ព័ត៌មានទាន់ហេតុការណ៍៖

ចិន​ធ្វើ​សមយុទ្ធ​នាវាមុជទឹក​សម្រាប់​ទប់ទល់​និង​នាវា​ផ្ទុក​យន្ដហោះ​អា​មេ​រិ​ក​

ចែករំលែក៖

​ចិន​មាន​គម្រោង​ធ្វើ​សមយុទ្ធ​នាវា​ មុជទឹក​ដើម្បី​ទប់ទល​ជាមួយ​នាវា​ផ្ទុក​យន្ដ​ ហោះ​អា​មេ​រិ​ក​នៅ​ក្នុង​តំបន់​អាស៊ី​ក្រោយ​ពេល​ដែល​អា​មេ​រិ​កបាន​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​និង​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ ជា​ច្រើន​ទៅ​កាន់​ប្រទេស​ជប៉ុន​ ។​

​លោក​ Randy​ Borbe​ ប្រធាន​ គណ​កម្ម​ធិ​ការ​កម្លាំង​ទាហានជើងទឹក​នៅ​ក្នុង​ព្រឹទ្ធសភា​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ “​ប្រសិនបើ​ចិន​ធ្វើ​សមយុទ្ធ​នាវាមុជទឹក​បរមាណូ​ គឺជា​សកម្មភាព​មួយ​អាច​បង្ក​ គ្រោះថ្នាក់​ដល់​កម្លាំង​ទាហានជើងទឹក​អា​មេ​រិ​ក​នៅ​ក្នុង​តំបន់​អាស៊ី​ ក្នុង​នោះ​មាន​ នាវា​ផ្ទុក​យន្ដហោះ​ USS​ Reagan​ ដែល​ ទើបតែ​បញ្ជូន​ទៅ​កាន់​ប្រទេស​ជប៉ុន​ ។​

​ចិន​មាន​កម្លាំង​ទាហានជើងទឹក​ ដែល​ គេ​អាច​និយាយ​បាន​ថា​ ខ្លាំង​ជាងគេ​បំផុត​ នៅ​ក្នុង​តំបន់​អាស៊ី​ គ្មាន​ប្រទេស​ណាមួយ​ អាច​ប្រៀបផ្ទឹម​បាន​ឡើយ​ ហើយ​ប្រ​សិន​ បើ​កម្លាំង​ទាហានជើងទឹក​ចិន​មាន​ភាព​ រឹង​មាំ​ នោះ​អា​មេ​រិ​ក​ក៏​ពិបាក់​ទប់ទល់​ នោះ​ដែរ​ បើ​ទោះបី​អា​មេ​រិ​ក​ជា​ស្ដេច​ សមុទ្រ​ក៏​ដោយ​ ។​

​ដោយ​មានការ​គម្រាមកំហែង​ពី​អា​ មេ​រិ​ក​កាន់តែ​ខ្លាំង​ឡើង​ ទើប​ចិន​ត្រូវ​តែ​ ខិតខំ​ហ្វឹកហាត់​កម្លាំង​ពិសេសៗ​របស់​ខ្លួន​ប្រចាំ​នៅ​ដែនសមុទ្រ​ ទើប​អាច​ទប់ទល់​ នឹង​អា​មេ​រិ​កបាន​ ។​

​ការ​ធ្វើ​សមយុទ្ធ​របស់​ចិន​កើតឡើង​ ក្រោយ​ពេល​ដែល​អា​មេ​រិ​កបាន​បញ្ជូន​នា​ វា​ផ្ទុក​យន្ដហោះ​ទៅ​កាន់​ប្រទេស​ជប៉ុន​ ។​

