ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​បុក​សមត្ថកិច្ច​ពេល​បំពេញការងារ​ត្រូវ​ចាប់​វាយ​ខ្នោះ​

ចែករំលែក៖

​ខេត្តពោធិ៍សាត់ៈ​ ក្មេង​ទំនើង​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំ​ញៀន​ បាន​បង្ហោះ​ម៉ូតូ​ធុន​ធំ​សេរី​ទំនើប​បំណង​បុក​សមត្ថកិច្ច​ ពេល​កំពុង​បំពេញការងារ​តាម​ដងផ្លូវ​ ក្នុង​ក្រុង​ពោធិ៍សាត់​ ត្រូវ​បាន​ចាប់​វាយ​ខ្នោះ​ ។​

​កាលពី​យប់​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្ដោយ​ផ្លូវ​កៅស៊ូ​លេខ​១​ ស្ថិត​ក្នុងភូមិ​ពាល​ញែក​១​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​.​ខេត្តពោធិ៍សាត់​ ។​

​សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់​បានឱ្យ​ដឹង​ថា​ ក្មេង​ទំនើង​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំ​ញៀន​ ហើយ​បាន​បង្ហោះ​ម៉ូតូ​ធំ​ បំណង​ចង់​បុក​សមត្ថកិច្ច​ ខណៈ​កំពុង​បំពេញការងារ​ ឈ្មោះ​ ញ៉ឹង​ ឌី​ណេ​ អាយុ​ ២៧​ឆ្នាំ​ រស់នៅ​ភូមិ​.​សង្កាត់​កើតហេតុ​ ។​ ប្រភព​ឲ្យ​ដឹង​ថា​ ក្មេង​ទំនើង​ត្រូវ​បាន​ឃាត់ខ្លួន​រូប​នេះ​ ជា​កូន​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ នៅ​ខេត្តពោធិ៍សាត់​ គ្រាន់តែ​តម្លៃ​ម៉ូតូ​របស់​គេ​ថ្លៃ​រហូត​ដល់​ ៥០០០​ដុល្លា​ ប៉ុន្ដែ​អាកប្បកិរិយា​មិន​ថ្លៃថ្នូរ​ដូច​តម្លៃ​ម៉ូតូ​នោះ​ទេ​ ។​

ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា​ ក្មេង​ទំនើង​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ​ និង​បំពេញ​សំណុំ​បែបបទ​បញ្ជូន​បន្ត​ទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។​ចំណែក​ម៉ូតូ​ធំ​សេរី​ទំនើប​របស់​គេ​ ពណ៌​ស​ខ្មៅ​លាយ​ផ្កាឈូក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FK-3883​ រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ ៕​ ប៉ឹម​ ពិន​


dwe


ចែករំលែក៖