ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមនៅក្នុង សម័យប្រជុំពេញអង្គរបស់រដ្ឋសភាលើកទី៥ នីតិកាលទី៥ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់​ពី​បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​លើក​ទី​៣​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ព្រឹក​មិ​ញ​ប​នេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​ សម័យប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​លើក​ទី​៥​ នីតិកាល​ទី​៥​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​។​

​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ រដ្ឋសភា​ជាតិ​ បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​សេចក្តីព្រាងច្បាប់​ចំនួន​បី​ ដោយ​សំឡេង​១០១​ លើ​១០១​ ដែល​មាន​តំណាងរាស្ត្រ​មក​ពី​គណបក្សកាន់អំណាច​ចំនួន​ ៦៧​រូប​ និង​ តំណាងរាស្ត្រ​មក​ពី​បក្ស​សង្គ្រោះ​ជាតិ​ ចំនួន​៣៤​រូប​ ក្នុង​នោះ​ក៏​មាន​វត្តមាន​ ឯ​ឧ​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។​

​នេះ​សរ​បញ្ជាក់​អោយ​ឃើញ​ពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​តំណាងរាស្ត្រ​មក​ពី​គណបក្សកាន់អំណាច​ និង​ គណបក្សជំទាស់​បាន​ធ្វើការ​រួម​គ្នា​ដើម្បី​ពិនិត្យ​សម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​ដែល​មាន​សារៈ​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល​។​ សេចក្តីព្រាងច្បាប់​ចំនួន​៣​ ដែល​បាន​សម្រេច​អនុម័ត​មានៈ​

១-​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​សម្រាប់​ធ្វើ​វិសោធនកម្ម​ កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស​ ស្តី​ពី​ការ​បង្កើត​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ដើម្បី​ប​ញ្ជូ​ល​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ទៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​១​ក​ នៃ​កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស​។​

២-​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ ស្តី​ពី​ការ​បង្កើត​មជ្ឈមណ្ឌល​ជីវៈចម្រុះ​អាស៊ាន​ និង​

៣-​សេចក្តីព្រាងច្បាប់​ស្តី​ពី​ សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ តែងតែ​រីករាយ​ស្វាគមន៍​ជា​និច្ច​ចំពោះ​ការ​ចូលរួម​របស់​គណបក្សជំទាស់​ ដែល​នាំ​មក​នូវ​ស្ថេ​រ​ភាព​នយោបាយ​ សន្តិភាព​ និង​ការ​អភិវឌ្ឍ​ដល់​ប្រទេស​ជាតិ​ទាំងមូល​ ៕

1

10

9

8

6

4

3

2

12

5


ចែករំលែក៖