ព័ត៌មានទាន់ហេតុការណ៍៖

​ទទួល​ដំណឹង​ថា​កូន​លក់​ផ្ទះ​និង​ដី​ ខ្លាច​អត់​ផ្ទះ​នៅ​យក​ថ្នាំ​ងុ​យ​ដេក​ លេប​ប៉ង​សម្លាប់​ខ្លួន​តែ​មិន​ស្លាប់​

ចែករំលែក៖

​ខេត្ដកំពង់ឆ្នាំង​ ៖​ ស្ដ្រី​ម្នាក់​បាន​ សម្រេចចិត្ដ​លេបថ្នាំ​ងុ​យ​ដេក​ប៉ង​សម្លាប់​ខ្លួន​តែ​មិន​បាន​សម្រេច​ត្រូវ​បាន​ប្រជា​ ពលរដ្ឋ​ប្រទះ​ឃើញ​សន្លប់​ស្ដូកស្ដឹង​នៅ​ ចម្ងាយ​ជាង​១០០​ម៉ែត្រ​ពី​ប៉ុស្ដិ៍​រដ្ឋបាល​ កំពង់ឆ្នាំង​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ ជួយ​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​។​ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​ វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ទួល​ក្រឡាញ់​ សង្កាត់​-​ក្រុង​កំពង់ឆ្នាំង​ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ស្ដ្រី​រូប​ នេះ​មានឈ្មោះ​ ចូ​វ​ ណា​វ៉ុ​ន​ អាយុ​៥៦​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​ព្រីង​ សង្កាត់​-​ក្រុង​-​ខេត្ដកំពង់ឆ្នាំង​។​

​អ្នក​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា​ ស្ដ្រី​រូប​នេះ​បាន​សន្លប់​ស្ដូកស្ដឹង​ដែល​នៅ​ក្នុង​ដៃ​មាន​កាន់​សំបក​ថ្នាំ​ដែល​ជា​ថ្នាំ​ ងងុយដេក​ចំនួន​២​បន្ទះ​ស្មើនឹង​៨​គ្រាប់​។​

​តាម​ប្រភព​បានឱ្យ​ដឹង​ថា​ ស្ដ្រី​រូប​ នេះ​មាន​វិបត្ដិ​ផ្លូវចិត្ដ​ក្រោយ​ពី​ដឹង​ថា​ កូន​របស់​ខ្លួន​បាន​លក់​ដី​និង​ផ្ទះ​ ហើយ​ ដោយសារ​តែ​ខ្វល់ចិត្ដ​ខ្លាច​អត់​ផ្ទះ​នៅ​ស្ដ្រី​រូប​នេះ​បាន​លេបថ្នាំ​ប៉ង​សម្លាប់​ខ្លួន​តែ​ មិន​បាន​សម្រេច​គឺ​គ្រាន់តែ​ដួល​សន្លប់​ នៅ​ក្បែរ​ប៉ុស្ដិ៍​រដ្ឋបាល​កំពង់ឆ្នាំង​ប៉ុណ្ណោះ​។​ ក្រោយ​ពី​ឃើញ​ដូចនេះ​សមត្ថកិច្ច​បាន​ ហៅ​កូនចៅ​មក​ជួយ​រួច​ដឹក​យក​ទៅ​មន្ទីរ​ ពេទ្យ​ខេត្ដកំពង់ឆ្នាំង​ដើម្បី​សង្គ្រោះ​ផង​ដែរ​ ៕​ ច​ន្ថា​

kthcna


ចែករំលែក៖