​នៅ​ពេល​នេះ​អា​មេ​រិ​កបាន​បញ្ជូន​ស​ព្វា​ វុ​ធ​ជា​ច្រើន​មក​តំបន់​អាស៊ី​ដើម្បី​ទប់ស្កាត់​ ឥទ្ធិពល​របស់​ចិន​ទៅ​វិញ​ ដោយ​មិន​ខ្វា​យ​ ខ្វល់​ពី​ការ​គម្រាមកំហែង​របស់​ក្រុម​អ៊ិ​ឥ​ស្លា​ម​ បង្កើត​រដ្ឋ​នោះ​ឡើយ​ ។​ ការ​ដែល​អា​មេ​រិ​ក​ មក​កាន់​អាស៊ី​បាន​ដោយ​គ្មាន​ការ​ខ្វាយខ្វល់​ ដោយសារ​តែ​អា​មេ​រិ​កបាន​ប្រគល់​តួនាទី​វាយប្រហារ​ក្រុម​អ៊ិ​ដ​ស្លា​ម​បង្កើត​រដ្ឋ​និង​ទប់ទល់​ជាមួយ​រុ​ស្សី​ឱ្យទៅ​សម្ពន្ធមិត្ដ​ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​នោះ​មាន​ អា​ល្លឺ​ម៉​ង​ បារាំង​ អង់គ្លេស​ និង​ប្រទេស​ជា​ច្រើន​ទៀត​ តំបន់​អឺរ៉ុប​ ។​

​គោលដៅ​របស់​អា​មេ​រិ​ក​និង​សម្ពន្ធមិត្ដ​នៅ​តំបន់​មជ្ឈិមបូព៌ា​គឺ​អូស​បន្លាយ​ ពេលវេលា​ ដើម្បី​ធ្វើ​ឱ្យ​រុ​ស្ស៊ី​ដែល​ជា​ សត្រូវ​ពិតប្រាកដ​របស់​លោក​ខាងលិច​ ត្រូវ​ជាប់ផុង​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម​IS​ ទើប​អាច​ធ្វើ​ឱ្យ​រុ​ស្ស៊ី​ត្រូវ​ថមថយ​កម្លាំង​ ជាង​មុន​ មិន​អាច​គំរាម​កំ​ហែ​អ​ដល់​ អា​មេ​រិ​កបាន​ ។​ ទាំងនោះ​ហើយ​អាច​ធ្វើ​ ឱ្យ​រុ​ស្ស៊ី​ត្រូវ​ចំណាយ​ប្រាក់​ជា​ច្រើន​ថែម​ ទៀត​នៅ​ក្នុង​សង្គ្រាម​ ក្នុង​ពេល​ដែល​រុ​ស្ស៊ី​ ទទួល​រង​ការ​ខាតបង់​ជា​ច្រើន​ដោយសារ​ តែ​ការ​ដាក់​ទណ្ឌកម្ម​ពី​លោក​ខាងលិច​ជុំវិញ​ វិបត្ដិ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ ។​ ទាំង​ នោះ​ហើយ​ជា​យុទ្ធសាស្ដ្រ​របស់​លោក​ខាង​ លិចទៅ​លើ​ប្រទេស​រុ​ស្ស៊ី​ដែល​មាន​បំណង​ ចង់​ដណ្ដើម​មហាអំណាច​ទី​មួយ​ពី​អា​មេ​ រិ​ក​ ។​ សកម្មភាព​របស់​លោក​ខាង​លិចទៅ​ លើ​ប្រទេស​រុ​ស្ស៊ី​ កំពុង​តែ​ធ្វើ​ឱ្យ​ប្រទេស​នេះ​ បរាជ័យ​ដោយ​មិន​ចាំបាច់​វាយប្រហារ​ ។​

