ព័ត៌មានទាន់ហេតុការណ៍៖

​លោក​ ហុង​ វិ​ណុ​ល​ ដឹកនាំ​កម្លាំង​ជំនាញ​ប្រជុំ​ត្រួតពិនិត្យ​និង​វាយតម្លៃ​សភាពការណ៍​បទល្មើស

ចែករំលែក៖

​ខេត្តកណ្តាល​៖​ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ នា​ព្រឹក​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ លោក​ឧត្តមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទទួល​បន្ទុក​ព័ត៌មាន​ សន្តិសុខ​ និង​បង្ក្រាប​បទល្មើស​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ប្រជុំ​ត្រួតពិនិត្យ​ការងារ​ជំនាញ​ និង​វាយតម្លៃ​អំពី​សភាពការណ៍​បទល្មើស​ឧក្រិដ្ឋ​បាន​កើត​ឡើងជា​បន្តបន្ទាប់​ និង​ដើម្បី​ដាក់​ផែនការ​ឲ្យ​កម្លាំង​ជំនាញ​ខិតខំ​យកចិត្តទុកដាក់​បំពេញ​តួនាទី​ ភារកិច្ច​ក្តាប់​យក​ព័ត៌មាន​ឲ្យ​ជុំ​ដើម្បី​ឈាន​ដល់​ការ​បង្ក្រាប​បទល្មើស​ ។​

​គួរ​រំលឹក​ថា​ កន្លង​មក​បទល្មើស​តែងតែបាន​កើតឡើង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ក្នុង​នោះ​ការ​បង្ក្រាប​នៅ​មាន​កម្រិត​ មិន​ទាន់​បាន​ឆ្លើយ​តប​នៅឡើយ​ ទើប​នៅ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បើក​សិក្ខាសាលា​មួយ​ដោយ​មានការ​ចូលរួម​ពី​បណ្តា​មន្ត្រី​កម្លាំង​ជំនាញ​មក​ពី​២៥​រាជធានី​-​ខេត្ត​និង​ជំនាញ​ពាក់ព័ន្ធ​ ដើម្បី​ជា​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​រក​អោយ​ឃើញ​ចំណុច​ប្រឈម​នឹង​គន្លឹះ​ល្អៗ​ ដាក់​ចេញ​ជា​ផែនការ​លើ​ផែនការ​ ស្រាវជ្រាវ​បង្ការ​ និង​បង្ក្រាប​បទល្មើស​ អោយ​មាន​ប្រសិទ្ធភាព​។​

​នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ លោក​ឧត្តមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ ក៏​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ប្រជុំ​ត្រួតពិនិត្យ​នៅ​ខេត្ត​កំពក​ នឹង​ដាក់​ចេញ​ជា​ផែនការ​ដើម្បី​អនុវត្ត​ដោយ​យ​មានការ​ឯកភាព​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ ដើម្បី​ឲ្យ​កម្លាំង​យក​ទៅ​អនុវត្ត​លើ​ផែនការ​ក្តាប់​យក​ព័ត៌មាន​ ស្រាវជ្រាវ​ បង្ការ​ និង​បង្ក្រាប​បទល្មើស​ ។​

​នៅ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ លោក​ ឧត្តមសេនីយ៍​ ហុង​ វិ​ណុ​ល​ បន្ត​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ខេត្តកំពត​ម្តងទៀត​ធ្វើការ​ផ្សព្វផ្សាយ​ផែនការ​ពង្រឹង​សន្តិសុខ​ បង្ការ​ បង្ក្រាប​បទល្មើស​បាន​ដល់​កម្លាំង​ជំនាញ​យក​ទៅ​អនុវត​តាម​អង្គភាព​ដល់​មូលដ្ឋាន​។​

​បញ្ហា​សន្តិសុខ​ សុវត្ថិភាព​ក្នុង​សង្គម​ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​បំផុត​ដើម្បី​ធានា​ឲ្យ​បាន​ជូន​នូវ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ អ្នក​វិនិយោគទុន​ ភ្ញៀវ​ទេសចរណ៍​បរទេស​ អង្គការ​ មន្ត្រី​ការទូត​នានា​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ តែង​មាន​ប្រសាសន៍​ថា​ ចោរ​ជាស​ត្រូវ​របស់​សមត្ថកិច្ច​យើង​ទាំងអស់​គ្នា​ ដែល​ត្រូវ​បង្ក្រាប​ មិនមែន​សំដៅ​ទៅ​លើ​សមត្ថកិច្ច​ណាមួយ​នោះ​ទេ​ សំខាន់​សមត្ថកិច្ច​សហការ​គ្នា​ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដើម្បី​ផ្តល​ពី​ព័ត៌មាន​ អត្តសញ្ញាណ​ជនល្មើស​ដើម្បី​ឈាន​ដល់​ការ​បង្ក្រាប​ ស្រប​តាម​គោលនយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ ៕

abc

abc (4)

abc (2)

abc (1)

abc (3)


ចែករំលែក៖