ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថ​ឆ្មក់​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ទើប​បើក​បាន​៥​ថ្ងៃ​ធ្វើ​ឱ្យ​អ្នក​ញៀន​រត់​បាតជើង​ស​ព្រាត​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​ ៖​ សង្វៀន​បញ្ជល់មាន់​ ដែល​ទើបនឹង​បង្កើត​ថ្មីៗ​ត្រូវ​បាន​កម្លាំង​ កង​រាជ​អាវុធ​ស្រុក​ឧដុង្គ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ដ​ចុះ​បង្ក្រាប​តែ​ប្រតិបត្ដិការ​នេះ​មិន​បាន​អ្វី​ទាំងអស់​ដោយ​ ក្រុម​អ្នក​ញៀន​ល្បែង​ហាក់បីដូចជា​ដឹង​មុន​បាន​ដាក់​មេ​ប្រូច​បាត់​ស្រមោល​ដកហូត​បាន​តែ​វត្ថុ​តាង​ប៉ុណ្ណោះ​ ។​

​ការ​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុងភូមិ​វាំង​ ចាស់​ ឃុំ​វាំង​ចាស់​ ស្រុក​ឧដុង្គ​ ខេត្ដ​ កំពង់ស្ពឺ​។​

​លោក​ទិ​ត្យ​ វណ្ណៈ​ ប្រធាន​មន្ទីរ​ស្រាវ​ ជ្រាវ​អាវុធហត្ថ​ខេត្ដកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា​ ដោយ​មាន​បញ្ជា​ពី​លោក​ជូ​ សា​រុន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្ដ​បាន​បញ្ជា​ឱ្យ​លោក​វរសេនីយ៍ឯក​ សៅ​ ពន្លឺ​ មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្ដ​ កំពង់ស្ពឺ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​ និង​ញៀន​ល្បែង​ ទាំងនេះ​តែ​ពួក​គេ​មាន​ខ្សែបណ្ដាញ​ដាក់​ ពង្រាយ​តាម​ផ្លូវ​ជា​ហេតុ​ធ្វើ​ឱ្យ​បែក​ការណ៍​ មិន​អាច​បង្ក្រាប​បាន​ទាំងស្រុង​នោះ​ទេ​គឺ​ដកហូត​បាន​តែ​វត្ថុ​តាង​ប៉ុណ្ណោះ​។​ នៅ​ ពេល​ដែល​កម្លាំង​អាវុធហត្ថ​ចុះ​បង្ក្រាប​ ទីតាំង​ខាងលើ​យើង​ក៏​ទទួល​បាន​ព័ត៌មាន​ថា​ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​ទាំង​ នេះ​គឺជា​ក្រុម​អតីត​អ្នក​បញ្ជល់​មាន់នៅ​ ខេត្ដកំពង់ឆ្នាំង​ជា​យូរណាស់​មក​ហើយ​ទើប​ តែ​មក​បញ្ជល់​នៅ​ខេត្ដកំពង់ស្ពឺ​បាន​រយៈ​ ពេល​៥​ថ្ងៃ​ប៉ុណ្ណោះ​ ។​

​លោក​បាន​បន្ដ​ថា​ក្រោយ​ពី​ប្រមូល​ សម្ភារ​ទាំងនោះ​រួច​មក​កម្លាំង​បាន​សាកសួរ​មនុស្ស​មួយ​ចំនួន​នៅ​ភូមិ​វាំង​ចាស​ ដោយ​ពួក​គាត់​លើក​ឡើង​ថា​ ទីតាំង​ បញ្ជល់មាន់​នេះ​ទើបតែ​បង្កើត​ថ្មីៗ​គឺ​មាន​រយៈពេល​៥​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​មាន​អ្នក​នៅ​ខេត្ដកំពង់ឆ្នាំង​និង​ក្រុម​អាជីវករ​នៅ​ផ្សារ​ឧដុង្គ​បាន​នាំ​គ្នា​មក​បញ្ជល់​នៅ​ទីនោះ​ក្នុង​១​ថ្ងៃ​២​ទៅ​៣​គូ​ហើយ​ទីតាំង​នេះ​ក៏​ធ្លាប់​មាន​ ទំនាស់​ជាមួយ​ទីតាំង​ជល់​មាន់​មួយទៀត​ នៅ​ខេត្ដកំពង់ឆ្នាំង​ផង​ដែរ​ទើប​ធ្វើ​ឱ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​រហូត​ដល់​អាច​ឱ្យ​ សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន​ទាំង​សងខាង​គឺ​ទាំង​នៅ​ខេត្ដកំពង់ស្ពឺ​និង​កំពង់ឆ្នាំង​។​

​ប្រតិបត្ដិការ​ចុះ​បង្ក្រាប​ទីតាំង​បញ្ជល់​ មាន់​នេះ​ដកហូត​វត្ថុ​តាង​យក​មក​រក្សា​ ទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ ខេត្ដ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់​ លើ​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​ សេនា​ សក្ដិ​

r34


ចែករំលែក៖