ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀង​ អាន​គុណ​ កូ​ឡា​ បើករថយន្ត​បុក​ខឿន​ស្ពាន​អាកាស​តិច​ណូ​លាក់លៀម​ព័ត៌មាន​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បើ​ទោះបី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​មិន​មាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឬ​សម្បត្តិ​សាធារណៈ​ខូចខាត​តិចតួច​ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​ ១១​ និង​២០​ នាទី​យប់​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ផ្លូវ​ក្រោម​ស្ពាន​អាកាស​ទិច​ណូ​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ ៣​ ខណ្ឌ​ ទួល​គោក​ ហើយ​អ្នកបើកបរ​ជា​នរណា​ក៏​ដោយ​ តែ​មាន​ប្រភព​មួយ​ទម្លាយ​ឲ្យ​ដឹង​ថា​ អ្នកបើកបរ​រថយន្ត​បង្ក​គឺ​លោក​ អាន​គុណ​ កូ​ឡា​ ជា​តារាចម្រៀង​របស់​ផលិតកម្ម​សាន់​ដេ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស​ RX330​ មួយ​គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-9779​ បើកបរ​ដោយ​លោក​អាន​គុណ​ កូ​ឡា​ ជាត​តារា​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ និង​រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់​ទៀត​ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​ ២៨៩​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ហើយ​មក​ដល់​ស្ពាន​អាកាស​តិច​ណូ​រថយន្ត​បាន​ បើក​ចុះចូល​ផ្លូវ​ក្រោម​ស្ពាន​អាកាស​ទិច​ណូ​ ក្នុង​ល្បឿន​យ៉ាង​លឿន​។​ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កោង​រថយន្ត​មិន​ព្រម​បន្ថយល្បឿន​ បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​នឹង​ខឿន​ផ្លូវ​ក្រោម​ដី​នោះ​ពេញទំហឹង​បង្ក​ឲ្យ​ខឿន​ផ្លូវបែក​ខូចខាត​ ហើយ​រថយន្ត​ដាច់​កាឡេ​កង់​ផ្នែក​ខាងស្តាំ​ទៅ​មុខ​លែង​រួច​ ។​

​សាក្សី​ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​កើតហេតុ​គេ​ឃើញ​តារាចំរៀង​ដែល​គេ​ស្គាល់​ ឈ្មោះ​ថា​ អាន​គុណ​ កូ​ឡា​ដែល​ខំប្រឹង​យក​ម៉ាស​មក​ពា​ក់បាំងមុខ​នោះ​បាន​ចុះ​ចេញពី​រថយន្ត​ របស់​ខ្លួន​គេចខ្លួន​ទៅ​បាត់​ព្រោះតែ​ខ្លាច​មាន​អ្នកការ​សែត​មក​ថតរូប​ភាព​យក​ទៅ​ចុះ​ផ្សាយ​នាំ​ឲ្យ​បាត់បង់​កិត្ត​យស​ ។​

​សាក្សី​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង​យក​ រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ណ៏​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​។​

​ទាក់ទិន​នឹង​ព័ត៌មាន​នេះ​ កាសែត​នគរវត្ត​ មិន​អាច​សុំ​ការ​បញ្ជាក់​ពី​តារាចម្រៀង​ អាន​គុណ​ កូ​ឡា​ របស់​ផលិតកម្ម​សាន់​ដេ​បាន​ទេ​ កាលពី​ម្សិលមិញ​នេះ​ ៕​ ប្រាថ្នា​

ars (1)

ars


ចែករំលែក៖