ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់​ជន​ជាប់​ពាក់ព័ន្ធ​សារធាតុ​ញៀន​តាម​ដីកា​សាលាដំបូង​ខេត្ដពោធិ៍សាត់​

ចែករំលែក៖

​ខេត្ដពោធិ៍សាត់​ ៖​ កម្លាំង​សមត្ថកិច្ច​ នគរបាល​យុត្ដិធម៌​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​តាម​ដីកា​ បង្គាប់​ឱ្យ​នាំ​ខ្លួន​របស់​សាលាដំបូង​ខេត្ដ​ ពោធិ៍សាត់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​ផ្សារ​ ឃុំ​អន្លង់​ ត្នោត​ ស្រុក​ក្រគរ​ ខេត្ដពោធិ៍សាត់​ ។​

​លោក​វរសេនីយ៍ត្រី​ ឯម​ រុន​ អធិការ​ នគរបាល​ស្រុក​ក្រគរ​បានឱ្យ​ដឹង​ថា​ ជន​ សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​ ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ​ សុខ​ យ៉ុ​ន​ ភេទ​ ប្រុស​ អាយុ​៣៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ផ្សារ​ ឃុំ​អន្លង់​ត្នោត​ ស្រុក​ក្រគរ​ ខេត្ដ​ ពោធិ៍សាត់​ ។​

​លោក​អធិការ​បន្ដ​ថា​ ការ​ឃាត់ខ្លួន​ ជនសង្ស័យ​ធ្វើ​ឡើង​តាម​ដីការ​បង្គាប់​ឱ្យ​នាំ​ខ្លួន​លេខ​ ១៦១៨​ពស​.​ព្រ​ទ​,១៥​ ចុះ​ថ្ងៃ​ទី​ ៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ របស់​ចៅក្រម​ ស៊ើបសួរ​សាលាដំបូង​ខេត្ដពោធិ៍សាត់​ ។​

​លោក​បន្ដ​ទៀត​ថា​ ជនសង្ស័យ​ត្រូវ​ បាន​ឃាត់ខ្លួន​និង​បញ្ជូន​ខ្លួន​ទៅ​សាលា​ ដំបូង​ខេត្ដពោធិ៍សាត់​នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​គួរ​រំលឹក​ថា​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ ខាងលើ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​សមត្ថ​ កិច្ច​ចម្រុះ​ខេត្ដពោធិ៍សាត់​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៦​នាក់​កាលពី​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្នុង​ បន្ទប់​សណ្ឋាគារ​ភ្នំ​ពេជ្រ​ ស្ថិត​ក្នុងភូមិ​ ពាល​ញែក​១​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​-​ខេត្ដ​ ពោធិ៍សាត់​រួម​ទាំង​សារធាតុ​ញៀន​និង​ សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ ។​

​ក្រោយ​ពី​បាន​ពិនិត្យ​និង​ស៊ើបសួរ​នៅ​ក្នុង​សំណុំរឿង​នេះ​ក៏​បាន​លេច​ចេញ​នូវ​ តម្រុយ​ពិរុទ្ធភាព​និង​អត្ដសញ្ញាណ​ជន​ សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ​ទើប​ តុលាការ​សម្រេច​ចេញ​ដីកាចាប់ខ្លួន​ជនសង្ស័យ​តែ​ម្ដង​ ៕​ ប៉ឹម​ ពិន​

IMG_7658


ចែករំលែក៖