ៕​ ភា​រ៉ា​ ដង្កោ​

image3


ចែករំលែក៖