​មួយវិញទៀត​អា​មេ​រិ​ក​មាន​ពេល​ វេលា​គ្រប់គ្រាន់​សម្រាប់​ប​ញ្ចូ​ន​កម្លាំង​ ទាហាន​ និង​សព្វាវុធ​របស់​ខ្លួន​ទៅ​កាន់​ តំបន់​អាស៊ី​ទ​បទ​ល​ជាមួយ​ចិន​ ហើយ​រុ​ស្ស៊ី​ មិន​អាច​ទៅ​ជួយ​ប្រទេស​ណាមួយ​ផ្សេង​ ទៀត​បាន​ឡើយ​ក្រៅពី​ការពារ​ខ្លួនឯង​ និង​វាយប្រហារ​ទៅ​លើ​ក្រុម​IS​ បើ​រុ​ស្ស៊ី​ មិន​អាច​យកឈ្នះ​ក្រុម​IS​ទេ​នោះ​រុ​ស្ស៊ី​នឹង​ត្រូវ​ប្រឈម​នៅ​បញ្ហា​ជា​ច្រើន​ទៀត​ប៉ះ​ ពាល់​ដល់​សន្ដិសុខ​ជាតិ​គឺ​ការ​វាយប្រហារ​ បក​វិញ​ពី​ក្រុម​IS​ ។​ ប៉ុន្ដែ​សង្គ្រាម​វាយ​ ប្រហារ​របស់​រុ​ស្ស៊ី​ទៅ​លើ​ក្រុម​IS​ពេល​ណា​អាច​បញ្ចប់​ ១​ឆ្នាំ​ ២​ឆ្នាំ​ ឬ​១០​ឆ្នាំ​ ខាង​មុខ​ទៀត​ ដូច​ការ​វាយប្រហារ​របស់​ អា​មេ​រិ​ក​ទៅ​លើ​ក្រុម​តា​លី​បង់​ និង​អាល់​ កៃ​ដា​នៅ​អា​ហ្វ​ហ្គា​និ​ស្ថាន​ជាដើម​ មក​ទល់​ ពេល​នេះ​ជិត​១៥​ឆ្នាំ​ហើយ​ ក្រុម​តា​លី​បង់​ និង​អាល់​កៃ​ដា​នៅ​តែ​ខ្លាំង​ដដែល​ ។​

​ចំពោះ​ការ​វាយប្រហារ​របស់​លោក​ ខាង​លិចទៅ​លើ​ក្រុម​IS​ នោះ​ត្រូវ​បាន​ អ្នកវិភាគ​មួយ​ចំនួន​ចាត់​ទុក​ថា​ ជា​ការ​ សម្ដែង​តែ​ប៉ុណ្ណោះ​ ដោយ​មិន​អាច​ទុក​ ឱ្យ​រុ​ស្ស៊ី​វាយប្រហារ​តែ​ម្នាកឯង​ អាច​ កម្ចាត់​ក្រុម​IS​បាន​ក្នុង​ពេល​ដ៏​ខ្លី​ ដូច្នេះ​ ការ​វាយប្រហារ​របស់​លោក​ខាងលិច​គឺជា​ការ​រារាំង​ដល់​សកម្មភាព​របស់​រុ​ស្ស៊ី​ ហើយ​ការ​វាយប្រហារ​នោះ​លោក​ខាង​ លិច​បែ​ជា​ផ្ដល់​អាវុធ​ទៅ​ឱ្យ​ក្រុម​IS​បណ្ដើរ​ វាយប្រហារ​បណ្ដើរ​ ទាំងនោះ​ហើយ​ដែល​ ធ្វើ​ឱ្យ​សង្គ្រាម​វាយប្រហារ​មិន​អាច​រក​ ឃើញ​ទី​បញ្ចប់​ ។​

​នៅ​ពេល​នេះ​អាម​រិ​ក​អស់​ក្ដី​បារម្ភ​ពី​រុ​ស្ស៊ី​ ដោយ​មាន​សម្ពន្ធមិត្ដ​នាំមុខ​ទប់ស្កាត់​នៅ​ ទីនោះ​ អា​មេ​រិ​ក​មាន​ពេលវេលា​គ្រប់គ្រាន់​ ដើម្បី​បញ្ជូន​កម្លាំង​ទៅ​ទប់ស្កាត់​ប្រទេស​ មួយទៀត​ដែល​អាច​គំរាមកំហែង​ដល់​ មហាអំណាច​អា​មេ​រិ​ក​នោះ​គឺ​ប្រទេស​ចិន​ ។​

