ព័ត៌មានទាន់ហេតុការណ៍៖

អា​មេ​រិ​ក​បិទទ្វារ​សាលារៀន​ជាង​១.០០០​ខ្នង​ដោយ​រង​ការ​គម្រាម​វាយ​ប្រ​ហរ​ភេរវកម្ម​

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​១៧​ ខែធ្នូ​ សាលារៀន​ ជាង​១.០០០​ខ្នង​នៅ​ក្នុង​ទីក្រុង​ឡូ​សអាន់​ ជឺ​ឡេ​សត្រូវ​បាន​បិទទ្វារ​ក្រោយ​ពី​មានការ​ គំរាមកំហែង​ពី​ក្រុម​ភេរវកម្ម​។​ នៅ​ ពេល​នេះ​ប៉ូលិស​កំពុង​តែ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដែល​បាន​គំរាម​ខាងលើ​ ។​

​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សាយ​ថា​ សិស្ស​នៅ​ទីក្រុង​ឡូ​សអាន់​ជឺ​ឡេ​សត្រូវ​ បាន​បញ្ជូន​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ចំណែក​ រថយន្ដក្រុង​ដឹក​សិស្ស​ត្រូវ​ចូល​ចត​នៅ​ កន្លែង​ដើម​វិញ​តាម​ការ​បញ្ជា​របស់​ប៉ូលិស​ ក្នុង​តំបន់​។​

​លោក​ Ramon​ Cortines​ នាយក​ សាលា​ឯកភាព​នៅ​រដ្ឋ​ឡូ​សអាន់​ជឺ​ឡេ​ស​LAUSD​ បានឱ្យ​ដឹង​ថា​ លោក​ទទួល​ បានការ​គំរាមកំហែង​ពី​ជន​មិន​ស្គាល់​ មុខ​ពី​គម្រោង​វាយប្រហារ​ភេរវកម្ម​ ប៉ុន្ដែ​ លោក​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ជុំវិញ​ការ​គំរាម​នោះ​ឡើយ​ ។​

​សាលា​ LAUSD​ ជា​សាលា​ឯកជន​ ធំ​បំផុត​ទី​២​នៅ​អា​មេ​រិ​កដោយ​មាន​សិស្ស​រហូត​ដល់​ទៅ​៦៤០​ពាន់​នាក់​រៀន​នៅ​ក្នុង​សាលា​ជាង​១​ពាន់​ខ្នង​។​ ការ​គំរាមកំហែង​ ដែល​អាច​ជឿ​បាន​មិនមែន​កើតឡើង​នៅ​ក្នុង​សាលា​តែ​មួយ​ឬ​ពីរ​បី​ខ្នង​ឡើយ​គឺ​បាន​ គំរាម​ទាំងអស់​ក្នុង​ពេល​តែ​មួយ​ ។​ ទាំង​ នោះ​ហើយ​យើង​ចាំបាច់​ត្រូវ​បើក​ការ​ ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​ចៀសវាង​ហេតុការណ៍​អាក្រក់​កើតឡើង​ ។​

​ប៉ូលិស​បាន​ស្នើ​ឱ្យ​បន្ដ​បិទទ្វារ​សាលា​ រៀន​រហូត​ដល់​ការ​ស្រាវជ្រាវ​បាន​បញ្ចប់​ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា​ ។​

​ការ​គំរាមកំហែង​ខាងលើ​បាន​កើត​ ឡើង​ក្រោយ​រយៈពេល​មិន​ដល់​មួយ​សបា្ដហ៍​ ក្រោយ​ពី​មានការ​បាញ់ប្រហារ​សម្លាប់​ មនុស្ស​១៤​នាក់​និង​រាប់​សិប​អ្នក​រង​របួស​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទី​សាលារៀន​ខាងលើ​។​ ទាំងនោះ​ហើយ​ទើប​បង្ក​ឱ្យ​មានការ​ព្រួយ​ បារម្ភ​កាន់តែ​ខ្លាំង​ឡើង​ពី​មន្ដ្រី​គ្រប់គ្រង​ នៅ​ក្នុង​តំបន់​ ៕​ ម៉ែ​វ​ សា​ធី​

_87226268_hi030589263-1

dwe


ចែករំលែក៖