ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ​ ស្ទាក់​ចាប់​បាន​មុន​ពល​លួច​កាច់ក​ម៉ូតូ​ពី​បុរស​ម្នាក់​បាន​សម្រេច​

ចែករំលែក៖

image3

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​០៩​និង​១០​នាទី​ មាន​ជនសង្ស័យ​ពីរ​នាក់​ បាន​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​ ប្រជាពលរដ្ឋ​ដែល​ទុក​ចោល​នៅ​លើ​ភ្លឺស្រែ​ ដែល​កើតឡើង​នៅ​ ភូមិ​ស្ពានថ្ម​ សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​ បាន​សម្រេច​ហើយ​ ក៏​ព្យាយាម​ជិះ​គេចខ្លួន​តាម​បណ្ដោយ​ផ្លូវ​២១៧​ ពី​ត្បួ​ង​ទៅ​ជើង​ ។​

image2

​ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ពី​ជន​រង​គ្រោះ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ ភ្លាមៗ​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ ជឹ​ម​ ស៊ី​ថា​ បាន​ឡោម​ព័ន្ធ​ គ្រប់​ជ្រក​ល្ហក​ រហូត​ចាប់​បាន​ម្នាក់​នៅ​ចំណុច​មុខ​អធិការ​ខណ្ឌដង្កោ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។​

​លោក​ ជឹ​ម​ ស៊ី​ថា​ អធិការ​ខណ្ឌដង្កោ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ បក្ខពួក​ជនសង្ស័យ​មាន​គ្នា​ចំនួន​ ០២​នាក់​ ហើយ​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​ កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ ដើម្បី​យក​មក​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់​ ។​

image1

​ដោយឡែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ភ្លាមៗ​មានឈ្មោះ​ធិ​ល​ ធី​ ភេទ​ប្រុស​ អាយុ​២៧​ រស់នៅ​ភូមិ​ដី​ថ្មី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ។​

​រីឯ​ជន​រង​គ្រោះ​មាន​ ឈ្មោះ​ ទូច​ ណា​រ៉ា​ អាយុ​៣៨​ ឆ្នាំ​ ភេទ​ប្រុស​ ស្នាក់​នៅ​ភូមិ​ស្ពានថ្ម​ សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ​ និង​ម៉ូតូ​របស់​គាត់​ម៉ាក​ហង់​ដា​ឌ្រី​ម​ សេរី​២០១៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1DH.2002​។​

​លោក​ ជឹ​ម​ ស៊ី​ថា​ អធិការ​នគរបាល​ខណ្ឌដង្កោ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​រួច​ហើយ​កម្លាំង​របស់​យើង​បាន​បន្ត​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​បក្ខពួក​រត់​គេ​ខ្លូ​ន​នោះ​បាន​ម្នាក់​ទៀត​ដែល​មានឈ្មោះ​ស៊ង​ កាំ​ង​ ភេទ​ប្រុស​ អាយុ​៣៧​ ស្នាក់​នៅផ្ទះ​ជួល​ ក្នុងភូមិ​ម័​ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ និង​ម៉ូតូ​របស់​ជនសង្ស័យ​ម៉ាក​ហង់​ដា​ឌ្រី​ម​ សេរី​២០០៩​ បិត​ស្កុ​ត​ខ្មៅ​ ពាក់​ស្លាក​លេខ​ព្រៃវែង​1D.5341​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគ​បាល​ខណ្ឌដង្កោ​កំពុង​កសាង​សា​ណុំ​រឿង​ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ ៕​ ភា​រ៉ា​ ដង្កោ​

image4


ចែករំលែក៖