​អ្នកឯកទេស​យោធា​របស់​ចិន​បាន​ ប្រកាស​ថា​ អា​មេ​រិ​ក​អាច​និង​បញ្ជូន​នាវា​ ផ្ទុក​យន្ដហោះ​បំបាំងកាយ​USS​ Gerald​ R.Ford​ ទៅ​កាន់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ដោយនៅ​លើ​នាវា​នោះ​គឺជា​យន្ដហោះ​ បំបាំងកាយ​ស​ម្រ​ប់​ទប់ទល់​ជាមួយ​ចិន​ ។​

​កន្លង​មក​ថ្មីៗ​អា​មេ​រិ​កបាន​ដាក់​ពង្រាយ​ យន្ដហោះ​ស៊ើបការណ៍​ និង​ល្បាត​ដែន​ សមុទ្រ​មួយ​គ្រឿង​ឱ្យទៅ​នៅ​ប្រចាំការ​នៅ​ ក្នុង​ប្រទេស​សិង្ហ​បុរី​ ។​ ការ​ដាក់​ពង្រាយ​ យន្ដហោះ​ជំនាញ​ខាង​ដែនសមុទ្រ​នេះ​គឺ​ ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដែល​អា​មេ​រិ​ក​កំពុង​ប្រឈម​មុខ​ជាមួយនឹង​ចិន​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ។​

​យន្ដហោះ​ដែល​សហរដ្ឋអាមេរិក​ បញ្ជូន​ឱ្យទៅ​ឈរជើង​ប្រចាំការ​នៅ​ក្នុង​ ប្រទេស​សិង្ហ​បុរី​នៅ​ពេល​នេះ​គឺជា​យន្ដ​ ហោះ​ធុន​ P-8​ Poseidon​ ដែល​ជា​ប្រភេទ​ យន្ដហោះ​ប៊ូ​អ៊ី​ង​៧៣៧​ កែ​ច្នៃ​ជាយ​ន្ដ​ ហោះ​ជំនាញ​ខាង​ស៊ើបការណ៍​សម្ងាត់​ និង​ ខាង​ល្បាត​ដែនសមុទ្រ​ ហើយ​វា​គឺជា​ លើក​ដំបូង​បង្អស់​ដែល​អា​មេ​រិ​ក​ដាក់​ ពង្រាយ​យន្ដហោះ​ប្រភេទ​នេះ​នៅ​ក្នុង​ ប្រទេស​សិង្ហ​បុរី​ ។​

​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អា​មេ​រិ​ក​ និង​ សម​ភាគី​សិង្ហ​បុរី​បាន​លើក​ឡើង​នៅ​ក្នុង​ សេចក្ដីថ្លែងការណ៍​រួម​ចេញផ្សាយ​ក្រោយ​ ពី​ជំនួប​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន​ កាល​ ពី​ពេល​កន្លង​ទៅ​ថា​ ការ​ដាក់​ពង្រាយ​ យន្ដហោះ​ P-8​ Poseidon​ នេះ​គឺជា​ផ្នែក​ មួយ​នៃ​ការ​រឹត​ប​ន្ដឹ​ត​កិច្ច​សហ​ប្រតិបត្ដិ​ ការ​ទ្វេភាគី​ អា​មេ​រិ​ក​-​សិង្ហ​បុរី​ ហើយ​ធ្វើ​ ឡើង​ក្នុង​គោលដៅ​ពង្រឹង​ប្រតិបត្ដិការ​ យោធា​រួម​គ្នា​ទាំង​ប្រតិបត្ដិការ​យោធា​ទ្វេភាគី​ និង​ពហុភាគី​នៅ​ក្នុង​តំបន់​ ៕​ ម៉ែ​វ​ សា​ធី​

e


ចែករំលែក៖